Sunday, November 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម១០ខែ បង្ក្រា.../បក្មេងទំនើង ៩៣ករណី វ៉ៃ.../ខ្នោះជាង៤០០នាក់

១០ខែ បង្ក្រា…/បក្មេងទំនើង ៩៣ករណី វ៉ៃ…/ខ្នោះជាង៤០០នាក់

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមខែតុលា ឆ្នាំ២០២៤ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំ ពេញ បានបង្ក្រាបសកម្មភាពក្រុមក្មេងទំនើង បានចំនួន ៩៣ករណី និងបានឃាត់ខ្លួនជនល្មើសចំនួន ៤១១នាក់ ដើម្បីអនុវត្តតាមនីតិវិធី។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ក្នុង៩៣ករណីនោះ នគរបាលបានធ្វើការបែងចែកជា ៤បទ ល្មើសផ្សេងទៀត ដូចជា ៖ ទី១-ជនល្មើសប្រើប្រាស់រូបភាពជាក្មេងទំនើង ដោយធ្វើសកម្មភាពកាប់ ធាក់ ប្លន់ មានចំនួន៣ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន៩នាក់។ ទី២-ការធ្វើសកម្មភាពកាប់ដោយហិង្សា មានស្ថានទម្ង ន់ទោស មានចំនួន ៦៣ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន ៣០២នាក់។ ទី៣-ការធ្វើសកម្មភាពកាប់បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ មានចំនួន ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន ៥២នាក់ និងទី៤-ការកាន់កាប់អាវុធដោយខុសច្បាប់ (ក្នុងន័យនេះ អាវុធ គឺជាវត្ថុឬរបស់ទាំងឡាយណាដែលជនល្មើសប្រើប្រាស់ដើម្បីធ្វើសកម្ម ភាពទុច្ចរិត) មានចំនួន ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន៤៨នាក់។

លោកស្នងការ បានបញ្ជាក់បន្ថែមទៀតថា នេះជាលទ្ធផលក្នុងរយៈពេល១០ខែក្នុងឆ្នាំ២០២៤ ដោយសង្កេតឃើញថា សកម្មភាពក្មេងទំនើង រហូតមកដល់ពេលនេះមានភាពអន់ថយ តែទោះជាយ៉ាងណាក៏ដោយ កម្លាំងនគរ បាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅតែ បង្កើនការបង្ការទប់ស្កាត់ដូចភ្លៀងរលឹម ដើម្បីការពារសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋជាប់ជាប្រចាំ។

គួរបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីប្រមុខថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញយន្តការ យុទ្ធសាស្ត្របញ្ចកាណដំណាក់ កាលទី១ គឺត្រូវឱ្យអាជ្ញាធរបង្កើនការបង្ក្រាបក្រុមក្មេងទំនើង និងគ្រឿងញៀន ឱ្យបានដាច់ខាត ដើម្បីសង្គមនិងប្រ ទេសជាតិ មានការរីកចម្រើនគ្រប់វិស័យ៕

RELATED ARTICLES