Thursday, December 26, 2024
Homeព័ត៌មានអន្តរជាតិ Honda-Nissan-Mitsubishi គ្រោងរួមគ្នាជាក្រុមហ៊ុនតែមួយ ប្រកួតប្រជែងជាមួយ ក្រុមហ៊ុនផលិតរថយន្តចិន

 Honda-Nissan-Mitsubishi គ្រោងរួមគ្នាជាក្រុមហ៊ុនតែមួយ ប្រកួតប្រជែងជាមួយ ក្រុមហ៊ុនផលិតរថយន្តចិន

ជប៉ុន ៖ ក្រុមហ៊ុនហុងដា (Honda), នីសសាន់ (Nissan) និង មីតស៊ុយប៊ីស៊ី (Mitsubishi) ដែលជាក្រុមហ៊ុនផលិតរថយន្តជប៉ុន ដ៏ធំ៣ បានចេញសេចក្តីប្រកាសអំពីផែនការរួម ដើម្បីប្រកួតប្រជែងជាមួយឧស្សាហកម្មរថ យន្តចិន ដែលកំពុងវាយលុកទីផ្សាររថយន្តអគ្គិសនី យ៉ាងខ្លាំង។

តាមប្រភពទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ថាក្រុមហ៊ុន Honda, Nissan និង Mitsubishi បានប្រកាសនៅថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០២៤ ថាពួកគេមានគម្រោងបញ្ចូលគ្នាជាក្រុមហ៊ុនតែមួយ ដើម្បីទប់ទល់នឹងឧស្សាហកម្មរថយន្ត ពីប្រទេសចិន ដែលវាយលុកទីផ្សារទាំងក្នុងប្រទេសជប៉ុន និងជុំវិញពិភពលោក យ៉ាងខ្លាំង។

ការរួមបញ្ចូលគ្នានេះ នឹងធ្វើឱ្យពួកគេក្លាយជាក្រុមហ៊ុនផលិតរថយន្តធំជាងគេមួយ របស់ពិភពលោក រួមជាមួយក្រុមហ៊ុន Toyota, Volkswagen, General Motors និង Ford ។

លោកតូស៊ីហ៊ីរ៉ូ មិបេ (Toshihiro Mibe) នាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុនហុងដា (Honda) បានសារ ភាពថា ការប្រកួតប្រជែងនឹងការកើនឡើងឥទ្ធិពលរបស់ចិន គឺជាកម្លាំងជំរុញដ៏សំខាន់ដែលការបង្កើតផែនការនេះ អាចមានតម្លៃរាប់ពាន់លានដុល្លារ ហើយផែនការវាយលុកទីផ្សារនេះ ត្រូវតែមាននៅត្រឹមឆ្នាំ២០៣០ ឬពួក គេប្រថុយនឹងការផ្តួលរំលំដោយគូប្រជែង។

ការរួមបញ្ចូលគ្នានេះ នឹងអនុញ្ញាតឱ្យក្រុមហ៊ុនទាំង៣ ចែករំលែកធនធាន ដើម្បីប្រកួតប្រជែងជាមួយដៃគូប្រកួត មិនត្រឹមតែរថយន្តអគ្គិសនី មកពីប្រទេសចិន នោះទេ ប៉ុន្តែក៏មានក្រុមហ៊ុនដូចជាតេស្លា (Tesla) របស់សហរដ្ឋ អាមេរិក ផងដែរ។

ទីផ្សាររថយន្តអគ្គិសនី កំពុងកើនឡើង វាត្រូវបានទទួលឥទ្ធិពលកាន់តែខ្លាំងឡើង ដោយរថយន្តមកពីប្រទេសចិន ។ ជាលទ្ធផល ក្រុមហ៊ុនផលិតរថយន្តជាច្រើន នៅជុំវិញពិភពលោកចាប់ផ្តើមមានអារម្មណ៍ថា មានការគំរាមកំហែង ៕

RELATED ARTICLES