Thursday, November 7, 2024
Homeតារាខ្មែរប៉ាច ​គីមមួយ​«ឃើញគេរៀបការ ចិត្តចង់តែរៀបការដែរ»

ប៉ាច ​គីមមួយ​«ឃើញគេរៀបការ ចិត្តចង់តែរៀបការដែរ»

ភ្នំពេញ៖ប៉ាច គីមមួយ បណ្ដើរអនាគតស្វាមីលោកសយ រតនៈ ទៅចូលរួមពិធីមង្គលការរបស់​អ្នក​នាងសុភ័ក្រ្ត កុសុម៉ា កាលពីថ្ងៃទី៤ វិច្ឆិកា ហើយត្រូវមិត្តរួមអាជីពជម្រុញឲ្យគូស្នេហ៍ស្រី​ស្រស់ ប្រុសសង្ហារប្រញ៉ាប់ចូលរោងការដូចគេដែរទៅ និងឆាប់បានកូនបន្ដពូជ ។ប៉ុន្ដែ​គីម​មួយ​  និងរតនៈ ហាក់នៅរារែកចិត្តហើយបានត្រឹមតែបង្ហាញកាយវិការ«ឃើញគេរៀបការ ចិត្ត​ចង់តែរៀបការ » ដែរ តាមរយៈលោករតនៈ បំពាក់កម្រងផ្កាឲ្យគីមមួយ ដូចក្នុងពិធីហែ​ជំនួន​។​ទោះជាយ៉ាងណាគីមមួយ-រតនៈ បានមានចិត្តស្រម៉ៃចង់រៀបការដូចសុភ័ក្រ្ដ កុសុម៉ា ប៉ុណ្ណោះ ប៉ុន្ដែ​មិន​​បានសន្យានៅចំពោះមុខមិត្តភក្ដិថាពេលណាទើបពួកគេព្រមរៀបការមែនទែនឡើយ ។

អ្នកយកព័តមានយើងទូរស័ព្ទទៅលោកសយ រតនៈ កាលពីរសៀលថ្ងៃទី៥ តុលា តែ​តេចូលជាច្រើនដងគ្មានអ្នកទទួលឡើយ ។ប៉ុន្ដែលោករតនៈ ធ្លាប់បានប្រាប់អ្នកយកព័ត​មាន​យើងថានឹងដឹកដៃអូនគីមមួយ រៀបការមិនឲ្យលើសពីឆ្នាំ២០២៤ នោះទេ តែពេលនេះនៅ​បាំង​តែជាង១ខែទៀតប៉ុណ្ណោះ ឆ្លងឆ្នាំសាកល​ហើយបែជារតនៈ និ​យាយប្ដូរចិត្តថាមិនដែលសន្យា​រឿងរៀបការទៅវិញ តែសារភាពថារាល់ថ្ងៃលោកនិងគូដណ្ដឹងបានរស់នៅក្រោម​ដំបូលផ្ទះតែ​មួយ​​ទៅ​ហើយ  ខណៈដែលគីមមួយ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថារៀបការថ្ងៃខែឆ្នាំណា នាង​​មិនអាចប្រាប់មុនបានទេ ព្រោះចង់ឲ្យFan របស់នាងSurprise ។

 ប៉ាច គីមមួយ បានភ្ជាប់ពាក្យជាមួយលោកសយ រតនៈ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ​២០​២២ ក្រោយពិសោធន៍ស្នេហ៍ជាង៥ឆ្នាំ ក្រោមដំបូលហង្សមាស ហើយពេលនេះពួកគេប្រឹង​រក​ស៊ី​សន្សំលុយរួមគ្នា ដើម្បីរៀបការ។គូស្នេហ៍តារា១គូនេះសាកសមគ្នាខ្លាំងបើទោះជាគីមមួយ មាន​អាយុបងលោករតនៈ ក្ដី ប៉ុន្ដែអ្នកទាំងពីរតែងតែជួយគ្នាទៅវិញទៅមកពេលឡើង​ច្រៀង​ជា​ដៃគូ ហើយហង្សមាសក៍បានធ្វើបទចម្រៀងឲ្យអ្នកទាំងពីរច្រៀងឆ្លងឆ្លើយជាបន្ដបន្ទាប់ដែរ ក្រោយ​ពីគីមមួយ បាត់បង់ដៃគូលោកឧកញ៉ាព្រាប សុវត្ថិ ដែលធ្លាប់តែសម្ដែងស៊ីចង្វាក់គ្នាតាម​រយៈ​បទ«មាន់ស្រែ បន្លែស្រស់ » និងបទ«កាឌឹបៗដាក់ » ។

 ប៉ាច គីមមួយ ជាអតីតបេក្ខភាពThe Voice Cambodia រដូវកាលទី១ ក្លាយជាគូស្នេហ៍​លោក​សយ រតនៈ បេក្ខភាពThe Voice Cambodia រដូវកាលទី២ ដោយក្រុមគ្រួសារទាំង​សង​ខាងគាំទ្រដូចគ្នា ខណៈលោករតនៈ មិនគិតពីអតីតកាលរបស់គូស្នេហ៍ដែលធ្លាប់បរាជ័យ​ស្នេ​ហា​ម្ដងនោះឡើយ។លោករតនៈ ដែលជាមនុស្សអៀន​ច្រើនបានសម្របខ្លួនតាមគីមមួយ ដោ​យ​ពេលខ្លះលោកចេញLive ជាមួយប្រពន្ធលក់ខោអាវតាមOnline ។លោករតនៈ ធ្លាប់បង្ហើប​ថា​ទោះជាពេលនេះលោកនិងគីមមួយ រស់នៅផ្ទះក្រោមដំបូលតែមួយក៍ដោយ តែលោកគ្មាន​គម្រោ​​ង​​យកកូនមុនរៀបការនោះទេ ពោលគឺចង់បានកូនក្រោយរៀបការរួច ។

 ក្រៅពីប៉ាច គីមមួយ តារាដែលជ្រើសគូស្នេហ៍ជាតារាដូចគ្នាហើយរស់នៅជាមួយគ្នា​អត់​ដំណឹងរៀបការមានដូចជានាងទេព​ បូព្រឹក្ស -ងួន ចាន់ដេវីត និងម៉ា នីកា -ចន ជាដើម ។គេ​កត់​សម្គាល់ថាគីមមួយ ក្រោយអត់ជំនួយពីលោកព្រាប សុវត្ថិ ជាង៤ឆ្នាំនេះ នាងមិនសូវលេចធ្លោ​នោះ​ទេ ហើយពេលនេះស្រីស្រស់ចាប់ដៃគូជាមួយលោករតនៈ តែម្នាក់គត់ ដែលធ្វើឲ្យទីផ្សារ​ចម្រៀងនាងហាក់នៅទ្រឹង។ប៉ុន្ដែតារាដែលអាចច្រៀងបាន៣ភាសារគឺខ្មែរ ចិន និងអង់គ្លេស រូបនេះប្រាប់ថានាងគ្មានគម្រោងដើរចេញពីហង្សមាសឆាប់ៗទេ បើទោះជារយៈពេលចុង​ក្រោ​យនេះគេឃើញតារាល្បីៗបានដើរចេញពីហង្សមាសជាបន្ដបន្ទាប់ក្ដី ៕

RELATED ARTICLES