ភ្នំពេញ៖សុភ័ក្រ្ដ កុសុម៉ា ដឹកដៃលោកផល្លា រៀបការនៅថ្ងៃទី៤ ខែ១១ ឆ្នាំ២០២៤ នៅអគារA និងB មជ្ឈមណ្ឌុលសន្និបាតជ្រោយចង្វារ OCIC ដែលមានតារាល្បីៗជាច្រើនរយនាក់ចូលរួម ។ភ្ញៀវជាច្រើនបានបង្ហាញអារម្មណ៍រីករាយនៅពេលដែលបានចូលរួមមង្គលការកុសុម៉ា ដែលកូនក្រមុំពូកែវេហាស័ព្ទ សំដីចាក់ទឹកមិនលិច ហើយនាងថាមានសំណាងដែលបានជួបលោកកែវ ផុនផល្លា ជាប្ដី និងថាស្វាមីនិងមានសុភមង្គលដែលមានរូបនាងជាកំលាំងចិត្ត។កសុម៉ា ក៍បានចេញចម្រៀង១បទទាក់ទងស្នេហារបស់នាងដោយនាងច្រៀងផ្ទាល់តែម្ដងនោះគឺបទ«លានឆ្នាំពន្លឺ» ។ដោយឡែកស្វាមីនាងលោកផល្លា វិញបានវាចាទៅភរិយាវិញថា«កូនក្រមុំបងអើយ សែនស្នេហ៍ » ។
សុភ័ក្រ្ដ កុសុម៉ា ប្រាប់អ្នកកាសែតថាមង្គលការរបស់នាងធ្វើពិធីជប់លៀង៨០ តុ ហើយភ្ញៀវខាងនាងភាគច្រើនជាសិល្បករ តែនាងមិនប្រាប់ថាចំណាយថវិកាលើមង្គលការខ្លួនអស់ប៉ុន្មានទេ ។មិនមែនតែសុភ័ក្ដ្រ កុសុម៉ា ទេដែលសរសើរខ្លួនឯងថាមានសំណាងបានប្ដីល្អនោះ តែនៅលើបណ្ដាញតារារួមអាជីពជាច្រើនក៍ផុសពីគុណសម្បត្តិប្ដីកុសុម៉ា ដែរថាជាមនុស្សដាក់ខ្លួន មានលទ្ធភាពទិញឡានជិះ តែលោកផល្លា សុខចិត្តជិះម៉ូតូទៅធ្វើការ និងថាប្ដីបែបនេះតើទៅរកឯណាបានទៅ ?
គួរបញ្ជាក់ថាសុភ័ក្រ្ដ កុសុម៉ា អាយុ៣១ឆ្នាំ តែងតែត្រូវបានមិត្តរួមអាជីពបង្អាប់ថានាងអត់សង្សារ គ្មានអ្នកស្រ លាញ់ ឬលេងសើចច្រើនពេក ប្រុសមិនហ៊ានញ៉ែជាដើម ទើបធ្វើឲ្យនាងឮឆ្លើយតបទៅមិត្តភក្ដិវិញតាមរយៈការបង្ហាញគូស្នេហ៍ជាសាធារណៈហើយទើបដឹកដៃគ្នាទៅថតPre-Wedding នៅសៀមរាប ដែលមានឈុតខ្លះនាងតែងខ្លួនជាយក្សស្រី គូស្នេហ៍ជាយក្សប្រុស ទៀតផង ពោលគឺថតខុសពីគេតែម្ដង កាលពីពេលថ្មីៗនេះ តែអ្វីដែលកុសុម៉ា ចង់ឲ្យអ្នករួមអាជីពលែងឌឺដងឲ្យនាងទៀតនោះគឺស្នេហានាងមានភាពច្បាស់លាស់ដឹកដៃគ្នាចូលរោងការតាមប្រពៃណីខ្មែរ ខុសពីតារាខ្លះរស់នៅជាមួយគ្នាយិនស៊ិនរាប់ឆ្នាំខ្លាចរោងការ ។កុសុម៉ា ក៍បានឆ្លើយ តបទៅនិងអ្នកសង្ស័យថានាងរៀបការប្ដីហើយ ឈប់ពីសិល្បៈដែរ ដោយនាងថានៅតែបន្ដអាជីពមួយនេះតទៅទៀត ជាធម្មតា ដោយសារតែអនាគតស្វាមីមិនប្រចណ្ឌ ឬហួងហែងនាងលេងអាជីពចាស់ទេ ។
គេកត់សម្គាល់ថាសុភ័ក្រ្ដ កុសុម៉ា ក៍ចេះជំនាញសិល្បៈជាច្រើនទម្រង់ផងដែរ ទើបធ្វើឲ្យទស្សនិកជនជាច្រើនពេញចិត្តនាង ហើយអ្នកខ្លះសឹងតែមិនជឿថានាងទើបតែបង្ហាញមុខគូស្នេហ៍បាន២ខែសោះ ក៍ដល់ពេលត្រូវ ក្រាបផ្ទឹមតែម្ដង ខណៈដែលនាងនិងប្ដីបានមើលចិត្តថ្លើមគ្នារយៈពេល៧ឆ្នាំ ។តារាជិតដិតបង្ហើបថាកុសុម៉ា សប្បាយចិត្តដែលត្រូវតារាដូចគ្នាសរសើរថានាងបានប្ដីស្អាត និងសង្ហារ ហើយតាមព័តមានថានាងក៍គ្រោងយកកូនក្រោយរៀបការហើយភ្លាមៗផងដែរ ។
ក្រៅពីសុភ័ក្រ្ដ កុសុម៉ា តារាដែលត្រៀមរៀបការបន្ទាប់ពីនាងមានដូចជាប៉ាច គីមមួយ ,អ៊ីវ៉ា ,ម៉ង ច័ន្ទកញ្ញា និងពេជ្រ សោភា ជាដើម ខណៈដែលថ្មីៗនេះទេព បូព្រឹក្ស ចង់រៀបការ តែគូស្នេហ៍របស់នាងលោកងួន ចាន់ដេវីត បែជាចង់បានកូនស្រីទៅវិញ ៕