Friday, November 15, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមមេម៉ាយភ្លើងឆេះ.../ផ្ទះ ទួ.../ញយំដល់សន្ល.../ប់

មេម៉ាយភ្លើងឆេះ…/ផ្ទះ ទួ…/ញយំដល់សន្ល…/ប់

ខេត្តត្បូងឃ្មុំ ៖ ផ្ទះ ១ខ្នង របស់ស្ត្រីមេម៉ាយវ័យចំណាស់ម្នាក់ ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់ និងថែមទាំងឆេះរាលដល់ផ្ទះអ្នកជិតខាង អស់ជញ្ជាំង ១ចំហៀងទៀត ចំណែកស្ត្រីមេម៉ាយជាម្ចាស់ផ្ទះ ដោយសារភិតភ័យផង ណាមួយស្តាយស្រណោះរបស់ទ្រព្យផង បានស្រែកទ្រហោំយំរហូតដល់សន្លប់។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចភូមិទី៣ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ។

ផ្ទះដែលរងការឆាបឆេះ មានចំនួន ២ខ្នង រួមមាន ផ្ទះទី១-ទំហំ ៦ម៉ែត្រ គុណនឹង ៩ម៉ែត្រ សង់ពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី (រងការខូចខាតអស់ទាំងស្រុង) ជាកម្មសិទ្ធិរបស់ឈ្មោះឆៃហ៊ុន សុខតេង ភេទស្រី អាយុ៦៣ឆ្នាំ ជាស្ត្រីមេម៉ាយ មានលំនៅ ភូមិទី៣ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ។ ចំណែកផ្ទះទី២-មានទំហំ ៥ម៉ែត្រ គុណនឹង ៩ម៉ែត្រ សង់ពីឈើប្រក់ក្បឿង ជញ្ជាំងក្តារ (ឆេះខូចខាតជញ្ជាំង១ចំហៀង) ជាកម្មសិទ្ធិរបស់ឈ្មោះប្រើស ហៀង ភេទប្រុស អាយុ៥០ឆ្នាំ និងប្រពន្ធឈ្មោះទី សុខអាន អាយុ៤៨ឆ្នាំ មានលំនៅ ភូមិទី៣ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ។

លោកវរសេនីយ៍ឯក សួស ស៊ាងលី អធិការនគរបាលស្រុកក្រូចឆ្មារ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ ស្ត្រីជាម្ចាស់ផ្ទះទី១-ឈ្មោះឆៃហ៊ុន សុខតេង បានចេញទៅក្រៅផ្ទះ ដើម្បីរកតាអាចារ្យចូលរួមក្នុងកម្មវិធីប្រពៃណីមួយ ចៃដន្យស្រាប់តែភ្លើងបានឆាបឆេះលំនៅឋានរបស់គាត់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ រាយការណ៍មកកាន់ក្រុមរថយន្តពន្លត់អគ្គិភ័យ ដើម្បីអន្តរាគមន៍។

លោកអធិការ បន្តថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកបានដឹកនាំដោយផ្ទាល់រថយន្តពន្លត់អគ្គិភ័យដែលប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ហើយផ្លូវចេញពីអធិការដ្ឋាន ដល់កន្លែងកើតហេតុ មានជាង២០គីឡូម៉ែត្រ ដើម្បីបាញ់ទឹកពន្លត់ តែផ្ទះរបស់ប្រជាពលរដ្ឋ បានសង់ចង្អៀត ផ្លូវតូច រថយន្តចូលមិនកើត ត្រូវបានតទុយោទឹកវែង ដើម្បីបាញ់ពន្លត់ភ្លើងផ្ទះឆេះនោះ។ ប៉ុន្តែដោយសារអំណាចភ្លើងឆេះលឿន ធ្វើឱ្យផ្ទះនោះ ត្រូវបានឆេះហ្មត់ទាំងស្រុង ចំណែកផ្ទះដែលនៅជាប់នោះ ត្រូវបានកម្លាំងសមត្ថកិច្ចបាននាំគ្នាធាក់ជញ្ជាំង ដើម្បីការពារកុំឱ្យភ្លើងឆេះដល់។

លោកអធិការ បញ្ជាក់ថា ហេតុការណ៍អគ្គិភ័យនេះ បង្កឡើងដោយមូលហេតុទុស្សេខ្សែភ្លើង និងបានឆេះខូច ខាតផ្ទះ អស់ចំនួន២ខ្នង ដោយផ្ទះទី១- របស់ស្ត្រីមេម៉ាយវ័យចំណាស់ ឈ្មោះឆៃហ៊ុន សុខតេង រងការខូចខាតអស់ទាំងស្រុង និងខូចខាតទ្រព្យសម្បត្តិ រួមមាន លុយដុល្លារចំនួន១ពាន់ដុល្លារ លុយរៀល ចំនួន៣លានរៀល ម៉ាស៊ីនសាំង ចំនួន១គ្រឿង ទុយោបំពងទីបជ័រ ចំនួន១៥ដើម និងកង់ ចំនួន២គ្រឿង។ ចំណែកផ្ទះទី២- របស់ឈ្មោះប្រើស ហៀង និងប្រពន្ធឈ្មោះទី សុខអាន ខូចខាតជញ្ជាំងមួយចំហៀង។

ជុំវិញប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើ សមត្ថកិច្ចជំនញា បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿង។ហេតុការណ៍នេះ ស្ត្រីមេម៉ាយដែលជាម្ចាស់ផ្ទះរងគ្រោះ នៅពេលឃើញភ្លើងបានឆាបឆេះផ្ទះរបស់ខ្លួនយ៉ាងសន្ធោសន្ធៅ ធ្វើឱ្យគាត់ភ័យតក់ស្លុត ស្រែកយំរហូតដល់សន្លប់៕

RELATED ARTICLES