Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកវៀតណាម​ នាំចេញបន្លែ កើន១៤%ក្នុង​ខែមករា

វៀតណាម​ នាំចេញបន្លែ កើន១៤%ក្នុង​ខែមករា

វៀតណាម៖ ការិយាល័យ​ស្ថិតិ​ទូទៅ​វៀតណាម​រាយការណ៍ថា​ការនាំចេញ​បន្លែ​ក្នុង​ខែ​មករា​ឆ្នាំ​២០១៧បានកើនឡើង​១៤%​ពីមួយឆ្នាំទៅមួយឆ្នាំ​ឬស្មើនឹង​ទំហំ​ទឹកប្រាក់​២៣០​លានដុល្លារ​។

យោងតាម​​សមាគម​បន្លែ​និង​ផ្លែឈើ​វៀតណាម​ឲ្យ​ដឹងថា​ក្នុង​អំឡុងឆ្នាំ​២០១៦ ជា​ឆ្នាំ​ដែល​វៀតណាម​សម្រេចបាន​ជោគជ័យ​មួយ​ក្នុង​វិស័យនេះ​ស្របពេល​ដែល​ខ្លួន​រក​ចំណូល​បាន​ប្រមាណជា​២,៥​ប៊ីលាន​ដុល្លារ​ក្នុង​ការនាំចេញ​និង​កំណើន​៣០%​ពី​ឆ្នាំ​២០១៥ លើស​ផលិត​ផល​​​កសិកម្ម​សំខាន់ៗ​ដូចជា​ស្រូវ​ គ្រាប់ម្រេច​និង​កៅស៊ូទៅទៀត​។

វិស័យនេះ​ត្រូវបានគេរំពឹងថា​នឹង​សម្រេច​បាន​ចំណូល​នាំចេញ​៣ប៊ីលាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧នេះ ។ តែ​យ៉ាង​ណាដំណឹង​ល្អ​ក៏​បានកើត​មាន​ឡើង​ចំពោះ​ផ្លែ​ស្រកានាគ​ផងដែរ​ដែល​ទទួល​បាន​ការនាំចូល​ជា​ផ្លូវការ​ទៅកាន់​ទីផ្សារ​អូស្ត្រាលី ។

អ្នកជំនាញ​បាន​ព្យាករថា​ការនាំចេញ​បន្លែនិង​ផ្លែឈើ​ជាពិសេស​ផ្លែឈើ​នឹង​កើន​ឡើង​៣ទៅ​៤ដង​ក្នុង​ថ្ងៃ​អនាគត​។  មុខទំនិញ​ទាំងនេះ​ក៏​​ចង្អុល​បង្ហាញ​ឲ្យឃើញពី​ភាពខ្សោយ​ក្នុង​​វិស័យ​កសិកម្ម​ផងដែរ​រួមមាន​ការ​ស្រូបយក​ប្រយោជន៍​ពី​ទីផ្សារ​ ស្របពេល​ដែល​បរិមាណ​បន្លែនិង​ផ្លែឈើ​ដែល​មាន​នាំចេញ​មាន​តម្រូវការ​ទីផ្សារ​ដូចជា​អូស្ត្រាលី​ បារាំង ហើយ​សហរដ្ឋអាមេរិក​នៅ​តែមាន​កម្រិត​ខ្សោយ​ដដែល​។

​ក្នុងរយៈ​ពេល​២ឆ្នាំ​ដំបូង​ការនាំចេញ​ទំនិញនេះ​ទៅកាន់បារាំង​ មានផ្លែគូលេន​ត្រឹមតែ​​ប៉ុន្មាន​តោន​ប៉ុណ្ណោះ​ដែលលក់ដាច់​​ខណៈ​ផ្លែស្វាយ​មួយចំនួន​តូច​ត្រូវបាន​នាំចេញ​ទៅកាន់​អូស្ត្រាលី ។

ទន្ទឹមនិងនេះ​ការនាំចេញ​បន្លែនិង​ផ្លែឈើ​របស់​វៀតណាម​មួយភាគ​ធំ​បាន​ពឹង​ផ្អែក​លើ​ចិន​ ដែល​៧០%​នៃ​ផលិតផល​ទាំងនេះ​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារចិន​ក្នុង​ឆ្នាំ​២០១៦ ធៀបនឹង​អត្រា​៦៥%​ក្នុងឆ្នាំ​២០១៥ និង​៣០%​ក្នុង​ឆ្នាំ​២០១៤ ។

ទោះជាយ៉ាងណា​លោកស្រី​ Duong Phuong Thao អនុប្រធាននាយកដ្ឋាន​និហរ័​ណ​​​អាហរ័ណ​នៃក្រសួង​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​វៀតណាម​បាន​ថ្លែងថា​​ចិន​បាន​ប្តេជ្ញា​បង្កើត​លក្ខខ័ណ្ឌ​សុទិដ្ឋិនិយម​នៃផលិតផល​វៀតណាម​ក្នុងទីផ្សារ​របស់ខ្លួន​។ មួយវិញទៀត​ចិន​នឹង​រឹតបន្តឹង​សកម្មភាព​នាំចូល​និង​ពង្រឹងការប្រ​យុទ្ធប្រឆាំងនិង​​ការ​រត់គយ​ឬលួចលាក់នាំចូល​និង​​ការ​គ្រប់​គ្រង​គុណភាព​ផលិត​ផល​ជាដើម​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES