ភ្នំពេញ៖តារាតូចតន់នាងនែប ព្រំរិទ្ធិកា ដែលជាពិធីការិនីCTN លេង១ក្បាច់មុនឆ្លងឆ្នាំសាកលនោះគឺហ៊ានស្លៀកឈុតធ្វើឲ្យប្រុសៗក្ដៅសាច់តាមរយៈការព្រលែងឈុតប៊ីគីនី បង្ហាញស្បែកសាច់ភ្លៅសខ្ចី និងដើមទ្រូងទ្រលុកទ្រលន់គួរឲ្យក្នក់ក្នាញ់។អ្នកលេងបណ្ដាញសង្គមខ្លះបានលើកឡើងរិទ្ធិកា «តូច តែធំ » ដែលសំដៅដល់រាងនាងតូចច្រឡឹង តែសម្រស់ដើមទ្រូងរបស់នាងធំ បើទោះជានាងធ្លាប់ប្រាប់ថាមិនដែលបានកែពង្រីកសុដន់និងកន្លែងណាម្ដងក៍ដោយ ។នេះមិនមែនជាលើកទី១ នោះទេសម្រាប់មាងរិទ្ធិកា ដែលហ៊ានលេងខ្លួនស៊ិចស៊ី ព្រោះកាលពីខែ៧ នាងក៍ធ្លាប់លេងខ្លួននាំឲ្យប្រុសបាស់សក់ច្រូងសឹងគ្រប់គ្នាដែរតាមរយៈការពាក់អាវវ៉ែនតា និងខោលីអូបង្អួតស្បែកសាច់សឹងតែគ្រប់កន្លែងទាំងអស់ ។ប៉ុន្ដែពេលនោះនាងប្រាប់ថាថតស្ពតឃោសនាឲ្យសណ្ឋាគារមួយនៅខេត្តព្រះសីហនុ ។តែការលេងខ្លួនជាឈុតប៊ីគីនី នៅលើគោកលើកនេះមិនមែននាងថតស្ពតឲ្យអ្នករកស៊ីលក់ឡេ ឬឈុតក្នុងនារីខាងណាទេ គឺរិទ្ធិកា ថតសម្រាប់មើលខ្លួនឯងនិងចែកFan លើហ្វេសបុកដើម្បីឲ្យពួកគេបានឃើញរូបរាងរបស់នាងទាំងអស់ ហើយស្វែងរកចំណុចខ្វះខាត ។



យ៉ាងណានៅលើបណ្ដញសង្គមមានការលើកឡើងថាបើនាងនែប ព្រំរិទ្ធកា ហ៊ានលេងឈុតពិសេសលើសនេះទៀតច្បាស់ជាស្រឡេវភ្នែកប្រុសៗអស់ជាមិនខាន ខណៈដែលស្រីស្អាតរូបនេះថាបើមានអ្នកមិនពេញចិត្តនាងលុបចោលស្ទីលស៊ិចស៊ីនោះចោលភ្លាម ។អ្នកលេងហ្វេសបុកថានាងរិទ្ធកា ស្រស់ស្អាតនិងគួរឲ្យទាក់ទាញ ប៉ុន្ដែចំណុចខ្សោយរបស់ពិធីការិនីCtn រូបនេះមានតែម្យាងគត់នោះគឺ«ស្ទើកម្ពស់ » ទើបនាងពិបាកមានឱកាសឡើងទៅបង្ហាញម៉ូត ដូចក្រុមតារាម៉ូដែល ។តែការចាប់ផ្ដើមលេងខ្លួនរបស់នាងរិទ្ធិកា កាន់តែខ្លាំងដោយមិនញញើតក្នុងការបញ្ចេញស្បែកនេះ ស្របពេលដែលនាងបានប្រាប់អ្នកយកព័តមានយើងថាបានវិលរកផ្សះផ្សារជាមួយសង្សារចាស់ឡើងវិញហើយ តែនាងមិនប្រាប់ថាកំពូលស្នេហារបស់នាងជាប្រុសម្នាក់ណាទេ ។


គួរបញ្ជាក់ថានាងនែប ព្រំរិទ្ធិកា ជាតារាកូនខ្មែរកាត់ថៃ ហើយនាងត្រូវបានគេចាប់អារម្មណ៍ដំបូងតាមរយៈការលេចមុខក្នុងរឿងខ្លីៗជាមួយDJ ផាន់រ៉ុង រហូតដល់គេសង្ស័យថាពួកគេបង្កាត់ភ្លើងស្នេហាជាមួយគ្នានៅក្រៅឆាកទៀតផង ។តែរឿងនេះបានស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីលោកផាន់រ៉ុង ភ្ជាប់ពាក្យជាមួយនាងម៉ាលីកា កាលពីខែ១ ឆ្នាំ២០២៤ ។រិទ្ធិកា ធ្លាប់ប្រាប់ថានាងនិងគូដណ្ដឹងលោកផាន់រ៉ុង ក៍ជាអ្នកស្គាល់គ្នាដែរ ហេតុនេះរឿងគេសង្ស័យទាំងប៉ុន្មានគឺជាការយល់ច្រឡំទាំងអស់ ។នាងថាបំណងធំរបស់នាងចង់ធ្វើជាMC បានសម្រេចដោយសារតែក្លាយទៅជាពិធីការិនីរបស់CTN ប៉ុន្ដែគេនៅមិនទាន់ឃើញរិទ្ធិកា មានឱកាសកាន់ក្បាលមីក្រូធ្វើជាពិធីការិនីនូវការប្រគុំតន្រ្ដីធំៗឡើយ ខណៈដែលកន្លងមកគេចាប់អារម្មណ៍តារាស៊ិចស៊ីរូបនេះតាមរយៈការសម្ដែងMV បទរបស់លោកខេមរៈ សិរីមន្ដ «ពេលអូនមានអ្នកលុយ អូនផ្ទុយគ្រប់យ៉ាង »។


ក្រៅពីនាងនែប ព្រំរិទ្ធិកា តារាប្រជែងតំណែងស៊ិចស៊ី ប្រចាំឆ្នាំ២០២៤ មានដូចជានាងហ្វា ហ្វា ហៅស្រយី,អៀ ម៉េងលិ ហៅអូនម៉ី និងនាងសេង សុខឃីម ជាដើម ពោលគឺសុទ្ធតែជាអតីតសង្សារនាយចឺម ដល់ទៅ៣នាក់ ។ប៉ុន្ដែនាងរិទ្ធិកា អាចវ៉ាតារាខាងលើព្រោះមានតែនាងទេ ដែលហ៊ានព្រលែងដងខ្លួនសឹងតែគ្មានសល់អ្វីបិតបាំងឡើយ ពោលគឺមិនចាញ់នាងហ្វា ហ្វា នោះទេ ៕

