Wednesday, November 27, 2024
Homeតារាខ្មែរ​ស្រីស្រស់នែប ព្រំរិទ្ធិកាៈ អ.../ត់ខ្លាច រឿងបញ្ចេ---/ញ​សាច់

​ស្រីស្រស់នែប ព្រំរិទ្ធិកាៈ អ…/ត់ខ្លាច រឿងបញ្ចេ—/ញ​សាច់

ភ្នំពេញ៖តារាតូចតន់នាងនែប ព្រំរិទ្ធិកា ដែលជាពិធីការិនីCTN លេង១ក្បាច់មុន​ឆ្លងឆ្នាំសាកល​នោះគឺហ៊ានស្លៀកឈុតធ្វើឲ្យប្រុសៗក្ដៅសាច់តាមរយៈការព្រលែងឈុតប៊ីគីនី បង្ហាញស្បែក​សាច់​ភ្លៅសខ្ចី និងដើមទ្រូងទ្រលុកទ្រលន់គួរឲ្យក្នក់ក្នាញ់។​អ្នកលេងបណ្ដាញសង្គមខ្លះ​បាន​លើក​ឡើងរិទ្ធិកា «តូច តែធំ » ដែលសំដៅដល់រាងនាងតូចច្រឡឹង តែសម្រស់ដើម​ទ្រូងរបស់​នាងធំ បើទោះជា​នាង​ធ្លាប់ប្រាប់ថាមិនដែលបានកែពង្រីកសុដន់និងកន្លែងណាម្ដងក៍ដោយ ។នេះមិន​មែន​ជាលើកទី១ នោះទេសម្រាប់មាងរិទ្ធិកា ដែលហ៊ានលេងខ្លួនស៊ិចស៊ី ព្រោះកាល​ពីខែ៧ នាងក៍ធ្លាប់លេងខ្លួននាំឲ្យប្រុសបាស់សក់ច្រូងសឹងគ្រប់គ្នាដែរតាមរយៈ​ការពាក់​អាវ​វ៉ែន​តា និង​ខោលីអូ​បង្អួត​ស្បែកសាច់សឹងតែគ្រប់កន្លែងទាំងអស់ ។ប៉ុន្ដែពេលនោះនាងប្រាប់ថាថត​ស្ពត​ឃោ​ស​នា​ឲ្យសណ្ឋាគារមួយនៅ​ខេត្តព្រះសីហនុ ។តែការលេងខ្លួនជាឈុតប៊ីគីនី នៅលើ​គោក​លើកនេះមិនមែននាងថតស្ពតឲ្យអ្នករកស៊ីលក់ឡេ ឬឈុតក្នុងនារីខាងណាទេ គឺរិទ្ធិកា ថត​សម្រា​​ប់មើលខ្លួនឯងនិងចែកFan លើហ្វេសបុកដើម្បីឲ្យពួកគេបានឃើញ​រូបរាងរបស់នាង​ទាំងអស់ ហើយស្វែងរកចំណុចខ្វះខាត ។

 យ៉ាងណានៅលើបណ្ដញសង្គមមានការលើកឡើងថាបើនាងនែប ព្រំរិទ្ធកា ហ៊ានលេង​ឈុតពិសេសលើសនេះទៀតច្បាស់ជាស្រឡេវភ្នែកប្រុសៗអស់ជាមិនខាន ខណៈដែលស្រី​ស្អាត​រូបនេះថាបើមានអ្នកមិនពេញចិត្តនាងលុបចោលស្ទីលស៊ិចស៊ីនោះចោលភ្លាម ។អ្នក​លេង​ហ្វេសបុកថានាងរិទ្ធកា ស្រស់ស្អាតនិងគួរឲ្យទាក់ទាញ ប៉ុន្ដែចំណុចខ្សោយ​របស់ពិធី​ការិ​នីCtn រូបនេះមានតែម្យាងគត់នោះគឺ«ស្ទើកម្ពស់ » ទើបនាងពិបាកមានឱកាសឡើងទៅ​បង្ហា​ញ​ម៉ូត ដូច​ក្រុមតារាម៉ូដែល ។តែការចាប់ផ្ដើមលេងខ្លួនរបស់នាងរិទ្ធិកា កាន់តែខ្លាំងដោយ​មិន​ញ​ញើត​ក្នុងការបញ្ចេញស្បែកនេះ ស្របពេលដែលនាងបានប្រាប់អ្នកយកព័ត​មានយើង​ថាបាន​វិល​រក​ផ្សះផ្សារជាមួយសង្សារចាស់ឡើងវិញហើយ តែនាងមិនប្រាប់ថាកំពូលស្នេហារបស់​នាង​ជា​ប្រុស​​ម្នាក់ណាទេ ។

 គួរបញ្ជាក់ថានាងនែប ព្រំរិទ្ធិកា ជាតារាកូនខ្មែរកាត់ថៃ ហើយនាងត្រូវបានគេចាប់​អារ​ម្ម​ណ៍​ដំបូងតាមរយៈការលេចមុខក្នុងរឿងខ្លីៗជាមួយDJ ផាន់រ៉ុង រហូតដល់គេសង្ស័យថាពួកគេ​បង្កាត់​ភ្លើងស្នេហាជាមួយគ្នានៅក្រៅឆាកទៀតផង ។តែរឿងនេះបានស្ងប់ស្ងាត់ទៅវិញ បន្ទាប់​ពីលោកផាន់រ៉ុង ភ្ជាប់ពាក្យជាមួយនាងម៉ាលីកា កាលពីខែ១ ឆ្នាំ២០២៤ ។រិទ្ធិកា ធ្លាប់ប្រាប់​ថា​នាង​និង​គូ​ដណ្ដឹង​លោកផាន់រ៉ុង ក៍ជាអ្នកស្គាល់គ្នាដែរ ហេតុនេះរឿងគេសង្ស័យទាំង​ប៉ុន្មានគឺ​ជាការ​យល់ច្រឡំទាំងអស់ ។នាងថាបំណងធំរបស់នាងចង់ធ្វើជាMC បានសម្រេចដោយសារ​តែ​​ក្លាយ​​ទៅ​ជាពិធីការិនីរបស់CTN ប៉ុន្ដែគេនៅមិនទាន់ឃើញរិទ្ធិកា មានឱកាសកាន់ក្បាល​មីក្រូ​ធ្វើជាពិធីការិនីនូវការប្រគុំតន្រ្ដីធំៗឡើយ ខណៈដែលកន្លងមកគេចាប់អារម្មណ៍តារាស៊ិចស៊ីរូប​នេះតាមរយៈការសម្ដែងMV បទរបស់លោកខេមរៈ សិរីមន្ដ «ពេលអូនមានអ្នកលុយ អូនផ្ទុយគ្រប់យ៉ាង »។

 ក្រៅពីនាងនែប ព្រំរិទ្ធិកា តារាប្រជែងតំណែងស៊ិចស៊ី ប្រចាំឆ្នាំ២០២៤ មានដូចជានាង​ហ្វា ហ្វា ហៅស្រយី​,អៀ ម៉េងលិ ហៅអូនម៉ី និងនាងសេង សុខឃីម ជាដើម ពោលគឺសុទ្ធ​តែជាអតីតសង្សារនាយចឺម ដល់ទៅ៣នាក់ ។ប៉ុន្ដែនាងរិទ្ធិកា អាចវ៉ាតារាខាងលើព្រោះ​មាន​តែនាងទេ ដែលហ៊ានព្រលែងដងខ្លួនសឹងតែគ្មានសល់អ្វីបិតបាំង​ឡើយ ពោលគឺមិនចាញ់​នាង​ហ្វា ហ្វា នោះទេ ៕

RELATED ARTICLES