Thursday, November 14, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទុ.../ស្សេខ្សែភ្លើង ឆេះ---/កុដិលោក

ទុ…/ស្សេខ្សែភ្លើង ឆេះ—/កុដិលោក

ខេត្តកំពត ៖ កុដិមួយខ្នង រួមទាំងសម្ភាររបស់វត្តមួយចំនួន បានរងការខូចខាតគ្មានសល់ ដោយសារអគ្គិភ័យឆាបឆេះ បណ្តាលមកពីមូលហេតុឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុច បរិវេណវត្តរលួស ស្ថិតក្នុង ភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ។

តាមប្រភពពីមន្ត្រីនគរបាលក្រុងបូកគោ បានឱ្យដឹងថា កាលពីវេលាម៉ោង ២និង១៥នាទីរសៀល ថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០២៤ មានករណីអគ្គិភ័យឆាបឆេះកុដិ ១ខ្នង ទំហំ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ សង់ពីថ្មផ្នែកខាងក្រោម និងឈើផ្នែកខាងលើ។ កុដិនេះ ស្ថិតនៅវត្តរលួស ស្ថិតក្នុងភូមិរលួស សង្កាត់បឹងទូក មិនមានព្រះសង្ឃគង់នៅទេ គឺសម្រាប់ទុកដាក់អីវ៉ាន់ផ្សេងៗ។

សមត្ថកិច្ចបានបញ្ជាក់ថា ខណៈពេលព្រះសង្ឃប្រទះឃើញ និងដឹងហេតុការណ៍នោះ គឺអណ្តាតភ្លើងបានឆាប ឆេះដល់ដំបូលទៅហើយ ទើបគោះជួងហៅអ្នកភូមិ ឱ្យមកជួយពន្លត់ តែទប់ទល់មិនឈ្នះ ក៏រាយការណ៍សុំអន្ត រាគមន៍ពីសមត្ថកិច្ច ហើយបន្ទាប់ពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចជំនាញបានបញ្ជូន រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន ២គ្រឿង ចុះអន្តរាគមន៍បាញ់ទឹកពន្លត់ និងកាត់ផ្តាច់មុខភ្លើង បញ្ចៀសការរាលដាលដល់កុដិ និងសំណង់ផ្សេងៗទៀត។

ប្រភពដដែល បានបញ្ជាក់ថា ក្រៅពីឆេះអស់កុដិ ១ខ្នងនេះ ក៏មានការខូចខាតសម្ភារៈមួយចំនួន ដូចជា ភួយ កន្ទេល ខ្នើយ កង្ហារ ទូទឹកកក ម៉ាស៊ីនកាត់ស្មៅ ជាដើម៕

RELATED ARTICLES