Thursday, November 7, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជំនន់ទឹកភ្លៀងលិ---/ចផ្លូវជាតិលេខ៣ ផ្អាកឡានធំឆ្លងកាត់

ជំនន់ទឹកភ្លៀងលិ—/ចផ្លូវជាតិលេខ៣ ផ្អាកឡានធំឆ្លងកាត់

ខេត្តតាកែវ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណត់ផ្លូវជាតិលេខ៣ ក្នុងភូមិសា ស្ត្រខេត្តតាកែវ ជាបណ្តោះអាសន្ន។

សេចក្តីជូនដំណឹង បានបង្ហាញថា ការផ្អាកនេះដោយសារស្ថានភាពទឹកភ្លៀងចុងឆ្នាំក្នុងរដូវវស្សាឆ្នាំ២០១៤ ចាប់ ផ្តើមធ្លាក់ក្នុងកម្រិតមធ្យម ទៅច្រើន បង្កឱ្យមានជំនន់ទឹកភ្លៀងដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងអាចបង្កឱ្យមានផលប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វ។

ជាមួយគ្នានេះ ជំនន់ទឹកភ្លៀង តែបាននិងកំពុងជាន់ឡើងជាហេតុបណ្តាលឱ្យលិចលង់នៅតាមកំណត់ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ លេខ៤១ ដល់គីឡូម៉ែត្រលេខ៤៣ ផ្សារត្រាំខ្នារ និងចន្លោះគីឡូម៉ែត្រលេខ៥៣ ដល់ ៥៥ ម្តុំផ្សារប័ង្កសី ដែលស្ថានភាពបែបនេះ ធ្វើឱ្យផ្លូវថ្នល់ ស្ពាន មិនអាចទ្រនឹងទម្ងន់រថយន្តដឹកទំនិញធុនធ្ងន់បាន ដូច្នេះដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ និងទប់ស្កាត់ការខូចខាតហេដ្ឋារចសម្ព័ន្ធផ្លូវថ្នល់ ស្ពាន មន្ទីរសាធារ ណការដឹកនិងជញ្ជូនខេត្តតាកែវ សូមផ្អាកចរាចរណ៍រថយន្តទឹកទំនិញធ្ងន់ធ្ងន់គ្រប់ប្រភេទជាបណ្តោះអាសន្ន លើកំណត់ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៤១ ដល់៤៣ និងចន្លោះគីឡូម៉ែត្រលេខ៥៣ និង៥៥ ជាបណ្តោះអាសន្ន រហូតមានសេចក្តីជូនដំណឹងសាជាថ្មី៕

RELATED ARTICLES