Monday, November 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានឈប់ស្តុប ខ្យល់គរស្លា.../ប់

បើកឡានឈប់ស្តុប ខ្យល់គរស្លា…/ប់

ភ្នំពេញ ៖ បុរសជាអ្នកបើករថយន្តដឹកអីវ៉ាន់ម្នាក់ បានបើករថយន្តមកឈប់រង់ចាំស្តុប លុះភ្លើងលោតពណ៌បៃតង នៅតែមិនព្រមបើកចេញទៅមុខសោះ ទើបអ្នកដំណើរពីក្រោយចុចស៊ីផ្លេ តែមិនកម្រើក ក៏ចុះទៅមើល ស្រាប់តែប្រទះឃើញបុរសជាតៃកុងឡាន បានដេកស្លាប់នៅក្នុងរថយន្ត ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវកម្ពុជាក្រោម កែងផ្លូវ២៦១ ត្រង់ចំណុចស្តុបទឹកល្អក់ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគាក។បុរសរងគ្រោះ មានឈ្មោះផង់ ម៉ាកឡា ហៅម៉ម អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ មានលំនៅម្តុំអូរដឹម មានស្រុកកំ ណើតនៅ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ ប្តីរបស់គាត់បានបើករថយន្ត ១គ្រឿង ម៉ាកសាំងយ៉ុង ធ្វើដំណើរចេញពីម្តុំអូរដឹម ឆ្ពោះទៅទិញអីវ៉ាន់ (អម្ពិលទុំ) នៅផ្សារនាគមាស លុះមួយសន្ទុះក្រោយមក ស្រាប់តែមានទូរស័ព្ទហៅចូល ប្រាប់រូបគាត់ថា ប្តីរបស់គាត់បានស្លាប់នៅក្នុងរថយន្តទៅហើយ សង្ស័យជាករណីគាំងបេះដូង ទើបគាត់ប្រញាប់ប្រញាល់មកទីតាំងកន្លែងកើតហេតុភ្លាម។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ ជនរងគ្រោះខាងលើ បានបើករថយន្ត១គ្រឿង ម៉ាកសាំងយ៉ុង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2Q-6180 តាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីលិច ទៅកើត ក្នុងលឿនតិចៗ ហើយក៏ បានឈប់នៅចំណុចស្តុប លុះភ្លើងស្តុបលោតពណ៌ បៃតងទៅហើយ នៅតែមិនឃើញជនរងគ្រោះបើករថយន្តចេញទៅមុខទៀត ទើបមានការសង្ស័យ ក៏ស្រែកសួរនាំដែរ តែជនរងគ្រោះមិនឆ្លើយតប ទើបនាំគ្នាំទៅអង្រួនជនរងគ្រោះដាស់មួយសន្ទុះមិនកម្រើក សង្ស័យថាជនរងគ្រោះ គាំងបេះដូង ទើបទាក់ទងទៅនគរបាលប៉ុស្តិ៍ចុះមកទីតាំងកន្លែងកើតហេតុភ្លាមភ្លាមតែម្តង។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចបានចុះមកដល់ទីតាំងកន្លែងកើតហេតុ និងបានពិនិត្យឃើញថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបឆែកឆេររកឃើញទូរស័ព្ទ ជនរងគ្រោះ ទាក់ទងទៅក្រុមគ្រួសារ ដើម្បីមកពីកន្លែងកើតហេតុភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទាក់ទងទៅកម្លាំងសមត្ថកិច្ចជំនាញ ចុះមកធ្វើកោសល័វិច័យ បញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង។

សពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES