ភ្នំពេញ៖អតីតពិធីការិនីអាស៊ីអាគ្នេហ៍នាងកែវ សីហា បានប្រារពខួបអាពាហ៍ ពិពាហ៍ របស់ខ្លួនគម្រប់៥ឆ្នាំ កាលពីថ្ងៃទី២៧ ខែ១១ ឆ្នាំ២០២៤ ដែលមើលទៅនាងនិងស្វាមីហាក់មានក្ដីសុខ ទោះជាអ្នកខ្លះថាពួកគេមិនសូវមានភាពកក់ក្ដៅដោយសារតែរៀបការ៥ឆ្នាំ អត់កូន១គ្រាប់ក្ដី ។មុនថ្ងៃខួបអាពាហ៍ ពិពាហ៍ គម្រប់៥ឆ្នាំ សីហា ដែលពេលនេះក្លាយជាពិធីការិនីfree- lance នោះ ត្រូវមិត្តភក្ដិបង្អាប់នាងថាបានប្ដីពេទ្យ ដែលគួរណាស់តែលោកដុកទ័រ ពូកែ យកកូនពេលណា បានពេលហ្នឹង តែឥឡូវបែជា៥ឆ្នាំ រកតែកូន១បីប្រលែងលេងដូចគេមិនបានទៅវិញ …។ប៉ុន្ដែសីហា មិនតតបអ្វីទាំងអស់ ខណៈដែលអ្នករៀបការជំនាន់នាងដូចជាសួស វីសា ,ម៉ូនីកា និងលោកប៉ែន ចំរ៉ុង ជាដើមពេលនេះពួកគេមានកូន១ទៅ២ គ្រប់គ្នាអស់ទៅហើយ ។
បើតាមអ្នករួមអាជីពបង្ហើបថាកែវ សីហា ចង់បានកូនខ្លាំងណាស់ តែមិនដឹងជាម៉េចបានជាលោកដុកទ័រ ជាស្វាមីមិនអាចបំពេញបំណងនាងរឿងសំខាន់នេះបានទៅវិញ ហេតុនេះហើយបានជាគេឃើញនាងមិនសូវរីករាយនោះទេ ។ប្រភពខ្លះថាសីហា បានពិគ្រោះជាមួយលោកគ្រូពេទ្យប្ដី ពីរឿងយកកូននេះ តែលោកដុកទ័រ បែជាថា«កុំភ័យ » ទៅវិញ ។
កែវ សីហា អាយុ៣១ឆ្នាំ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងនិងប្ដីរវល់ដូចគ្នា ព្រមទាំងមានអាជីវកម្មមួយនៅខេត្តព្រះសីហនុទៀតផង ហេតុនេះហើយបានជាមិនទាន់យកកូន ។តែសីហា ហាក់រារែកចិត្តនៅពេលដែលសួរថាពេលណាបានយកកូន ដោយនាងថាអត់ដឹង បើទោះជាមិត្ដភក្ដិនាងប្រាប់ថាតាមពិតពិធីការិនីរូបនេះចង់បានកូនញ័រខ្លួន ប៉ុន្ដែមិនដឹងជាធ្វើម៉េចឲ្យបានដូចចិត្តនោះទេ ។
កែវ សីហា ធ្លាប់ជាអតីពិធីការនីលេចធ្លោម្នាក់របស់ប៉ុស្ដិ៍អាស៊ីអាគ្នេហ៍ តែពេលនេះយូៗគេឃើញនាងចេញតាមPnn និងក្រុមហ៊ុនAgency ម្ដង បើទោះជានាងថាអាចធ្វើMC បានដោយសេរីព្រោះស្វាមីនាងមិនប្រចណ្ឌក្ដី តែពេលនេះនាងមិនសូវសកម្មការងារសិល្បៈនោះទេ ស្របពេលដែលការថតសម្ដែងMV និងភាពយន្ដហាក់បាត់មុខសឹងទាំងស្រុងទៅហើយ ។យ៉ាងណាមិនមែនតែសីហា ម្នាក់ទេ ដែលពិបាករក្សារទីផ្សារសិល្បៈ ក្រោយមានស្វាមីនេះពោលគឺតារាជាច្រើនក៍ជួបរឿងដូចនាងដែរ ព្រោះ«រលកក្រោយ ច្រានរលកមុន » ។ប៉ុន្ដែសម្រាប់សីហា វិញស្វាមីនាងពូកែថ្នាក់ថ្នមកាយ៉ាខ្លាំងណាស់ និងបានអនុញ្ញាត្តិឲ្យនាងលេងសិល្បៈ ព្រោះតែនាងនៅអាល័យអាជីពចាស់ប៉ុណ្ណោះ ដែលការពិតលោកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចិញ្ចឹមនាងឲ្យរស់នៅដោយសុខសាន្ដត្រាន។
ក្រៅពីកែវ សីហា តារាមានប្ដីច្រើនឆ្នាំ តែអត់កូនមានដូចជាអ្នកនាងសុគន្ធ និសា និងអឿន ស្រីមុំ ជាដើម ។ប៉ុន្ដែសីហា មិនទាន់អស់សង្ឃឹមរឿងពពោះកូនដំបូង១០០%ទេ ព្រោះកូនសោរ នៅលើលោកដុកទ័រ ហេតុនេះទាល់តែគ្រូពេទ្យនោះថាអស់សង្ឃឹម ទើបគួរបារម្ភខ្លាចគ្មានកូនបន្ដពូជ តែបើលោកពេទ្យប្ដីថា«កុំភ័យ » នោះគេជឿថាសីហា នៅតែមានសង្ឃឹមបានកូនង៉ាបីប្រលែងលេងយ៉ាងយូនៅថ្ងៃខួបស្នេហ៍គម្រប់១០ឆ្នាំ នាឆ្នាំ២០២៩ ៕