Wednesday, December 25, 2024
Homeតារាខ្មែរប៉ាច គីមមួយ៖ គូស្នេហ៍មិនច្បាស់ថ្ងៃរៀបការ

ប៉ាច គីមមួយ៖ គូស្នេហ៍មិនច្បាស់ថ្ងៃរៀបការ

ភ្នំពេញ៖លោកសយ រតនៈ គូដណ្ដឹងរបស់នាងប៉ាច គីមមួយ បាននិយាយដោយស្ទាក់ស្ទើចិត្ត​ថានៅឆ្នាំ២០២៥ ខាងមុខនេះមង្គលការរបស់លោកនិងគូដណ្ដឹងនៅតែមិន​អាចប្រាប់បាន​ថា​អាចធ្វើទៅបានតាមឬយ៉ាងណានោះទេ ព្រោះលោកមិនអាចប្រាប់មុនបាន។លោកបន្ថែមថា​ចាស់ទុំទាំងសងខាងចាំ តែស្របតាមកូនៗ តែរឿងនេះលោកមិនអាចនិយាយទុកមុនបាន​ឡើយ ។

 លោកសយ រតនៈ ប្រាប់«នគរធំ » តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៤ ធ្នូ ថា «រឿងរៀប​ការហ្នឹង ខ្ញុំមិនអាចនិយាយពេលហ្នឹងបានទេបង ថានៅឆ្នាំក្រោយពួកយើងធ្វើបានឬអត់ ? និយាយទៅអត់ចង់និយាយទយកមុន។ចំណែកក្រុមគ្រួសារទាំងសងខាង ពួកគាត់ចាំតែ​សម្រេ​ច​​ចិត្ត​តាមក្រោយកូនៗ»។

 ក្រៅពីបន្ដលាក់បាំងរឿងរៀបការនោះលោកសយ រតនៈ និងប៉ាច គីមមួយ ដែលគេ​សង្ស័​យ​​ថាពួក​គេបាន​ដើរចេញពីផលិតកម្មរស្មីហង្សមាសទៅហើយ ព្រោះថ្មីៗនេះគីមមួយ ចេញ​មក​ផលិតបទចម្រៀងដោយខ្លួនឯងនោះក៍លោករតនៈ ថាមិនទាន់អាចនិយាយរឿងនេះ​បានដែរ ដោយលោកថាចង់ឲ្យទស្សនិកជនតាមដានរឿងនេះទៅវិញ ។

លោកសយ រតនៈ បន្ថែមថាលោកមិនចង់និយាយជំនួសគូដណ្ដឹងទេ រឿងថាគាត់នៅ​ច្រៀង​ឲ្យហង្សមាសទៀត ឬចាកចេញនោះ ខណៈដែលរូបលោកផ្ទាល់ក៍ដូចគ្នា ពោលគឺមិន​ទាន់អាចថាលោកច្រៀងនៅហង្សមាសទៀត ឬក៍ឈប់ដែរ ព្រោះគេអាចតាមដាន​លោកនិងគូ​ណ្ដឹងបាន។ប៉ុន្ដែលោកថានៅរដូវក្ដៅនេះរូបលោកនិងគូដណ្ដឹងនៅតែមមាញឹកជាមួយការងារសិល្បៈដូចឆ្នាំមុនៗដែរ ដោយមានកម្មវិធីខ្លះគេជួលឲ្យច្រៀងទាំងពីរនាក់ ខ្លះហៅឲ្យច្រៀង​ម្នាក់​​ឯង ក៍មាន ធ្វើឲ្យលោកនិងគីមមួយ រវល់ដូចគ្នា ។

 ទោះជាលោកសយ រតនៈ ព្យាយាមលាក់រឿងប៉ាច គីមមួយ ចាកចេញពីហង្សមាសក្ដី តែថ្មីៗនេះនាងគីមមួយ បានចេញបទ«នារី Full Option » ដែលផលិតខ្លួនឯងគឺMv នោះគ្មាន​ជាប់​ឡូហ្គោ របស់ហង្សមាសឡើយ ។តែគេឃើញនាងគីមមួយ នៅតែឡើងច្រៀងConcerts របស់ហង្សមាសដូចមុនដដែល ពោលគឺដូចគ្នានិងពេជ្រ សោភា ដែរ ។ ប៉ាច គីមមួយ អតីតបេក្ខភាពThe Voice Cambodia រដូវកាលទី១ ច្រៀងឲ្យហង្ស​មាសជិត១០ឆ្នាំ និងមានកេរ្ដិ៍ឈ្មោះមធ្យម មានរូបសម្រស់គួរឲ្យទាក់ទាញបានភ្ជាប់ពាក្យ​ជា​មួយ​​តារាចម្រៀងរួមទ្រនុំលោកសយ រតនៈ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ និងមានដំ​ណឹង​​ថាគ្រោងរៀបការតាំងពីឆ្នាំ២០២៣ ប៉ុន្ដែបានលុបចោលវិញ ហើយមិនកំណត់ថ្ងៃការ​ច្បាស់​លាស់ទេ ដែលបញ្ហានេះគេជឿថាព្រោះតែគីមមួយ និងរតនៈ ខ្លាចរៀបកាទៅលែង​មាន​ទីផ្សារសិល្បៈ ។  ប៉ុន្ដែគីមមួយ ថានាងចង់រៀបការឲ្យFan ភ្ញាក់ផ្អើល នោះគឺអត់ប្រកាស​ថ្ងៃ​ការមុន តែដល់ថ្ងៃឃើញតែម្ដង។គូស្នេហ៍ស្រីស្រស់ប៉ះប្រុសរូបសង្ហារនេះ​បានរស់នៅក្រោមដំ​បូល​ផ្ទះតែមួយក្រោយក្លាយទៅជាគូដណ្ដឹងគ្នា ហើយអ្នកទាំងពីរសន្សំលុយទិញផ្ទះបង់រំលស់ និងមានរថយន្ដជិះយ៉ាងកាលីពផងដែរ ។យ៉ាងណាក្នុងជំនួបតាមទូរស័ព្ទលើកមុនលោករតនៈ ថាទោះជាពេលនេះរូបលោកនិងគីមមួយ រស់នៅជាប្ដីប្រពន្ធនិងគ្នាទៅហើយក្ដី តែលោក​គ្មាន​ផែន​ការណ៍យកកូនមុនរៀបការឡើយ ពោលគឺចង់បានកូនក្រោយរៀបអាពាហ៍ ពិពាហ៍ ៕

RELATED ARTICLES