Wednesday, July 9, 2025
Homeព័ត៌មានជាតិ ផឹក​ស្រវឹង ចុះ​ងូត​ទឹក​លង់​ស្លាប់

 ផឹក​ស្រវឹង ចុះ​ងូត​ទឹក​លង់​ស្លាប់

ភ្នំពេញ៖ បុរសម្នាក់ ខណៈដែល​ត្រឡប់​ពីផឹកស៊ីជាមួយកូនប្រសារក៍ចុះមុជទឹកលេងស្រាប់តែលុងទឹកស្លាប់តែម្តង។ ហេតុការណ៍នេះបង្ករភ្ញាក់ផ្ញើល កាលពីវេលាម៉ោង ១៧ និង០០នាទី ថ្ងៃទី ១៨ ខែ កុម្ភះ ២០១៧ នៅចំណុចស្រះទឹក ក្រុម១ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សពជនរងគ្រោះមានឈ្មោះ អ៊ុង សារួនណា ភេទប្រុស​អាយុ ៥៤ឆ្នាំ ស្នាក់នៅភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតភូមិម្ទេស ស្រុកជីភូ ខេត្តស្វាយរៀង។

ប្រភពពីកូនប្រសារ ឈ្មោះ ប៊ុន សុធារុណ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមន្ត្រីអគ្គិសនីកម្ពុជា បានអោយដឹងថា មុខកើតហេតុគាត់ពីរនាក់ឪពុកក្មេកបានទៅផឹកស៊ីនៅភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រោយពីផឹកស៊ីស្រវឹងក៍ដឹងឪពុកក្មេកគោលបំណងត្រឡប់មកផ្ទះ ខណះមកដល់ស្រះទឹកខាងលើ ឪពុកប្រាប់ក្មេកប្រាប់ថា​ ចុះលាងខ្លួនមួយភ្លេត ពេលនោះគាត់អង្គុយចាំនៅលើម៉ូតូ។

ប្រភពដដែលបានប្រាប់ទៀតថា ពេលនោះគាត់បានហៅឪពុកក្មេកឡើងពីទឹកទៅហូបបបរនៅផ្សារក្រមួនដែលមានទីតាំងនៅក្បែរនោះ ប៉ុន្តែឪពុករបស់គាត់ បានប្រាប់ថា ទៅហូបតែឯងទៅ គាត់នៅមុជទឹកសិន។

បន្ទាប់ពីគាត់មកពីហូបបបរវិញឃើញឪពុកក្មេក កំពុងលេងទឹកដដែល ពេលនោះគាត់អង្គុយចាំលើម៉ូតូដោយបែបខ្នងទៅរកឪពុកក្មេក មួយសន្ទុះក្រោយមកគាត់ងៀកមកវិញស្រាប់ តែបាត់ឪពុកក្មេកតែម្តង ដោយមិនចាប់អារម្មណ៍ស្មានតែគាត់លឹបទឹកលេង តែចាំបាត់ៗមិនឃើញងើបឡើងវិញ គាត់ក៍ទៅរាវ នៅចំណុចដែលឪពុកក្មេងលេងទឹកនោះ ស្រាប់តែគាត់លុងទឹកស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុគាត់បានស្រង់ឪពុកក្មេកឡើងមកលើគោក និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានអោយចុះមកពិនិត្យ។

សមត្ថកិច្ចបញ្ជាក់ថា ពិតជាលុងទឹកស្លាប់ដោយខ្លួនឯងពិត ប្រាកដមែន ហើយបានប្រគល់សពអោយទៅសាច់ញាតិធ្វើបុណ្យតាមប្រពៃណីនៅវត្តសំរោងអណ្តែត៕

RELATED ARTICLES