Thursday, December 5, 2024
Homeតារាខ្មែរសុគន្ធ និសា ៖«អរគុណ ប្ដីសម្លាញ់ »

សុគន្ធ និសា ៖«អរគុណ ប្ដីសម្លាញ់ »

ភ្នំពេញ៖ស្វាមីសុគន្ធ និសា លោកចៅ សម្បត្តិ បានប្រគល់បាច់ផ្កាព័ណក្រហមជូនទៅភរិយា​របស់​លោកអ្នកនាងសុគន្ធ និសា នៅថ្ងៃខួបអាពាហ៍ របស់ពួកគេគម្រប់៧ឆ្នាំ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ហើយនិសា តបទៅប្ដីវិញថា «អរគុណលោកប្ដីសម្លាញ់(Thank You Honey ) » ។និសា​ ក៍បានចេញចម្រៀងពីប្រវត្តិស្នេហារបស់នាងជាមួយលោកសម្បត្តិ ផងដែរ​តាមរយៈ​ច្រៀង​រឿងស្នេហាខ្លួនឯង«ជីវិតតែមួយ » ដែលរៀបរាប់ពីនិស្ស័យបណ្ដាលឲ្យពួកគេជួបគ្នា និងសន្យាកាន់ដៃគ្នាទៅមុខ…។MV ដែលផលិតដោយខ្លួនឯងនេះនិសា បានប្រើរូបអាពាហ៍ ពិពាហ៍ របស់នាងជាមួយស្វាមី ដោយមិនបានថតរូបសម្ដែងថ្មីទាំងស្រុងនោះទេ ដែលបញ្ហា​នេះគេជឿថានាងអាចជួបរឿងពិបាកផ្នែកបច្ចេកទេសខ្វះក្រុមដឹកនាំសម្ដែង និងកាមេរ៉ាទំ​នើប​ៗ ក្រោយនាងចាក​ចេញពីហង្សមាស ទើបមិនអាចធ្វើដូចមាស សុខសោភា ដែលចំណាយ​លុយ​ដឹកដៃប្ដីថតសម្ដែងMV ទ្រង់ទ្រាយធំជាបន្ដបន្ទាប់នោះទេ ។

 គេសង្កេតឃើញថាទោះជាសុគន្ធ និសា មិនបានកាដូធំពីប្ដីដូចជាខ្សែកពេជ្រ ឬ​រថ​យន្ដ​ទំនើបនៅថ្ងៃខួបអាពាហ៍ ពិពាហ៍ របស់ខ្លួនដូចតារាល្បីៗទៀតក្ដី ប៉ុន្ដែផ្កា១បាច់ដែលស្វាមីនាង​ជូននោះគឺមានន័យ​បំផុតសម្រាប់នាង ហើ​យ​តាមរយៈបទចម្រៀង«ជីវិតតែមួយ » និសា បាន​បង្ហាញពីជីវិតស្នេហានាងពេញ​ទៅ​​ដោយសុភមង្គល ។ទោះជាយ៉ាងណានៅតែមានFan ខមិន​ជូនពរឲ្យ​នាងឆាប់ទទួល​បាន​កាដូធំនោះគឺការមានកូនដូចបំណង ខណៈដែលអ្នកគាំ​ទ្រខ្លះចង់​ឲ្យនាងចេញបទចម្រៀង​ថ្មីៗ​ឲ្យច្រើន ហើយសម្រស់នៅតែស្រស់ស្អាត។

 សុគន្ធ និសា បានពន្យាពេលចេញទៅរស់នៅអាមេរិកតាមប្ដី ព្រោះនាងមិន​ចង់បោះ​បង់​អាជីពសិល្បៈដែលបានតស៊ូជាង១០ឆ្នាំមកហើយនោះទេ ហេតុនេះហើយបានជាលោកចៅ សម្បត្តិ សុខចិត្តសម្របខ្លួនតាមនាងដោយមករស់នៅខ្មែរជាង១០ឆ្នាំមកហើយ ខណៈលោកក៍​មាន​តួនាទីជានាយកផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុនមែនញូ​ឡាយ នៅកម្ពុជា ផងដែរ ។ប៉ុន្ដែនិសា មិនពឹងលុយចាយពីប្ដីឡើយ ដោយនាងចេញច្រៀងគ្រប់កម្មវិធីទាំងអស់ដូចកាលនៅលីវ ហើយ​​នាងធ្លាប់ប្រាប់អ្នកយកព័តមានយើងថាពេលមានផ្ទៃពោះ​នាងនឹងបង្កើតមុខរបរ​ផ្ទាល់​ខ្លួនដែលមិនពឹងលើលុយប្ដីម្ខាងនោះទេ ខណៈដែលបច្ចុប្បន្ន​នាងមានហាងគ្លីនិក​កែ​សម្រ​ស់ ,ហាងគុយទាវខ្ចប់ ,ហាងកាហ្វេ និងចេកឆឹង ជាដើម ។

 អ្នកជំនាញសិល្បៈបានលើកឡើងថាសុគន្ធ និសា អាចរក្សារកេរ្តិ៍ឈ្មោះបានប្រសិន​បើ​នាងចេញបទថ្មីៗដោយខ្លួនឯងដោយទៀងទាត់ ឬបើកផលិតកម្មផ្ទាល់ខ្លួនដូចមាស សុខ​សោ​ភា ។តែបើលែងចេញបទថ្មីៗ​ ហើយច្រៀងតែបទចាស់ៗ ទាំងស្រុងនោះគេជឿថានាងមិនអាច​ឈរជើងក្នុងនាមជាតារាលំដាប់ជូរមុខតទៅទៀតបានឡើយ ។

 សូមរំលឹកថាសុគន្ធ និសា បានរៀបការជាមួយលោកចៅ សម្បត្តិ អាណិកជនខ្មែរមក​ពីរដ្ឋBoston សហរដ្ឋអា​មេរិកកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ពោលគគឺ៧ឆ្នាំមកនេះគ្មានកូន​១​គ្រាប់ឡើយ បើទោះជានាងរៀបគម្រោងយកកូនតាំងពីឆ្នាំ២០២០ ក្ដី ។ដោយសារតែនិសា ប្រ​ឈមរឿងអត់កូនបន្ដពូជនេះមិត្តភក្ដិអ្នកសិល្បៈស្និតនិសា ពួកគេសុទ្ធតែជម្រុញឲ្យនាងកាត់​បន្ថយ​ការងារសិល្បៈ ដើម្បីទុកពេលពពោះ កុំស្ដាយលុយពេក ប៉ុន្ដែពេលនេះ​អតីតតារាហង្ស​មាសបែជាកាន់តែសម្រុកការចេញច្រៀងសម្ដែងលើសមុន ព្រោះតែនាងយល់ថា​ទាន់​ឱកាស​ហុចឲ្យ ឬឱកាសមិនមានរហូតឡើយ ។តែសម្រាប់តំណែងធំ២របស់និសា នៅហង្ស មាសគឺ​ជាCoach កម្មវិធីThe Voice Kids Cambodia និងJudge កម្មវិធីCambodian Idol Junior នៅស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ បើទោះជានាងនៅតែច្រៀងលើឆាកហង្ស​មាស​ដូច​មុនក៍ដោយ។

  ក្រៅពីសុគន្ធ និសា ​តារាដែលមានប្ដីច្រើនឆ្នាំអត់កូនមានដូចជាអ្នកនាងកែវ សីហា និងអឿន ស្រីមុំ ជាដើម ៕

RELATED ARTICLES