ភ្នំពេញ៖ស្វាមីទេព បូព្រឹក្ស លោកងួន ចាន់ដេវីត បានប្រកាសនៅថ្ងៃស្រីនិច្ច ប្រារពខួបកំណើតគម្រប់អាយុ៣១ឆ្នាំ កាលពីថ្ងៃទី២២ ធ្នូ ថាលោកសន្យាការពារ និងមើលថែប្រពន្ធគ្រប់ពេលទោះជាក្នុងកាលៈទេសៈណាក៍ដោយ។ជាមួយគ្នានេះដែរលោកដេវីត ក៍មិនភ្លេចជូនពរឲ្យភរិយាសម្រេចបំណងប្រាថ្នាគ្រប់យ៉ាងទាំងអស់ ផងដែរ ។
ថ្វីត្បិតតែស្វាមីទេព បូព្រឹក្ស បង្ហាញពីក្ដីស្រលាញ់ហើយចង់បន្ដរួមតំណើរជាមួយនាងគ្រប់ពេលក៍ដោយតែលោកដេវីត នៅមិនទាន់បានធ្វើរឿងធំមួយឲ្យស្រីនិច្ច រំភើបទេ នោះគឺរឿងរៀបការដែលនាងបានរំអុកប្ដីដល់ទៅ២លើកស្ទួនៗកាលពីពេលថ្មីៗនេះ ខណៈដែលដេវីត បែជាមិនបានកំណត់ពេលវេលាជាក់លាក់តាមសំណូម ពរនាងឡើយ ហើយបែជាតឿនប្រពន្ធឲ្យពពោះកូនស្រីឲ្យម្នាក់ទៀតចាំគិតពីរឿងរៀបការទៅវិញ ។ស្រីនិច្ច ថានាងរងចាំតែពាក្យប្ដីសុំនាងរៀបការ តែស្ងាត់ឈឹងអត់មានដំណឹងអីបន្ដិច …។
ទេព បូព្រឹក្ស ធ្លាប់រងការិះគន់ពីអ្នកលេងហ្វេសបុកអំឡុងពេលនាងពពោះថាជាតារាមិនគិតពីប្រពៃណីខ្មែរ យកកូនមុនរៀបការ លេងស្ទីលតាមតារាអ៊ឺរ៉ុប មិនសមជាគំរូគេ ។ចំណែកនៅក្នុងជំនួបជាមួយអ្នកកាសែតស្រីនិច្ច និយាយថារឿងរៀបការពេលណា ឬចុះអេតាស៊ីវិលហើយនៅនាងមិនអាចនិយាយបានទេ ព្រោះរឿងខ្លះនិ យាយបាន ខ្លះនិយាយអត់កើត។នាងថាតាំងពីមុនសម្រាលកូនម្លេះលោកប្ដីនាង ថ្នមប្រពន្ធខុសពីធម្មតា ហេតុនេះនាងពិតជាមានភាពកក់ក្ដៅនិងចម្លែកចិត្តខ្លាំងថាមិននឹកស្មានថាដេវីត កាន់តែស្រលាញ់នាងដល់ម្លឹងក្រោយមានកូនបែបនេះសោះ ។
ទេព បូព្រឹក្ស បានរួមរស់ក្រោមដំបូលតែមួយជាមួយងួន ចាន់ដេវីត ជាង៩ឆ្នាំហើយនិងពេលនេះមានកូនប្រុស១ឈ្មោះទេព បញ្ចាវរាប ហៅAlbert អាយុជាង១ឆ្នាំកន្លះ។ប្ដីប្រពន្ធតារា១គូនេះបានលុបចោលមង្គលការកាលពីឆ្នាំ២០២០ ក្រោយទៅថតPre-Wedding នៅកោះម៉ាល់ឌីវកាលពីឆ្នាំ២០១៩ ហើយពេលនេះគេសង្ស័យថានាងបូព្រឹក្ស មានកូន២នាក់ មិនមែន១នោះទេព្រោះតែក្មេងប្រុសម្នាក់អាយុជិត១០ឆ្នាំដែលមានត្រមុខស្រដៀងនិងដើរតាមនាងនោះហៅស្រីនិច្ច ថាម៉ាក់ៗគ្រប់ពេល។ប្រសិនបើរឿងនោះជាការពិតមានន័យថាស្រីនិច្ច ជិតបានកូន៣នាក់ហើយ ព្រោះគេជឿថាដើម្បីចងជើងប្ដីកុំឲ្យងាករេចិត្តទៅរកស្រីផ្សេង នាងប្រាកដជាពពោះកូនស្រីតាមបំណងដេវីត ក្នុងពេលដ៍ខ្លីជាមិនខាន ។
មជ្ឈដ្ឋានមហាជនមើលឃើញថាទេព បូព្រឹក្ស ក្នុងអាយុ៣១ឆ្នាំនេះនាងនិងប្ដីសល់ទ្រព្យគួរឲ្យកត់សម្គាល់ដោយពួកគេរស់នៅផ្ទះវីឡារ និងជិះរថយន្ដទំនើបLamborghini ហើយបើទោះជាស្រីនិច្ច ច្រៀងលែងឡើងក្ដី តែនាងត្រូវដេវីត បង្វឹគឲ្យនាងងាកទៅច្រៀងរ៉េប ដូចខ្លួនដែរ ទើបបូព្រឹក្ស នៅតែលេចមុខតាមស្ពតធំៗជាមួយកាតុបតែងខ្លួនកាន់តែប្លែកៗលើសកាលពីនៅក្រមុំទៀតផង។ស្រីនិច្ច មានប្រៀបជាងតារាមានប្ដីនិងកូនដ៍ទៃទៀតដែលច្រៀងលែងទៅមុខ ព្រោះអាជីពចម្រៀងនាងនៅលើកណ្ដាប់ដៃដេវីត ដែលជាអ្នកធ្វើភ្លេង និងនិពន្ធMelody ឲ្យច្រៀង ហេតុនេះគេជឿថាស្វាមីនាងនិងរិះរកគ្រប់វិធីមិនឲ្យប្រពន្ធខ្លួនធ្លាក់កូដខ្លាំងមុនពពោះកូនស្រីឡើយ ។
ក្រៅពីទេព បូព្រឹក្ស តារាស្រីដែលចេះច្រៀងរ៉េប មានដូចជាពេជ្រ សោភា ,លឹម សេរីហាន់នីកា ,ឈីន រតនៈ ,សួស វីសា និងតន់ ច័ន្ទសីម៉ា ជាដើម ៕