Thursday, November 21, 2024
Homeតារាខ្មែរសុគន្ធ និសា ៖ចង់ធ្វើឲ្យFan ភ្ញាក់ផ្អើល ថ្ងៃខួបស្នេហ៍៧ឆ្នាំ

សុគន្ធ និសា ៖ចង់ធ្វើឲ្យFan ភ្ញាក់ផ្អើល ថ្ងៃខួបស្នេហ៍៧ឆ្នាំ

ភ្នំពេញ៖មិនមែនជាការពពោះ ឬពិធីជប់លៀងហៅភ្ញៀវតារារាប់រយនាក់ឲ្យចូលរួមនោះទេ ប៉ុន្ដែនៅថ្ងៃខួប អាពាហ៍ ពិពាហ៍ គម្រប់៧ឆ្នាំ របស់សុគន្ធ និសា និងស្វាមីនាងលោកចៅ សម្ប​ត្តិ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ឆាប់ៗនេះ អតីតតារាចម្រៀងហង្សមាសរូបនេះនឹង​ចេញបទ​ចម្រៀង​និយាយពីចំណងស្នេហានាងជាមួយអាណិក ជនខ្មែរមកពីរដ្ឋBoston សហរដ្ឋអាមេរិក រូបនេះ​ជាមួយការដឹកដៃស្វាមីនាងថតMV ជាលើកដំបូងផងដែរ ។ នេះជាជំហ៊ានថ្មីរបស់សុគន្ធ និសា ក្នុងអាជីពចម្រៀងដែលពេលនេះនាងអាចផលិតបទចម្រៀងមួយណាដែលនាងចង់ធ្វើដោយខ្លួនឯងបានហើយ ក្រោយពីដើរចេញពីហង្សមាស ។ការនាំស្វាមីចូលថតខារ៉ាអូខេជាមួយ​ខ្លួន​របស់សុគន្ធ និសា នាពេលនេះក៍បង្ហាញឲ្យឃើញថានិសា ដើរតាមផ្លូវដូចមាស សុខសោភា ដែរ ពោលគឺនាំប្ដីថតMV ឬឡង់សេប្ដីឲ្យល្បីដូចរូបនាងដែរ បើទោះជាកន្លងមកនាងកម្រនិង​បណ្ដើរលោកសម្បត្តិ ទៅចូលរួមកម្មវិធីអ្នកសិល្បៈដោយបើកចំហ ដូចប្ដីប្រពន្ធតារាផ្សេងៗ​ទៀត​ក៍ដោយ ។ប៉ុន្ដែពេលនេះនិសា អាចអន្ទងចិត្តស្វាមីឲ្យសម្ដែងMV ជាមួយនាងដើម្បីរក្សារ​ទុកជាឯក​សារសម្រាប់ពួកគេសាទរ ថ្ងៃខួបអាពាហ៍ ពិពាហ៍ របស់អ្នកទាំងពីរ។

 ទោះជាយ៉ាងណាក្រៅពីទទួលបានការលើកទឹកចិត្ត និងជូនពរថ្ងៃខួបមង្គលការ៧ឆ្នាំ​នោះ​​អ្នក​គាំទ្រសុគន្ធ និសា ភាគច្រើននៅតែចង់ឲ្យនាងសម្រេចបំណងធំគឺការយកកូន​ទី១ឲ្យ​បានដូចបំណងប្រាថ្នា ក្រោយនាងតាំងចិត្តថាយកកូនដំបូងតាំងពីឆ្នាំ២០២០ តែ៤ឆ្នាំមកនេះ​បរា​​ជ័យទាំងស្រុង ។ប្រភពខ្លះថានិសា ពិបាកដោះស្រាយជាមួយក្រុមគ្រួសារ​ទាំងសងខាង​ដែលចង់ឲ្យនាងយកកូនតាំងពីនាងរៀបការហើយភ្លាមៗម្លេះ តែពេលនេះ៧ឆ្នាំ រកតែកូនង៉ា​មួយ​បី​ប្រលែងលេងអត់បាន។ បញ្ហានេះគេជឿថាមកពីនិសា ពន្យាពេលយកូនដល់ទៅ៣ឆ្នាំ (២០១៧ -២០២០) ដោយសារតែនាងចង់ផ្ដល់កំណើតកូនទី១លើទឹកដីអាមេរិក ប៉ុន្ដែនៅ​ឆ្នាំ​២០២០ នាងប្ដូរចិត្ត​យក​កូននៅខ្មែរវិញស្រាប់តែមិនបានដូចចិត្តឡើយ ។យ៉ាងណាគេ​ជឿថា​និសា ដែលទើបតែ​មាន​អាយុ៤០ឆ្នាំ នោះនឹងអាចយកកូនតាមក្ដីប្រាថ្នាបាននាពេល​ដ៍ខ្លីខាង​មុខ​នេះ​​ជាមិនខាន​ឡើយ បើទោះជាមាស សុខសោភា ធ្លាប់និយាយថាមនុស្សយើងពេល​មានអាយុច្រើន រឿង​ដែលពិបាកនិងគួរឲ្យព្រួយបារម្ភគឺការយកកូនមិនបានដូចចិត្តនេះក្ដី ។

 សុគន្ធ និសា បានរៀបការជាមួយលោកចៅ សម្បត្តិ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ហើយស្វាមីនាងជានាយកប្រតិបត្តិក្រុមហ៊ុនមែនញូឡាយប្រចាំនៅខ្មែរ នោះមករស់នៅតាម​នាងតាំងពីមុនរៀបការម្លេះ ។ប៉ុន្ដែជាទម្លាប់និសា និងស្វាមីតែងតែទៅដើរលេងនៅអាមេរិក១​ឆ្នាំម្ដង ដែលការទៅលើកក្រោយនៅចុងឆ្នាំ២០២៤ នេះនាងក៍បានរៀបចំឯកសារមួយចំនួន​ដើម្បី​ទទួលបានសិទ្ធិរស់នៅអាមេរិក ងាយស្រួលចេញចូលចុះឡើងមក​ខ្មែរផងដែរ។ប្រភពខ្លះ​ថានិសា អាច​នឹងនៅស្ដាយលុយសិល្បៈទើបនាងចេះតែរារែកចិត្តរឿងពពោះកូនទី១ ព្រោះបើ​ពោះធំគឺ​ត្រូវបាត់មុខពីឆាកតន្រ្ដីទាំងមុននឹងក្រោយសម្រាលយ៉ាងហោចណាស់ក៍១ឆ្នាំដែរ​ ហើយ​​អំឡុង​ពេលដែលអាជីពសិល្បៈរបស់នាងកំពុងតែប្រឈមស្ងប់ស្ងាត់បែបនេះ ប្រសិនបើ​នាងលែង​បង្ហា​ញ​ខ្លួនលើឆាក និងចេញបទថ្មីៗ​ដល់ទៅ១ឆ្នាំគឺនាង​ប្រាកដជាពិបាករក្សា​លំនឹង​ជា​មិនខាន ។

 សូមបញ្ជាក់ថាទោះជាពេលនេះសុគន្ធ និសា បានចេញពីហង្សមាសមកផលិតបទ​ចម្រៀង​ដោយខ្លួនឯងក្ដី ប៉ុន្ដែនាងនៅតែបន្ដឡើងច្រៀងនៅឆាកហង្សមាសជាធម្មតា ខុសពី​តារាខ្លះដែលបាយបាយ ហង្សមាសហើយលែងចេញមុខនៅឆាកផលិតកម្មនេះ​តទៅទៀតតែ​ម្ដង​។តែគេមិនទាន់ដឹងថាថៅកែហង្សមាសនៅតែរក្សារតំណែងធំ​ទាំង២របស់នាងគឺធ្វើជាគ្រូ​បង្វឹគThe Voice Kids Cambodia និងជាគណៈកម្មការCambodian Idol នៅរដូវកាលថ្មីទៀត ឬដក​នាងចេញដាក់អ្នក​ថ្មី​ចូលនោះទេ ខណៈដែលមានដំណឹងថាGalaxy ចាប់អារម្មណ៍​ឲ្យ​នាង​ទៅ​ចាប់ដៃជាមួយលោកព្រាប សុវត្ថិ ជាលើកទី២ តែនាងហាក់មិនចាប់អារម្មណ៍ឡើយ ព្រោះមិនចង់ប្រជែង​ជាមួយ​នាងតន់ ច័ន្ទសីម៉ា ហើយពេលនេះបែជាងាកមកនាំស្វាមីថតMV ជាមួយគ្នាទៅវិញ ៕

RELATED ARTICLES