Thursday, November 14, 2024
Homeសង្គម និងជីវិតAHF ផ្ដោតលើការយកចិត្តទុកដាក់ អនាគតស្ត្រីជាចំបង ក្នុង«ទិវាក្មេងស្រីអន្ដរជាតិ »

AHF ផ្ដោតលើការយកចិត្តទុកដាក់ អនាគតស្ត្រីជាចំបង ក្នុង«ទិវាក្មេងស្រីអន្ដរជាតិ »

ភ្នំពេញ៖ព្រឹត្តិការណ៍«ទិវាក្មេងស្រីអន្ដរជាតិ » របស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) នៅតាមបណ្ដារប្រទេសនានា និងបញ្ចូលការប្រារពទិវាក្មេងស្រីអន្ដរជាតិឆ្នាំ២០២៤ នូវព្រឹត្តិការណ៍ពិសេសនៅកម្ពុជា មានការចែកអំណោយសម្ភាៈសិក្សារ  និងសំឡីអានាម័យ ដោយឥតគិតថ្លៃ ដោយមានការចូលរួមពីអ្នកតំណាងមន្ទីក្រសួងអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ តំណាងក្រសួងអប់រំយុវជន និងកីឡា នាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចំនួនប្រមាណជាង៤០០នាក់ ដែលកម្មវិធីពិសេសនេះធ្វើនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅអនុវិទ្យាល័យទួលសុវណ្ណារាម សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

  លោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេសស្ដីទី អង្កការមូលនិធិ​ថែទាំសុខភាពអ្នក ជំងឺអេសដ៍កម្ពុជា មានប្រសាសន៍ថាក្មេងស្រី និងស្រី្ដវ័យក្មេងនៅទូទាំងពិភពលោក ប្រឈមមុខ និងឧបស័គ្គជាច្រើនចំពោះការទទួលការអប់រំ  ការថែទាំសុខភាព និងការងារ។លោកវេជ្ជបណ្ឌិត សង្កត់ថា«ការអប់រំសុខ ភាពផ្លូវភេទ សុខភាពបន្ដពូជ  និងជាពិសេសការផ្ដល់ការអប់រំ សុខភាពពេលមករដូវ ដែលអាចជួយឲ្យក្មេងស្រីមិនជួបផលវិបាកនៅពេលសិក្សា និងអាចជួយឲ្យក្មេងស្រី មានតំណើរជីវិតល្អប្រសើរ» ។

 អង្គការAHF ជាតួអង្គសកល មិនគិតពីលទ្ធភាពបង់ប្រាក់ និងរកម្រៃ ហើយស្វែងរកការគាំទ្រដល់ទៅ៤៧ ជុំវិញពិភពលោក ក្នុងអ៊ឺរ៉ុប  អាមេរិក តំបន់អាស៊ីប៉ាស៊ីហ្វិក និងទ្វីពអាហ្វ្រិក។សព្វថ្ងៃAHF ជាអ្នកផ្ដល់ការថែទាំសុខ​ភាពអេដស៍ / ជំងឺអេដស៍ មិនរកប្រាក់ចំណេញ ដ៍ធំនៅលើពិភពលោក។ចំពោះព្រឹត្តិការណ៍ទិវាក្មេងស្រីអន្ដរ​ជាតិគឺជាការលើកកម្ពស់ ការអប់រំផ្លូវបន្ដពូជដ៍ធំទូលាយ និងសមាសភាពយេនឌ័រ លើកកម្ពស់ការយល់ដឹង និងជួយក្មេងស្រីឲ្យមានសុខភាពល្អ និងផ្ដល់សិទ្ធិគ្រប់គ្រងជីវិតរបស់ពួកគាត់។មូលនិធិសុខភាពអ្នកជំងឺអេដស៍ បានសម្ពោធ​ដំណើរការកម្មវិធីGirl Act ជាកម្មវិធីក្មេងស្រីដែលទទួលបានជោគជ័យ នៅទ្វីពអាហ្វ្រិកឆ្នាំ២០១៦ ។កម្មវិធីនេះបានពង្រីកជិត៤០ នៅតាមបណ្ដារប្រទេសទូទាំងទ្វីព អាហ្វ្រិក អាមេរិក អាស៊ី និងអ៊ឺរ៉ុប ។សម្រាប់ព័តមានបន្ថែមសូមចូលទៅកាន់Girl Act.Org ។

 បើតាមអង្គការយូនីសេហ្វ បានបង្ហាញឲ្យដឹងថា៧៥% នៃការឆ្លងមេរោគអេដស៍ថ្មី ក្នុងចំណោមក្មេងស្រីវ័យជំទង់ ។ក្មេងស្រី១ ក្នុងចំណោម៤នាក់ ដែលមានដៃគូ ឬរៀបការ បានជួបប្រទះការរំលោភបំពានផ្លូវភេទ ឬរាងកាយ ៕

RELATED ARTICLES