Tuesday, January 21, 2025
Homeព័ត៌មានអន្តរជាតិកូរ៉េខាងត្បូង អះអាងទាហានកូរ៉េខាងជើងនៅរុស្ស៊ី ស្លា.../ប់១០០នាក់ របួ---/សរាប់ពាន់នាក់

កូរ៉េខាងត្បូង អះអាងទាហានកូរ៉េខាងជើងនៅរុស្ស៊ី ស្លា…/ប់១០០នាក់ របួ—/សរាប់ពាន់នាក់

កូរ៉េខាងត្បូង ៖ សមាជិកសភាកូរ៉េខាងត្បូង បានអះអាងថា ទាហានកូរ៉េខាងជើង ដែលត្រូវបានបញ្ជូនទៅរុស្ស៊ី ដើម្បីជួយប្រយុទ្ធទប់ទល់នឹងអ៊ុយក្រែន យ៉ាងតិច ១០០នាក់ បានស្លាប់ និងរាប់ពាន់នាក់ទៀត បានរងរបួស។តាមប្រភពបណ្តាញព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ថា លោក លីស៊ុងខ្វុន (Lee Sung Kwon) សមាជិកសភាកូរ៉េខាងត្បូង បានប្រាប់អ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំក្រុមប្រឹក្សាថា បើតាមព័ត៌មានពីទីភ្នាក់ងារស៊ើបការណ៍ជាតិ ដែលបានបង្ហាញក្នុងកិច្ចប្រជុំសភា ទាហានកូរ៉េខាងជើង ដែលត្រូវបានបញ្ជូនទៅរុស្ស៊ី ដើម្បីជួយប្រយុទ្ធទប់ទល់នឹងកងទ័ពអ៊ុយក្រែន នៅដើមខែនេះ យ៉ាងតិច ១០០នាក់ បានស្លាប់ និងរាប់ពាន់នាក់ទៀត បានរងរបួស។

ប្រភពដដែល ឲ្យដឹងថា ទាហានកូរ៉េខាងជើង កំពុងជួយរុស្ស៊ី ការពារទឹកដីដែលដណ្តើមបានពីអ៊ុយក្រែន មកវិញ នៅក្នុងតំបន់ខឺសក៍ (Kursk) ។

 លោកលី ស៊ុងខ្វុន មានប្រសាសន៍ថា អ្នកស្លាប់ រួមមានមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង ផងដែរ ហើយកត្តាមួយ ចំនួនដែលធ្វើឱ្យទាហានកូរ៉េខាងជើង ទទួលរងរបួស និងស្លាប់ ដោយសារមិនស្គាល់ភូមិសាស្ត្រ និងការប្រយុទ្ធដោយប្រើយន្តហោះគ្មានមនុស្សបើក។

ប្រភពដដែល ឲ្យដឹងបន្តទៀតថា កូរ៉េខាងជើង បានបញ្ជូនទាហានជាង ១០ ០០០នាក់ ទៅកាន់ប្រទេសរុស្ស៊ី កាលពីខែមុន។ ប៉ុន្តែរបាយការណ៍នៃការខាតបង់ក្នុងចំណោមទាហានកូរ៉េខាងជើង ក្នុងប្រទេសរុស្ស៊ី ត្រូវបានចេញផ្សាយជាលើកដំបូង នៅថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤ ដោយអ្នកនាំពាក្យក្រសួងការពារជាតិសហរដ្ឋអា មេរិក (មន្ទីរបញ្ចកោណ) ដែលអះអាងថា ទាហានកូរ៉េខាងជើង ជាច្រើននាក់នៅក្នុងប្រទេសរុស្ស៊ី ត្រូវបានសម្លាប់។ ប៉ុន្តែមិនទាន់មានចំនួនពិតប្រាកដ ត្រូវបានបញ្ជាក់នៅឡើយទេ៕

RELATED ARTICLES