Sunday, December 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃ.../ខ្នោះ២នាក់ ពាក់ព័ន្ធបទល្មើ---/សបច្ចេកវិទ្យា

វ៉ៃ…/ខ្នោះ២នាក់ ពាក់ព័ន្ធបទល្មើ—/សបច្ចេកវិទ្យា

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (Anti Cyber Crime Department) កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានបើកការស្រាវជ្រាវលើបទល្មើសឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានផ្ទេរប្រាក់តាមរយៈគណនីធនគារ ដោយឃាត់ខ្លួនជនសង្ស័យ ប្រុស-ស្រី ចំនួន២នាក់ នាំយកទៅចាត់ការតាមច្បាប់។

តាមប្រភពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ឱ្យដឹង កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ថា  ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ រួមមាន ទី១-ឈ្មោះ ស.ច.រ ភេទប្រុស មានលំនៅ ខេត្តតាកែវ (ជាម្ចាស់គណនីធនា គារទទួលប្រាក់) និងទី២-ឈ្មោះ ផ.ស.ហ ភេទស្រី មានលំនៅ រាជធានីភ្នំពេញ (ជាអ្នកខ្ចីគណនីធនាគាររបស់ឈ្មោះ ស.ច.រ យកទៅគ្រប់គ្រងប្រើប្រាស់ ដើម្បីទទួលផលនៃបទល្មើសឆបោកប្រាក់លើជនរងគ្រោះ)។

ជនសង្ស័យប្រុសស្រីទាំង២នាក់ខាងលើ ត្រូវបាននាយកដ្ឋានជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

នាយកដ្ឋាន សូមជម្រាបជូនប្រជាពលរដ្ឋ សូមឱ្យមានការប្រុងប្រយ័ត្នពីការអូសទាញរបស់ជនអនាមិកក្នុងការផ្តល់អត្តសញ្ញាណរបស់ខ្លួន បើកគណនីធនាគារ ឬប្រើប្រាស់អត្តសញ្ញាណផ្ទាល់ខ្លួន ដើម្បីទទួលប្រាក់ពីបទល្មើស អំពើទាំងនោះ គឺជាចំណែកក្នុងការប្រព្រឹត្តបទល្មើស នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

RELATED ARTICLES