ភ្នំពេញ៖ក្រោយបែកសង្សារចាស់២ឆ្នាំ ស្រីស្អាតសឹម ស្រីនិច្ច ទុកចិត្តតែប្រុសរូបសង្ហារម្នាក់គត់នោះគឺពិធីករលោកសុខ សាន់នី ដោយពួកគេថែមទាំងបណ្ដើរគ្នាទៅសាសងនៅថៃទៀតផង ។តែនៅពេលសួរស្រីនិច្ច ថាតើនាងកំពុងតែមានស្នេហាជាមួយលោកសាន់នី ឬជាទំនាក់ទំនងអ្វីនោះស្រីស្អាតបែជាថាមិនទាន់អាចឆ្លើយបាន ឬមិនទាន់ដល់ពេលប្រាប់ទៅវិញ។យ៉ាងណាថ្មីៗនេះលោកសាន់នី បែជាបង្ហាញរូបភាពលោកត្រូវបាននាងជីជី និងគៀត សុវណ្ណាឡាង ចាប់អោបថើបលោកដូចសង្សារទៅវិញ ហើយសកម្មភាពបែបនេះ បែជានាងស្រីនិច្ច រក្សារភាពស្ងៀមស្ងាត់គ្មានប្រតិកម្មទៅលើដៃគូស្និតជាមួយស្រីផ្សេងនោះទេ ។អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះស្រីនិច្ច នៅតែទាក់ទងឆ្លងឆ្លើយជាមួយលោកសាន់នី ជាធម្មតា ដែលសកម្មភាពនេះធ្វើឲ្យមានភាពស្រពិចស្រពិលថានាងនិងពិធីកររូបនេះមិនទាន់ច្បាស់លាស់និងគ្នា ព្រោះបើជាគូសង្សារមែន កុំថាឡើយប្រុសស្នេហ៏ត្រូវស្រីផ្សេងចាប់អោបថើប ប៉ុន្ដែសូម្បីតែស្និតជាមួយស្រីណាផ្សឹងក៍មិនអាចឡើយ ។
អ្នកយកព័តមានយើងបានទូរស័ព្ទទៅលោកសុខ សាន់នី កាលពីថ្ងៃទី៤ ធ្នូ តែត្រូវបាននារីម្នាក់លើកទូរស័ព្ទជំនួស និងថាលេខពិធីកររូបនេះនាងអ្នកកាន់ទៅវិញ ទើបមិនទាន់អាចសាកសួររឿងលោកឲ្យស្រីផ្សេងចាប់ថើប មិនគិតអារម្មណ៍ស្រីនិច្ច នោះឡើយ។
ប្រភពបានឲ្យដឹងថាលោកសុខ សាន់នី តែងតែស្អិតល្មូតជាមួយជាមួយស្រីស្អាតៗជាច្រើនទៀតដែលរឿងនេះស្រីស្រស់សឹម ស្រីនិច្ច ក៍បានដឹងច្បាស់ដែរ តែនាងបែជាអត់ក្វល់ រហូតដល់មានអ្នកខ្លះសង្ស័យថានាងនិងពិធីកររូបសង្ហារនោះកំពុងលេងល្បែងបិទពួនស្នេហ៍ដាក់Fan ទៀតផង។ប៉ុន្ដែអ្នកខ្លះក៍សរសើរស្រីនិច្ច ដែរថានាងដឹងច្បាស់ពីអាជីពសិល្បៈ ហេតុនេះ មិនចេះតែប្រចណ្ឌ ឬឆេះដុំដាក់សង្សារផ្ដែសផ្ដាសទេ ។
សឹម ស្រីនិច្ច ជាមុខសញ្ញានៃការតាមប្រម៉ាញ់ស្នេហាពីប្រុសអ្នកមាន ព្រោះសម្រស់គួរឲ្យក្នក់ក្នាញ់ និងស្ថិតក្នុងចំណោមតារាលេចធ្លោនាពេលបច្ចុប្បន្ន ។តារាបង្ហាញម៉ូតក្លាយជាអ្នកសម្ដែងភាពយន្ដ និងMV ដ៍ទាក់ទាញរូបនេះធ្លាប់បាត់មុខពីអាជីពសម្ដែងរយៈពេលខ្លីដោយងាកទៅរកស៊ីវិស័យអចលនទ្រព្យ ។តែពេលវិលវិញស្រីនិច្ច បានតំណែងតួឯកក្នុងរឿង«អប្សរាមហាអង្គរ »ដឹកនាំដោយលោកហ្វៃ សំអាង ដែលត្រៀមចាក់បញ្ចាំងឆាប់ៗនេះ។ ស្រីនិច្ច ធ្លាប់ប្រាប់ថាក្នុងអាជីពភាពយន្ដជាង៥០រឿងមកនេះនាងមានមោទនភាពបំផុតពេលដែលបានសម្ដែងរឿងបុរាណរបស់លោកហ្វៃ សំអាង ហើយនាងលះបង់ច្រើនដើម្បីសម្ដែងឲ្យបានល្អដូចជាការហាត់របាំជាង១ឆ្នាំ មុនចេញថត ។
គេចាំមើលថាសឹម ស្រីនិច្ច នឹងបណ្ដោយឲ្យដៃគូពិសេសលោកសុខ សាន់នី ចេះតែត្រូវស្រីស្អាតៗចាប់អោបថើបបែបនេះតទៅទៀត ឬមួយនាងចេះប្រចណ្ឌហួងហែងដូចស្រីផ្សេងៗដែរ ?
សឹម ស្រីនិច្ច ថាការវិលវិញរបស់នាងលើកនេះគឺផ្ដោតលើរឿងសំខាន់២យ៉ាងគឺទី១៖ប្រឹងធ្វើការងារសិល្បៈឲ្យបានល្អ និងទី២៖ប្រឹងរកលុយ ។នាងរំពឹងថាក្រោយរឿង«អប្សរាមហាអង្គរ »ដាក់បញ្ចាំងរូបនាងនឹងមានភាពលេចធ្លោជាងនេះមួយកម្រិតទៀត បើទោះជាពេលនេះគេមិនសូវសម្រុកថតរឿងសកម្មដូចមុនក្ដី ។ដោយឡែកសម្រាប់រឿងនេះដូងវិញស្រីនិច្ច មានជម្រើសស្នេហ៍ច្រើន ហេតុនេះបើលោកសាន់នី នៅតែអូសក្រឡា មិនព្រមសារភាស្នេហ៍ ឬដឹកដៃនាងចូលរោងការឲ្យឆាប់ៗទេ នោះលោកអាចនឹងប្រឈមហានិភ័យស្នេហ៍ជាមិនខាន ៕