ភ្នំពេញ៖ក្រោយពីទ្រាំអស់ពេលជាយូរកញ្ញាដេត ស្រីនាថ បានចេញមុខក្នុងកម្មវិធី “ស-ខ្មៅ” កាលពីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ដោយស្រីស្អាតរូបនេះបានទម្លាយមូលហេតុដែលខ្លួននាងធ្វើពហិកាតំណាងប្រទេសកម្ពុជាសម្រាប់កម្មវិធី MISS PLANET INTERNATIONAL។ស្រីនាថ ថាមានកត្តាធំ៥យ៉ាង ទើបនាងត្រូវបង្ខំចិត្តដកខ្លួនពីកម្មវិធី ខណៈដែលរឿងតូចតាចផ្សេងៗទៀតនាងមិនបានយកមកនិយាយនោះទេ ។
ចំណុចទី១៖ កម្មវិធី MISS PLANET INTERNATIONAL មើលងាយខ្មែរគ្នា ឱ្យតម្លៃសាសន៍គេលើសលុប ដោយប្រើប្រាស់ពាក្យប្រមាថនាងគ្រាកំពុងតំណាងប្រទេសជាតិ។
ចំណុចទី២៖ នាងទទួលរងសម្ពាធការងារដែលមិនមានម៉ោងពេលវេលាត្រឹមត្រូវ ជាពិសេសម៉ោងថ្ងៃសម្រាក មិនគ្រប់គ្រាន់។
ចំណុចទី៣៖ នាងឈឺ បាត់បង់កម្លាំងដល់ថ្នាក់ចូលពេទ្យ នៅពេលកំពុងបំពេញភារកិច្ច ប៉ុន្តែអ្នកតំណាងកម្មវិធីរបស់ខ្មែរមិនមានអ្នកសួរនាំ មើលថែលើបេក្ខភាពរបស់ខ្មែរឡើយ ប្រលែងគ្នាដូចចកអណ្តែតលើទន្លេ ឱ្យគ្នាទៅ ពេទ្យដោយខ្លួនឯង។
ចំណុចទី៤៖ ការរៀបចំនិងដឹកនាំរបស់កម្មវិធី នាងមើលឃើញគ្មានទំនួលខុសត្រូវស្ដង់ដា ជាពិសេសភាពពុករលួយ និងគ្មានយុត្តិធម៌ ឡើយ (រឿងមានម្ចាស់ជ័យលាភី កញ្ញាឯកតម្លើងម្កុដដល់២) សូម្បីតែបេក្ខភាពប្រទេសផ្សេងៗ ក៏ផ្ទុះរឿងចម្រូងចម្រាសជាច្រើនករណីជាបន្តបន្ទាប់តាំងថ្ងៃដល់ខ្មែររហូតថ្ងៃប្រឡងចុងក្រោយ មានបេក្ខភាពប្រទេសមួយ ឡើងនិយាយ MISS PLANET INTERNATIONAL ជាទម្រង់កម្មវិធីរើសអើងជាតិ សាសន៍ ប្រកាសដកខ្លួនចេញភ្លាមៗនៅលើឆាកតែម្តង។
ចំណុចទី៥៖ ស្រីនាថ ចង្អុលចំៗទៅលើលោកស្រី ហាលី តែម្តងដោយម្ចាស់កម្មវិធីបវរកញ្ញាមួយនេះ ស្រីនាឌ ទម្លាយថា ជាបុគ្គលម្នាក់មើលងាយខ្មែរគ្នាឯង មិនឱ្យតម្លៃលើនាងឡើយ ដោយប្រើសម្តីមិនសមរម្យ ក្នុងនាមជាស្រ្តីចាស់ទុំមួយរូបដឹកនាំកម្មវិធី ហើយជាពិសេស លោកស្រី ហាលី មិនរើសអើងខ្មែរគ្នាឯងទេ សូម្បីតែប្រទេសដ៏ទៃទៀតជាច្រើនក៏ទទួលរងរើសអើង ក្រោយបញ្ចប់កម្មវិធី បេក្ខភាពធ្លាក់ៗទៅប្រទេសគេវិញមានការប្រតិកម្មមិនពេញចិត្តចំពោះការរៀបចំលក្ខណៈមិនស្ដង់ដានិងយុត្តិធម៌។
ក្នុងកិច្ចសំភាសន៍ជាមួយពិធីការិនី ពេជ្រ សេរីរ័ត្ន កម្មវិធី “ស-ខ្មៅ” កញ្ញា ដេត ស្រីនាឌ បាននិយាយច្បាស់ៗថា នាងអស់ភាពអត់ធ្មត់ ចំពោះកម្មវិធីដែលមិនឲ្យតម្លៃខ្មែរ និងខ្មែរដូចគ្នា បើទោះជានាងបានទទួលស្គាល់នូវកំ ហុស ដែលខ្លួនបានដកខ្លួនចេញពីការប្រកួត តែនាងចង់ប្រាប់ពីមូលហេតុពិតដើម្បីកុំឲ្យមហាជនយល់ច្រឡំ ទម្លាក់កំហុសឲ្យនាងទៀត ។
គួរបញ្ជាក់ថាកម្មវិធីការប្រកួតជ្រើសរើសបវរកញ្ញាលំដាប់អន្តរជាតិរបស់កូនខ្មែរដែលបានបង្កើតឡើង MISS PLANET INTERNATIONAL របស់លោកស្រី ហាលី ដែលមហាជនស្គាល់ជាអ្នកដឹកនាំបានច្រើនជំនាន់ហើយ ទើបតែផ្ទុះរឿងទាំងចម្រូងចម្រាសនៅឆ្នាំ២០២៤នេះ នៅបន្តមានការវែកញែកជាច្រើនករណីបន្តទៀត បើទោះបីជាកម្មវិធីបានបញ្ចប់និងរកឃើញម្ចាស់ជ័យលាភីហើយក្ដី។
រឿងដ៍វិវាទករណីរបស់កញ្ញាឯក MISS PLANET CAMBODIA 2024 កញ្ញា ដេត ស្រីនាថ បានបោះបង់តំ ណែងតំណាងប្រទេសចំថ្ងៃប្រឡងចុងក្រោយនោះ ក៏នៅតែបន្តមានការវាយប្រហារ, ការប្រមាថស្អប់ពីមហាជននៅឡើយ ខណៈលោកស្រី ហាលី ដែលជាម្ចាស់កម្មវិធីធំ ក៏បានប្រាប់ដល់អ្នកសារព័ត៌មានថា កញ្ញា ដេត ស្រីនាថ ជាបវរកញ្ញាអសមត្ថភាព, រូបសម្រស់ក៏ចាញ់ប្រទេសគេ, ហើយគ្មានភាពជឿជាក់ខ្ពស់ក្នុងការប្រកួតប្រជែង ទៀតផង។
លោកស្រី ហាលី បានចោទថា ស្រីនាថ ដឹងខ្លួនឯងមិនអាចដណ្តើមម្កុដឬតំណែងមួយណាបានទើប លាឈប់តែម្តងហើយលោកស្រីក៏មិនអាចឱ្យ ស្រីនាថ វិលត្រឡប់មកកាន់តែតំណែងកញ្ញាឯក MISS PLANET CAMBODIA ម្តងទៀតទេ។
នេះជាវីដេអូកញ្ញាដេត ស្រីនាថ ផ្ដល់បទម្ភាសន៍ដល់អ្នកនាងពេជ្រ សេរីរ័ត្ន ជុំវិញមូលហេតុនាងដកខ្លួនចេញពីការប្រកួត MISS PLANET INTERNATIONAL !