Wednesday, December 25, 2024
Homeតារាខ្មែរសឹម ស្រីនិច្ច៖ អត់ក្វល់ប្រុសសង្ហារ  ស្និត.../ស្រីផ្សេង

សឹម ស្រីនិច្ច៖ អត់ក្វល់ប្រុសសង្ហារ  ស្និត…/ស្រីផ្សេង

ភ្នំពេញ៖ក្រោយបែកសង្សារចាស់២ឆ្នាំ ស្រីស្អាតសឹម ស្រីនិច្ច ទុកចិត្តតែប្រុសរូបសង្ហារម្នាក់​គត់​នោះគឺពិធីករ​លោកសុខ សាន់នី ដោយពួកគេថែមទាំងបណ្ដើរគ្នាទៅសាសងនៅថៃទៀតផង ។តែនៅពេលសួរស្រីនិច្ច ថាតើនាងកំពុងតែមានស្នេហាជាមួយលោកសាន់នី ឬជាទំនាក់ទំនង​អ្វី​នោះស្រីស្អាតបែជាថាមិនទាន់អាចឆ្លើយបាន ឬមិនទាន់ដល់ពេលប្រាប់ទៅ​វិញ។យ៉ាងណា​ថ្មីៗ​នេះលោកសាន់នី បែជាបង្ហាញរូបភាពលោកត្រូវបាននាងជីជី និងគៀត សុវណ្ណាឡាង ចាប់អោប​​ថើបលោកដូចសង្សារទៅវិញ ហើយសកម្មភាពបែបនេះ បែជានាងស្រីនិច្ច រក្សារ​ភាព​ស្ងៀម​ស្ងាត់គ្មានប្រតិកម្មទៅលើដៃគូស្និតជាមួយស្រីផ្សេងនោះទេ ។អ្វីដែលគួរឲ្យចាប់​អារម្មណ៍​នោះ​ស្រីនិច្ច នៅតែទាក់ទងឆ្លងឆ្លើយជាមួយលោកសាន់នី ជាធម្មតា ដែលសកម្ម​ភាពនេះ​ធ្វើ​ឲ្យមានភាពស្រពិចស្រ​ពិលថានាងនិងពិធីកររូបនេះមិនទាន់ច្បាស់លាស់និងគ្នា ព្រោះបើជាគូ​សង្សារមែន កុំថាឡើយប្រុសស្នេហ៏ត្រូវ​ស្រីផ្សេងចាប់អោបថើប ប៉ុន្ដែសូម្បីតែស្និត​ជាមួយស្រី​ណា​ផ្សឹងក៍មិនអាចឡើយ ។

 អ្នកយកព័តមានយើងបានទូរស័ព្ទទៅលោកសុខ សាន់នី កាលពីថ្ងៃទី៤ ធ្នូ តែត្រូវបាន​នារី​ម្នាក់លើកទូរស័ព្ទជំ​នួស និងថាលេខពិធីកររូបនេះនាងអ្នកកាន់ទៅវិញ ទើបមិនទាន់អាច​សាក​សួររឿងលោកឲ្យស្រីផ្សេងចាប់ថើប មិនគិតអារម្មណ៍ស្រីនិច្ច នោះឡើយ។

 ប្រភពបានឲ្យដឹងថាលោក​សុខ សាន់នី តែងតែស្អិតល្មូតជាមួយ​ជាមួយស្រីស្អាតៗ​ជា​ច្រើន​ទៀតដែលរឿងនេះស្រីស្រស់សឹម ស្រីនិច្ច ក៍បានដឹងច្បាស់ដែរ តែនាងបែជាអត់ក្វល់​ រហូតដល់មានអ្នកខ្លះសង្ស័យថានាងនិងពិធីកររូប​សង្ហារនោះកំពុងលេងល្បែងបិទ​ពួន​ស្នេហ៍​ដាក់Fan ទៀតផង។ប៉ុន្ដែអ្នកខ្លះក៍សរសើរស្រីនិច្ច ដែរថានាងដឹងច្បាស់ពីអាជីពសិល្បៈ ហេតុ​នេះ មិនចេះតែប្រចណ្ឌ ឬឆេះដុំដាក់សង្សារផ្ដែសផ្ដាសទេ ។

សឹម ស្រីនិច្ច ជាមុខសញ្ញានៃការតាមប្រម៉ាញ់ស្នេហាពីប្រុសអ្នកមាន ព្រោះសម្រស់​គួរ​ឲ្យក្នក់ក្នាញ់ និងស្ថិតក្នុងចំណោមតារាលេចធ្លោនាពេលបច្ចុប្បន្ន ។តារាបង្ហាញម៉ូតក្លាយ​ជាអ្នក​សម្ដែងភាពយន្ដ និងMV ដ៍ទាក់ទាញរូបនេះធ្លាប់បាត់មុខពីអាជីពសម្ដែងរយៈពេលខ្លី​ដោយ​ងាក​​ទៅរកស៊ីវិស័យអចលនទ្រព្យ ។តែពេលវិលវិញស្រី​និច្ច បានតំណែងតួឯកក្នុងរឿង​«អប្ស​រាមហាអង្គរ »ដឹកនាំដោយលោកហ្វៃ សំអាង ដែលត្រៀមចាក់បញ្ចាំងឆាប់ៗនេះ។ ស្រីនិច្ច ធ្លាប់ប្រាប់ថាក្នុងអាជីពភាពយន្ដជាង៥០រឿងមកនេះនាងមានមោទនភាពបំផុតពេលដែលបានសម្ដែងរឿងបុរាណរបស់លោកហ្វៃ សំអាង  ហើយនាងលះបង់ច្រើនដើម្បីសម្ដែងឲ្យបានល្អ​ដូច​ជាការហាត់របាំ​ជាង​១ឆ្នាំ មុនចេញថត ។

 គេចាំមើលថាសឹម ស្រីនិច្ច នឹងបណ្ដោយឲ្យដៃគូពិសេសលោកសុខ សាន់នី ចេះតែត្រូវ​ស្រីស្អាតៗចាប់អោបថើបបែបនេះតទៅទៀត ឬមួយនាងចេះប្រចណ្ឌហួងហែងដូច​ស្រី​ផ្សេងៗ​​ដែរ ?

 សឹម ស្រីនិច្ច ថាការវិលវិញរបស់នាងលើកនេះគឺផ្ដោតលើរឿងសំខាន់២​យ៉ាងគឺទី១៖​ប្រឹងធ្វើការងារសិល្បៈឲ្យបានល្អ និងទី២៖ប្រឹងរកលុយ ។នាងរំពឹងថាក្រោយ​រឿង«អប្សរាមហា​អង្គរ »ដាក់បញ្ចាំងរូបនាងនឹងមានភាព​លេច​ធ្លោជាងនេះមួយកម្រិតទៀត បើទោះជាពេលនេះ​គេ​មិនសូវសម្រុកថតរឿងសកម្មដូច​មុន​ក្ដី ។ដោយឡែកសម្រាប់រឿងនេះដូងវិញស្រីនិច្ច មាន​ជម្រើសស្នេហ៍ច្រើន ហេតុនេះបើលោក​សាន់នី នៅតែអូសក្រឡា មិនព្រមសារភាស្នេហ៍ ឬ​ដឹកដៃនាងចូលរោងការឲ្យឆាប់ៗទេ នោះ​លោកអាចនឹងប្រឈមហានិភ័យស្នេហ៍ជាមិនខាន ៕

RELATED ARTICLES