Friday, January 3, 2025
Homeព័ត៌មានអន្តរជាតិរុស្សី ចា.../ប់ខ្លួនបុរសជនជាតិអ៊ូបេគីស្ថាន ជនសង្ស័យបំ---/ផ្ទុះគ្រាប់បែកធ្វើឃា.../តមេទ័ពរុស្ស៉ី

រុស្សី ចា…/ប់ខ្លួនបុរសជនជាតិអ៊ូបេគីស្ថាន ជនសង្ស័យបំ—/ផ្ទុះគ្រាប់បែកធ្វើឃា…/តមេទ័ពរុស្ស៉ី

ប្រទេសរុស្ស៉ី ៖ ភ្នាក់ងារសន្តិសុខរុស្ស៊ី បានចាប់ខ្លួនបុរសជនជាតិអ៊ូបេគីស្ថានម្នាក់ អាយុ ២៩ឆ្នាំ ពាក់ព័ន្ធនឹងការធ្វើឃាតឧត្តមសេនីយ៍ អ៊ីហ្គ័រ គីរីលឡូវ (Igor Kirillov) និងជំនួយការរបស់គាត់ នៅទីក្រុងម៉ូស្គូ។

ឧត្តមសេនីយ៍ អ៊ីហ្គ័រ គីរីលឡូវ ជាប្រធានកងកម្លាំងការពារវិទ្យុសកម្ម ជីវសាស្ត្រនិងគីមី របស់រុស្ស៉ី ត្រូវបានវាយ ប្រហារដោយសារធាតុផ្ទុះដែលត្រូវបានបង្កៃក្នុងម៉ូតូអគ្គិសនី ខណៈពេលដែលគាត់នៅមុខអគារលំនៅឋានរបស់គាត់ ក្នុងទីក្រុងម៉ូស្គូ កាលពីថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ បណ្តាលឲ្យគាត់ស្លាប់ រួមជាមួយជំនួយការរបស់គាត់ម្នាក់។

ក្រោយមក នៅថ្ងៃពុធ មជ្ឈមណ្ឌលទំនាក់ទំនងសាធារណៈ នៃសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បាននិ យាយថា អាជ្ញាធរបានឃាត់ខ្លួនបុរសជនជាតិអ៊ូបេគីស្ថាន ម្នាក់ អាយុ ២៩ឆ្នាំ ជាជនសង្ស័យភេរវករ ពាក់ព័ន្ធនឹងឃាតកម្មលើឧត្តមសេនីយ៍ គីរីលឡូវ ។ ក្នុងអំឡុងពេលស៊ើបអង្កេត និងសាកសួរ ជនសង្ស័យ បាននិយាយថា សេវាចារកម្មរបស់អ៊ុយក្រែន បានជួលគាត់ឱ្យធ្វើជាចារកម្ម។

FSB ក៏បានបញ្ចេញឃ្លីបវីដេអូ បង្ហាញថា បុរសដែលគេជឿថាជាជនសង្ស័យខាងលើនេះ ជាយុវជនដែលមានសក់ខ្មៅ ចំណែកអាវ មានស្នាមប្រេះ ហើយត្រូវបានជាប់ខ្នោះដៃ អង្គុយហើយនិយាយ ដោយមើលកាមេរ៉ាដោយផ្ទាល់។

បុរសនេះ អះអាងថា គាត់ត្រូវបានផ្តល់រង្វាន់ចំនួន ១០០ ០០០ដុល្លារ ($100,000) និងការអនុញ្ញាតឱ្យផ្លាស់ទៅសហភាពអឺរ៉ុប ជាថ្នូរនឹងការសម្លាប់មេទ័ពរុស្ស៉ី លោកអ៊ីហ្គ័រ គីរីលឡូវ ។

សេចក្តីថ្លែងការណ៍របស់ FSB បានបង្ហាញថា ជនសង្ស័យខាងលើ បានលាក់គ្រាប់បែកនៅលើម៉ូតូអគ្គិសនីរបស់គាត់។ បន្ទាប់មកគាត់បានចតវានៅមុខច្រកចូលអគារដែលលោកគីរីលឡូវ   រស់នៅ ហើយគាត់បានជួលរថយន្ត ដើម្បីសង្កេតមើលកន្លែងលាក់ខ្លួនរបស់លោកគីរីលឡូវ ដោយដំឡើងកាមេរ៉ានៅលើតាប្លូរបស់រថយន្ត ហើយផ្សាយបន្តផ្ទាល់ទៅមេបញ្ជាការ ក្នុងក្រុង ឌីនីប្រូ (Dnipro) ប្រទេសអ៊ុយក្រែន។ នៅពេលដែលបានឃើញលោកឧត្តមសេនីយ៍ អ៊ីហ្គ័រ គីរីលឡូវ ចាកចេញពីអគារ ជនសង្ស័យបានចុចប៊ូតុងបំផ្ទុះគ្រាប់បែកពីចម្ងាយតែម្តង។

លោកស្រី អ៊ីរីណា វ៉ុលខ៍ (Irina Volk) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ជនសង្ស័យ ត្រូវបានចាប់ខ្លួននៅក្នុងភូមិឆឺរណូយេ ( Chernoye) ក្នុងក្រុងម៉ូស្គូ មុនពេលបញ្ជូនទៅគណៈកម្មាធិការស៊ើបអង្កេត។

យោងតាមគណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី (SK) ឧត្តមសេនីយ៍ អ៊ីហ្គ័រ គីរីលឡូវ អាយុ ត្រូវបានសម្លាប់នៅមុខប្លុកអគារលំនៅឋានរបស់លោក ក្នុងទីក្រុងម៉ូស្គូ ដែលមានចម្ងាយត្រឹមតែ ៧គីឡូម៉ែត្រ ពីវិមានក្រឹមឡាំង ដែលគ្រាប់បែកត្រូវបានបង្កប់នៅលើម៉ូតូអគ្គិសនី នឹងត្រូវបានបញ្ជាបំផ្ទុះពីចម្ងាយ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ បណ្តាលឲ្យគាត់បានស្លាប់។

កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ការិយាល័យសន្តិសុខអ៊ុយក្រែន (SBU) បានប្រាប់ថា មន្ត្រី SBU គឺជាអ្នកនៅពីក្រោយការធ្វើឃាតលោកឧត្តមសេនីយ៍ អ៊ីហ្គ័រ គីរីលឡូវ (Igor Kirillov) អាយុ ៥៤ឆ្នាំ និងជំនួយការរបស់គាត់ម្នាក់ ឈ្មោះអ៊ីលីយ៉ា ប៉ូលីក្រារប៉ូវ (Ilya Polikarpov)  នៅទីក្រុងម៉ូស្គូ។

ប្រភពមួយនៅក្នុងការិយាល័យសន្តិសុខអ៊ុយក្រែន (SBU) បានប្រាប់ BBC ថាមន្ត្រី SBU នៅពីក្រោយការធ្វើ ឃាតលោកឧត្តមសេនីយឯក អ៊ីហ្គ័រ គីរីលឡូវ (Igor Kirillov) ហើយថា លោកគីរីលឡូវ គឺជាគោលដៅចោទ ប្រកាន់ពីឧក្រិដ្ឋកម្មសង្គ្រាម។ កាលពីថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤ SBU ទើបតែចោទប្រកាន់ឧត្តមសេនីយ៍ គីរីលឡូវ ថាជាអ្នកទទួលខុសត្រូវចំពោះការប្រើប្រាស់អាវុធគីមីហាមឃាត់ក្នុងបរិមាណច្រើន ខណៈពេលដែលនៅ ក្នុងខែតុលា អង់គ្លេស បានដាក់ទណ្ឌកម្មលើលោកគីរីលឡូវ ដោយនិយាយថា លោកបានត្រួតពិនិត្យការប្រើប្រាស់អាវុធគីមីនៅអ៊ុយក្រែន និងដើរតួជាអ្នកផ្សព្វផ្សាយព័ត៌មានមិនពិត ពីរដ្ឋាភិបាលវិមានក្រឹមឡាំង៕

RELATED ARTICLES