Friday, November 15, 2024
Homeតារាខ្មែរទេព បូព្រឹក្ស ៖រំអុកប្ដីលើកទី២

ទេព បូព្រឹក្ស ៖រំអុកប្ដីលើកទី២

ភ្នំពេញ៖តារាកូន១នាងទេព បូព្រឹក្ស ហៅស្រីនិច្ច បានក្រើនរំលឹកស្វាមីនាងលោកងួន ចាន់ដេវីត ជាលើកទី២ នោះគឺរឿង«រៀបការ » ដែលការបង្ហាញសញ្ញាធ្វើជាកូនក្រមុំមែនទែន ២លើក​ជាប់​​​​​​​ៗ​គ្នាពោលគឺតែជាង៣ សប្ដាហ៍ ប៉ុណ្ណោះស្រីនិច្ច សួរនាំប្ដីរឿងរៀបអាពាហ៍ ពិពា​ហ៍​ ដល់​បទៅ២លើក ហើយមិនធ្លាប់មានរឿងបែបនេះពីមុនឡើយ ក្រោយពួកគេចាប់ដៃគ្នាជាង៩ឆ្នាំ ។ប៉ុ​​ន្ដែ​ស្រីនិច្ច មិនទាន់ទទួលបានចម្លើយនៃការសន្យាជាក់លាក់ណាមួយពីដេវីត ឡើយ បើ​ទោះ​ជានាងប្រឹងរំអុកប្ដីរឿងក្រាបផ្ទឹមនេះស្ទួនៗគ្នាយ៉ាងណាក៍ដោយ ។

 ទេព បូព្រឹក្ស រំលឹកប្ដីជាថ្មីម្ដងទៀតនៅថ្ងៃនាងនិងស្វាមីចូលរួមមង្គលការថា«ប៉ា Albert គ្នាសុំសួរឯងពេលណាគេរៀបការអស់ហើយចុះ កាលសុំអូនរៀបការ តែយូពេក ប្រយ័ត្ន អូន​សុំវិញណា » ។ដេវីត មិនឆ្លើយតបអ្វីទាំង អស់ ព្រោះលោកធ្លាប់ប្រាប់ទៅស្រីនិច្ច ម្ដងរួចទៅ​ហើយ​​ថាចង់បានកូនស្រី តែបូព្រឹក្ស នៅតែមានៈថាចង់រៀប ការមុនយកកូនថែមដដែល ។

ទេព បូព្រឹក្ស -ងួន ចាន់ដេវីត បានបង្កាត់ភ្លើងស្នេហាជាមួយគ្នាកាលពីឆ្នាំ២០១៥ ហើយ​ពេលនេះបានកូនប្រុស១ឈ្មោះទេព បញ្ចាវរាប ហៅAlbert មានអាយុជាង១ឆ្នាំកន្លះ ។ស្រីនិច្ច ធ្លាប់ដឹកដៃដេវីត ទៅថតPre Wedding នៅកោះម៉ាល់ឌីវ កាលពីឆ្នាំ២០០៩ តែបានឆា​ចោល​មង្គល​ការនៅឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន ។ប្រភពខ្លះថាបូព្រឹក្ស និងដេវីត បានចុះអេតា​ស៊ី​វិល​​ជាមួយគ្នាហើយមុនពួកគេសម្រេចចិត្តយកកូន តែរឿងនេះស្រីនិច្ច ថាមិនអាច​និយាយ​បាន​ឡើយ ។យ៉ាងណាគេជឿថាស្រីនិច្ច អាចនឹងយកកូនថែមប្រសិនបើដេវីត នៅតែទាមទារចង់​បាន​កូនប្រុស ខណៈដែលពេលនេះគេនៅតែមានភាពស្រពិចស្រពិលមិនដឹងថាស្រីនិច្ច ពេល​នេះមានកូន១ ឬ២ នោះទេ ព្រោះក្មេងប្រុសម្នាក់ដែលមានត្រេមុខស្រដៀងនាង មានអាយុជិត​១០ឆ្នាំ ដែលដើរតាមជាញឹកញាប់នោះក៍គេសង្ស័យថាជាកូននាងដែរ ព្រោះបូព្រឹក្ស ហៅ​រូប​​គេ​ថាជាកូនៗ។

 គួរកត់សម្គាល់ថាក្រៅពីទេព បូព្រឹក្ស បច្ចុប្បន្នតារាដែលយកកូនមុនរៀបការ​មានបរិ​មា​ណ​​​កាន់តែច្រើនទៅៗ រហូតមានតារាខ្លះថាមង្គលការមិនមែនជារឿងសំខាន់បំផុតឡើយ បើ​ទោះ​ជាខ្លួនជាអ្នកសិល្បៈគួរតែធ្វើជាគំរូល្អឲ្យគេយកតាមក្ដី ។សម្រាប់ស្រីនិច្ច វិញនាង​ធ្លាប់រង​កា​រិះគន់ច្រើនពីអ្នកលេងបណ្ដាញសង្គមអំឡុងពេលពពោះ តែពេលនេះនាងនៅតែ​បង្ហាញ​ក្ដី​សុខ​ព្រមទាំងចង់ធ្វើជាភរិយាដេវីត ពេញមួយជីវិតទៀតផង បើទោះជាមង្គលការរបស់នាង​និង​គូស្នេហ៍នៅតែមិនអាចកំណត់ពីពេលវេលាក៍ដោយ ។

 សូមបញ្ជាក់ថាទេព បូព្រឹក្ស ដែលល្បីឈ្មោះដោយសារតែវិធីតុបតែងខ្លួនប្លែកៗ និង​ក្បាច់​​​​រាំកាចៗនោះក្រោយមានកូន១នាងពឹងទៅលើប្ដីដើម្បីធ្វើបទភ្លេង និងទំនុកច្រៀងឲ្យ ពោ​ល​គឺត្រូវទៅមុខ ឬថយក្រោយនៅលើកណ្ដា ប់ដៃស្វាមីនាង​តែម្ដង។អ្វីដែលគួរឲ្យ​ចាប់​អារម្មណ៍​ស្រីនិច្ច ដើម្បីស្ដារមុខមាត់ឡើងវិញនោះពេលខ្លះនាងតែងខ្លួនម៉ូដអត់សក់ និងច្រៀង​រ៉េប ដូច​ប្ដីនាងដែរ ដែលការចេញមកប្លែកៗបែបនេះគេជឿថាតារាផ្សេងៗ​ទៀតពិបាកធ្វើតាម​នាង​។តែ​បើស្រីនិច្ច មានកូន១ហើយនៅតែល្បីដូចកាលនៅក្រមុំដោយសារប្ដីឈរនៅក្រោយខ្នង​នោះ​នាង​នឹងក្លាយ​ទៅជាតារា​ដំបូង​គេ​មិន​ខានដែលអាចរក្សារតំណែងនេះបាន  ព្រោះថាតារាភាគ​ច្រើន​ឲ្យ​តែមានប្ដីនិង​កូន​ហើយ​គឺច្រើនតែនៅទ្រឹង ឬធ្លាក់ចុះ។បញ្ហានេះហើយដែលស្រីនិច្ច អាច​នឹងរារែកចិត្ត​បន្ដិច​​ដែរ រឿងយកកូនទី២ ឬទី៣ ព្រោះនៅពេលដែលគិត​តែពីរឿងយក​កូន​ថែមហើយ តើមក​ច្រៀងបទស្នេហាបែបយុវវ័យទៅរួចទៀតឬអត់ ?

RELATED ARTICLES