ភ្នំពេញ៖ព្រឹត្តិការណ៍«ទិវាក្មេងស្រីអន្ដរជាតិ » របស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) នៅតាមបណ្ដារប្រទេសនានា និងបញ្ចូលការប្រារពទិវាក្មេងស្រីអន្ដរជាតិឆ្នាំ២០២៤ នូវព្រឹត្តិការណ៍ពិសេសនៅកម្ពុជា មានការចែកអំណោយសម្ភាៈសិក្សារ និងសំឡីអានាម័យ ដោយឥតគិតថ្លៃ ដោយមានការចូលរួមពីអ្នកតំណាងមន្ទីក្រសួងអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ តំណាងក្រសួងអប់រំយុវជន និងកីឡា នាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចំនួនប្រមាណជាង៤០០នាក់ ដែលកម្មវិធីពិសេសនេះធ្វើនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅអនុវិទ្យាល័យទួលសុវណ្ណារាម សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេសស្ដីទី អង្កការមូលនិធិថែទាំសុខភាពអ្នក ជំងឺអេសដ៍កម្ពុជា មានប្រសាសន៍ថាក្មេងស្រី និងស្រី្ដវ័យក្មេងនៅទូទាំងពិភពលោក ប្រឈមមុខ និងឧបស័គ្គជាច្រើនចំពោះការទទួលការអប់រំ ការថែទាំសុខភាព និងការងារ។លោកវេជ្ជបណ្ឌិត សង្កត់ថា«ការអប់រំសុខ ភាពផ្លូវភេទ សុខភាពបន្ដពូជ និងជាពិសេសការផ្ដល់ការអប់រំ សុខភាពពេលមករដូវ ដែលអាចជួយឲ្យក្មេងស្រីមិនជួបផលវិបាកនៅពេលសិក្សា និងអាចជួយឲ្យក្មេងស្រី មានតំណើរជីវិតល្អប្រសើរ» ។
អង្គការAHF ជាតួអង្គសកល មិនគិតពីលទ្ធភាពបង់ប្រាក់ និងរកម្រៃ ហើយស្វែងរកការគាំទ្រដល់ទៅ៤៧ ជុំវិញពិភពលោក ក្នុងអ៊ឺរ៉ុប អាមេរិក តំបន់អាស៊ីប៉ាស៊ីហ្វិក និងទ្វីពអាហ្វ្រិក។សព្វថ្ងៃAHF ជាអ្នកផ្ដល់ការថែទាំសុខភាពអេដស៍ / ជំងឺអេដស៍ មិនរកប្រាក់ចំណេញ ដ៍ធំនៅលើពិភពលោក។ចំពោះព្រឹត្តិការណ៍ទិវាក្មេងស្រីអន្ដរជាតិគឺជាការលើកកម្ពស់ ការអប់រំផ្លូវបន្ដពូជដ៍ធំទូលាយ និងសមាសភាពយេនឌ័រ លើកកម្ពស់ការយល់ដឹង និងជួយក្មេងស្រីឲ្យមានសុខភាពល្អ និងផ្ដល់សិទ្ធិគ្រប់គ្រងជីវិតរបស់ពួកគាត់។មូលនិធិសុខភាពអ្នកជំងឺអេដស៍ បានសម្ពោធដំណើរការកម្មវិធីGirl Act ជាកម្មវិធីក្មេងស្រីដែលទទួលបានជោគជ័យ នៅទ្វីពអាហ្វ្រិកឆ្នាំ២០១៦ ។កម្មវិធីនេះបានពង្រីកជិត៤០ នៅតាមបណ្ដារប្រទេសទូទាំងទ្វីព អាហ្វ្រិក អាមេរិក អាស៊ី និងអ៊ឺរ៉ុប ។សម្រាប់ព័តមានបន្ថែមសូមចូលទៅកាន់Girl Act.Org ។
បើតាមអង្គការយូនីសេហ្វ បានបង្ហាញឲ្យដឹងថា៧៥% នៃការឆ្លងមេរោគអេដស៍ថ្មី ក្នុងចំណោមក្មេងស្រីវ័យជំទង់ ។ក្មេងស្រី១ ក្នុងចំណោម៤នាក់ ដែលមានដៃគូ ឬរៀបការ បានជួបប្រទះការរំលោភបំពានផ្លូវភេទ ឬរាងកាយ ៕