Thursday, December 5, 2024
Homeតារាខ្មែរពេជ្រ សេរីរ័ត្ន៖ ឆ្លើយអត់ចេញ  

ពេជ្រ សេរីរ័ត្ន៖ ឆ្លើយអត់ចេញ  

ភ្នំពេញ៖នៅថ្ងៃខួបកំណើតគម្រប់អាយុ៤០ឆ្នាំកាលពីថ្ងៃទី២០ ខែ១១ ពេជ្រ សេរីរ័ត្ន មានសំ​ណួរ​១ ដែលភ្ញៀវទៅចូលរួមហើយសួរតែនាងឆ្លើយមិនចេញ​នោះគឺ«តើឪពុកកូនប្រុសស្រី​របស់​នាង​​ជា​​អ្នក​ណា ?» ។សេរីរ័ត្ន ដែលជាMC ពូកែវោហារស័ព្ទម្នាក់ ជំនាញដោះស្រាយវិបត្តិ​ស្នេ​ហា​​នោះតែងព្យាយាមគេចេញពីការសួរសំណួរនេះពីអ្នកកាសែតជានិច្ច តែដឹងអីសូម្បី​តែតារា​ជិតដិតជាភ្ញៀវចូលរួមខួបកំណើតរបស់នាងក៍តារាកូន២រូបនេះមិនឆ្លើយប្រាប់ថាប្ដីខ្លួនជាអ្នកណាដែរ ។ប៉ុន្ដែមានពាក្យ១ដែលសេរីរ័ត្ន សប្បាយចិត្តជាងគេនោះគឺពេលគេ​សរសើរនាងថា​នៅតែស្រស់ស្អាត អត់ព្រមចាស់ ដែលការលើកឡើងបែបនេះនាងថាទោះជាមិនញាំបាយ ក៍​មានកំលាំងដែរ ។

 នៅថ្ងៃខួបកំណើតនោះពេជ្រ សេរីរ័ត្ន បានបង្ហាញកូនប្រុសស្រីទាំងពីរ​ដែលពួកគេ​មាន​វ័យកាន់តែធំអស់ហើយ ដែលកូនប្រុសកាត់មុខស្រដៀងទៅនាងទៀតផង។អតីត​ពិធីការិនី​ប៉ុស្ដិ៍​​បាយ័នរូបនេះបានវិលមកចាប់អាជីពជាពិធីការនីឡើងវិញ​ដោយបង្ហាញខ្លួនតាម​ក្រុមហ៊ុន​កម្សាន្ដរបស់លោកអាឡិច ចាន់ត្រា ជាបន្ដបន្ទាប់ ហើយគេឃើញនាងនៅតែមានការ​តុប​តែង​ខ្លួន​គួរឲ្យទាក់ទាញជាមួយពាក្យពេជន៍ហូរដូចទឹកដដែល ។អ្វីដែលគួរឲ្យចាប់​អារម្មណ៍ នោះ​នៅ​ថ្ងៃខួបកំណើតនាងគម្រប់៤០ឆ្នាំ សេរីរ័ត្ន ដែលលាក់មុខប្ដីមិនឲ្យគេស្គាល់មុខថាជាអ្នកណា នោះនាងបែជាឲ្យលោកអាឡិច ចាន់ត្រា ចាប់ថើបនៅចំពោះមុខភ្ញៀវជាច្រើននាក់ទៅវិញ ទើប​​ម្នាក់ៗស្រឡាំង និងថានាងពិតជាអត់ខ្លាចចិត្តប្ដីបន្ដិចមែន ។ការដែលលើកឡើង​បែប​នេះ​ដោយ​សារតែគេជឿថាប្ដីរបស់សេរីរ័ត្ន ក៍ទៅចូលរួមខួបនាងដែរ គ្រាន់តែលោកមិន​ចេញ​មុខ​ជាចំហ ប៉ុណ្ណោះ តែអាចពួនក្បែនោះ ។

 ពេជ្រ សេរីរ័ត្ន បានចែកផ្លូវជាមួយលោកគង់ វិសាល ១២ឆ្នាំមកហើយ ដែលពេលនេះ​ពួក​គេមានគូស្នេហាថ្មីរៀងៗខ្លួន និងមានកូន២នាក់(ស្រី១)ដូចគ្នា ។ការលាក់មុខប្ដី​បានជាង​១០ឆ្នាំ ធ្វើឲ្យសេរីរ័ត្ន រងការរិះគន់ច្រើនដូចជាខ្លះថានាងមានកូនអត់ប្ដី និងមួយចំនួនទៀតថានាងមិន​ហ៊ាន​បញ្ចេញមុខប្ដី ព្រោះតែប្ដីនាងប្ដីគេដែរ​។ប៉ុន្ដែទោះជា​ព្យា​យាម​លាក់ប្ដី​យ៉ាងណាក៍មិនជិត១០០%ដែរ ព្រោះមាន​ការ​បង្ហើបពីអ្នកស្និតស្នាលនាងថា​តាមពិត​គូស្នេហ៍របស់​សេរីរ័ត្ន គឺជាបុរសអាណិកជនខ្មែរ​អូស្រា្ដលី ឈ្មោះ«សុខា » ដែល​រស៊ីនាំចូល​ថាមពលសូឡា មកលក់នៅខ្មែរ ។តែតារាកូន២រូប​នេះបែជាថាប្រុសនោះជា«ក្មួយ » របស់នាង​ទៅវិញ ។

 ក្រៅពីពេជ្រ សេរីរ័ត្ន តារាដែលមានកូនហើយតែលាក់មុខប្ដី កម្រនឹងអាចបិត​បាំងជិត​បាន​​ជាង១០ឆ្នាំដូចនាងខ្លាំងណាស់   ខណៈដែលសេរីរ័ត្ន នេះក៍គ្មានដំណឹងរៀបការដែរ ព្រោះ​រាល់ដងឲ្យតែសួរការប្ដីម្ដងនាងឆ្លើយថាចង់ ជួលកាលថាអត់ និងចុងក្រោយនេះនាងរត់​ចេញ​តែម្ដងពេលត្រូវសួរសំណួរចាក់ដោតនេះ ។ប្រភពបានឲ្យដឹងថាសេរីរ័ត្ន អាចនឹងមិន​ស្គាល់ជីវិត​គ្រងឈុតកូនក្រមុំ​មែនទែនជា​រៀង​រហូតបើសិនជាគូស្នេហ៍នាងពិត​ជាបុរសនៅអូស្រា្ដលី​ដូច​ការ​លេចឭមែននោះ ព្រោះប្រ​ពន្ធ​ដើមប្រឆាំង ។ប៉ុន្ដែបើសេរីរ័ត្ន ចង់បញ្ចប់រឿងគេសង្ស័យថា​ឪពុកកូនប្រុសស្រីរបស់នាង​មិនមែនជាប្ដីគេនោះពិធីការិនីពូកែដោះស្រាយអ្នកខូចចិត្ត ព្រោះ​ស្នេហា រូបនេះគួរតែក្លាហានហ៊ានបង្ហាញម្ចាស់ស្នេហាពិតនោះពាក្យចចាមអារ៉ាមទាំងឡាយ នឹងបន្សាបបានខ្លះមកវិញជាមិនខាន ៕

RELATED ARTICLES