Wednesday, July 9, 2025
Homeព័ត៌មានជាតិលើក​ដែក​ឡើង​ផ្សារ​ដំបូល​​ ប៉ះ​ព្រីភ្លើង​ឆក់​របួស​ធ្ងន់​ម្នាក់

លើក​ដែក​ឡើង​ផ្សារ​ដំបូល​​ ប៉ះ​ព្រីភ្លើង​ឆក់​របួស​ធ្ងន់​ម្នាក់

ខេត្តកំពត ៖ បុរសជាជាងផ្សារដែកមួយក្រុមមានគ្នា៥នាក់ បាននាំគ្នាលើកដែកឡើង ដើម្បីផ្សារដំបូល ស្រាប់តែលើកមិនប្រយ័ត្នក៏ ប៉ះជាមួយនឹងព្រីភ្លើង បណ្តាលឱ្យឆ្លងចរន្តឆក់ រងរបួសធ្ងន់ស្រាលចំនួន២នាក់ កាលពីវេលា ម៉ោង៤និង២០នាទីរសៀល ថ្ងៃទី១៨ ខែកុម្ភុៈ ឆ្នាំ២០១៧ នៅចំណុចអាហារដ្ឋានមួយកន្លែង ស្ថិតក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត។

បុរសរងគ្រោះទាំង២នាក់ រួមមាន ទី១ឈ្មោះសុយ សាយ អាយុ៣៦ឆ្នាំ មុខរបរ ជាងផ្សារដែក មានលំនៅក្នុងឃុំក្បាលរមាស ស្រុកទឹកឈូ (រងរបួសស្រាល) និងទី២មិន ទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ព្រោះតែ រងរបួសធ្ងន់ពេក។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ ម្ចាស់អាហារដ្ឋាន ខាងលើ បានជួលជាងដែកមកផ្សារដែកធ្វើដំបូល លុះពេលកំពុងនាំគ្នាលើកដែកឡើងដើម្បីដាក់ ផ្សារដំបូល ស្រាប់តែខ្វះការប្រុងប្រយ័ត្ន ក៏ធ្វើ ឱ្យប៉ះជាមួយនឹងព្រីភ្លើង បណ្តាលឱ្យឆ្លងចរន្ត ឆក់ជនរងគ្រោះទាំង២នាក់ខាងលើ ធ្វើឱ្យរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់តែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបាន អ្នករួមការងារជួយសង្គ្រោះបឋម រួចប្រញាប់ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពត ដើម្បីឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះជីវិត

RELATED ARTICLES