Thursday, December 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានទំនើបគេ.../ចរទេះអេតចាយ បុ---/កចូលស្ថានីយប្រេង របួ.../ស៥នាក់

ឡានទំនើបគេ…/ចរទេះអេតចាយ បុ—/កចូលស្ថានីយប្រេង របួ…/ស៥នាក់

ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តទំនើប ១គ្រឿង គេចរទេះអេតចាយ ធ្វើឱ្យជ្រុលតបុករះចូលស្ថានីយប្រេង ១កន្លែង បណ្តាលឱ្យប៉ើងម៉ាស៊ីនសម្រាប់ចាក់ប្រេង១ ចេញពីកន្លែងដើម សំណាងល្អ ម៉ាស៊ីននោះគ្មានប្រេង ទើបមិនបង្កឱ្យមានការឆាបឆេះកើតជាអគ្គិភ័យ គ្រាន់តែខូចខាតទ្រព្យសម្បត្តិ និងធ្វើឱ្យមនុស្សរងរបួសធ្ងន់-ស្រាល ចំនួន៥នាក់ ហើយត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅត្រង់ចំណុចស្ថានីយប្រេង យីហោ ប៊ុនលី ស្ថិតនៅតាមបណ្តោយផ្លូវ២០១១ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ថា មុនកើតពេលកើតហេតុ គេឃើញរថយន្តទំនើប ១គ្រឿង ម៉ាក Mercedes ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BA-8899 បើកបរដោយបុរសវ័យចំណាស់ម្នាក់ និងអ្នករួមដំណើរ មានគ្នា៤នាក់ទៀត រួមកូនស្រីតូចម្នាក់ផង បានធ្វើដំណើរតាមបណ្តោយផ្លូវ២០១១ ក្នុងទិស ដៅពីជើង ទៅត្បូង ក្នុងល្បឿនលឿនគួរសម។  លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញអ្នកអូសរទេះអេតចាយ អូសឆ្លងកាត់ពីមុខរថយន្ត ទើបអ្នកបើកបររថយន្ត បានសម្រេចចិត្តគេចចង្កូតពីរទេះអេតចាយ ធ្វើឱ្យជ្រុលទៅបុករះរបងដែកដែលឃាំងជុំវិញស្ថានីយប្រេងខាងលើ ហើយជ្រុលទៅបុកបង្គោល និងទូរម៉ាស៊ីនសម្រា ប់ចាក់សាំង ខ្ទាតជាច្រើនម៉ែត្រ តែសំណាងល្អ ម៉ាស៊ីនសម្រាប់ចាក់សាំងនោះគ្មានប្រេង ទើបមិនបង្កជាអគ្គិភ័យ គ្រាន់តែរងការខូចខាតបង្គោលសសរ និងរថយន្តរងការខូចខាតយ៉ាងធ្ងន់ធ្ងរផ្នែកខាងមុខ។

ប្រភពដដែល បន្តថា នៅក្នុងហេតុការណ៍នោះ បានធ្វើឱ្យជនរងគ្រោះជាស្ត្រី២នាក់ ដែលជិះក្នុងរថយន្ត បានរងរបួសធ្ងន់ និងត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្របង្អែកខណ្ឌសែនសុខ ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសមៈ ភ្លាមៗ។ ចំណែកបុរសជាអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួន យកទៅប៉ុស្តិ៍ ដើម្បីសាកសួរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌសែនសុខ ហើយបានទាក់ទងទៅសមត្ថកិច្ចជំនាញ នៃការរិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែង និងស្ទូចរថយន្តបង្កហេតុ យកទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES