Thursday, January 23, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបាក់.../ច្រាំងទន្លេ សង្កត់សាឡង់ដឹកខ្សាច់ បា---/ត់ខ្លួនមនុស្ស១

បាក់…/ច្រាំងទន្លេ សង្កត់សាឡង់ដឹកខ្សាច់ បា—/ត់ខ្លួនមនុស្ស១

ខេត្តកណ្តាល ៖ យុវជនជាកម្មករសាឡង់ដឹកខ្សាច់ម្នាក់ បានលិចបាត់ខ្លួនក្នុងទន្លេ ខណៈសាឡង់អែបច្រាំងផ្ទេរខ្សាច់ ជួបគ្រោះអកុសល បាក់ច្រាំងទន្លេ សង្កត់លើសាឡង់។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចភូមិព្រែកតាបែន ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល។

យុវជនរងគ្រោះដែលបាត់ខ្លួន មានឈ្មោះសឿ សឹង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសាឡង់ដឹកខ្សាច់ មានស្រុកកំណើតនៅភូមិបារាយ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ មានសាឡង់ដឹកខ្សាច់ ១គ្រឿង មានមនុស្សចំនួន៤នាក់ នៅលើនោះ រួមមាន ទី១-ឈ្មោះឈួន ឈុន ភេទប្រុស អាយុ៤៥ឆ្នាំ មានលំនៅ ភូមិឫស្សី ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ (ជាម្ចាស់ទូក)។ ទី២-ឈ្មោះឃិន ភេទប្រុស អាយុ៣៣ឆ្នាំ មានលំនៅ ភូមិបារាយ ណ៍ ឃុំកំពង់ចាម ស្រុកសំម្បូណ៌ ខេត្តក្រចេះ (ជាកម្មករ)។ ទី៣-ឈ្មោះឃុន ភេទប្រុស អាយុ៣៣ឆ្នាំ មានលំនៅ ភូមិបារាយណ៍ ឃុំកំពង់ចាម ស្រុកសម្បូណ៌ ខេត្តក្រចេះ (ជាកម្មករ) និងទី៤-ជនរងគ្រោះឈ្មោះ សឿ សឹង ភេទប្រុស អាយុ២៥ឆ្នាំ (ជាកម្មករ) បានដឹកខ្សាច់ មកឱ្យម្ចាស់សិប្បកម្មលក់ខ្សាច់ ឈ្មោះហេង វុទ្ធា ភេទប្រុស អាយុ៣៩ឆ្នាំ មានលំនៅ ភូមិព្រែកតាបែន ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

រហូតមកដល់វេលាម៉ោងប្រមាណ៤ទៀបភ្លី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ខណៈដែលសាឡង់ដឹកខ្សាច់ខាងលើ ចតអែបមាត់ច្រាំង ដើម្បីផ្ទេរខ្សាច់ចេញ ស្រាប់តែច្រាំងទន្លេ បាក់សង្កត់សាឡង់ បណ្តាលឱ្យជនរងគ្រោះឈ្មោះសឿ សឹង លិចបាត់ខ្លួនតែម្តង។ ចំណែកសាឡង់ មិនបានលិចនោះទេ។

ក្រោយកើតហេតុ អាជ្ញាធរមូលដ្ឋាន បានរាយការណ៍ទៅផ្នែកជំនាញ ឱ្យចុះស្រាវជ្រាវករណីនេះ និងរុករកជនរងគ្រោះដែលបាត់ខ្លួន៕

RELATED ARTICLES