ភ្នំពេញ៖ បុរសម្នាក់ ខណៈដែលត្រឡប់ពីផឹកស៊ីជាមួយកូនប្រសារក៍ចុះមុជទឹកលេងស្រាប់តែលុងទឹកស្លាប់តែម្តង។ ហេតុការណ៍នេះបង្ករភ្ញាក់ផ្ញើល កាលពីវេលាម៉ោង ១៧ និង០០នាទី ថ្ងៃទី ១៨ ខែ កុម្ភះ ២០១៧ នៅចំណុចស្រះទឹក ក្រុម១ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សពជនរងគ្រោះមានឈ្មោះ អ៊ុង សារួនណា ភេទប្រុសអាយុ ៥៤ឆ្នាំ ស្នាក់នៅភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតភូមិម្ទេស ស្រុកជីភូ ខេត្តស្វាយរៀង។
ប្រភពពីកូនប្រសារ ឈ្មោះ ប៊ុន សុធារុណ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមន្ត្រីអគ្គិសនីកម្ពុជា បានអោយដឹងថា មុខកើតហេតុគាត់ពីរនាក់ឪពុកក្មេកបានទៅផឹកស៊ីនៅភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រោយពីផឹកស៊ីស្រវឹងក៍ដឹងឪពុកក្មេកគោលបំណងត្រឡប់មកផ្ទះ ខណះមកដល់ស្រះទឹកខាងលើ ឪពុកប្រាប់ក្មេកប្រាប់ថា ចុះលាងខ្លួនមួយភ្លេត ពេលនោះគាត់អង្គុយចាំនៅលើម៉ូតូ។
ប្រភពដដែលបានប្រាប់ទៀតថា ពេលនោះគាត់បានហៅឪពុកក្មេកឡើងពីទឹកទៅហូបបបរនៅផ្សារក្រមួនដែលមានទីតាំងនៅក្បែរនោះ ប៉ុន្តែឪពុករបស់គាត់ បានប្រាប់ថា ទៅហូបតែឯងទៅ គាត់នៅមុជទឹកសិន។
បន្ទាប់ពីគាត់មកពីហូបបបរវិញឃើញឪពុកក្មេក កំពុងលេងទឹកដដែល ពេលនោះគាត់អង្គុយចាំលើម៉ូតូដោយបែបខ្នងទៅរកឪពុកក្មេក មួយសន្ទុះក្រោយមកគាត់ងៀកមកវិញស្រាប់ តែបាត់ឪពុកក្មេកតែម្តង ដោយមិនចាប់អារម្មណ៍ស្មានតែគាត់លឹបទឹកលេង តែចាំបាត់ៗមិនឃើញងើបឡើងវិញ គាត់ក៍ទៅរាវ នៅចំណុចដែលឪពុកក្មេងលេងទឹកនោះ ស្រាប់តែគាត់លុងទឹកស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុគាត់បានស្រង់ឪពុកក្មេកឡើងមកលើគោក និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានអោយចុះមកពិនិត្យ។
សមត្ថកិច្ចបញ្ជាក់ថា ពិតជាលុងទឹកស្លាប់ដោយខ្លួនឯងពិត ប្រាកដមែន ហើយបានប្រគល់សពអោយទៅសាច់ញាតិធ្វើបុណ្យតាមប្រពៃណីនៅវត្តសំរោងអណ្តែត៕