ភ្នំពេញ ៖ បន្ទាប់ពីអ្នកជំនាញបុរាណវត្ថុវិទ្យា បានធ្វើការស្រាវជ្រាវ និងអះអាងថា មានវត្ថុបុរាណជាច្រើនបន្សល់ទុកតាំងពីមុន គ្រិស្តសករាជ នៅរាយប៉ាយក្នុងភូមិសាស្ត្រភូមិ ដើមចេក សង្កាត់ជើងឯក ខណ្ឌដង្កោ ក្រុម-ការងារជំនាញខាងកំណាយ ក៏បានបង្កើតស្ថានីយ បុរាណវិទ្យាមួយឈ្មោះថា “ស្ថានីយភូមិមូលជើងឯក” ហើយចាប់ផ្តើមធ្វើកំណាយរកវត្ថុ បុរាណទាំងនោះ ដើម្បីយកមករក្សាទុកជា សម្បត្តិជាតិ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមវត្តមានរបស់លោកជុច ភឿន រដ្ឋលេខា ធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលោក ឧត្តមសេនីយ៍ត្រី លី ឡាយ ប្រធាននាយកដ្ឋាន នគរបាលការពារបេតិកភណ្ឌ រួមដំណើរដោយ មន្ត្រីក្រោមឱវាទជាច្រើនរូប ព្រមទាំងតំណាង អង្គភាព ស្ថាប័នពាក់ព័ន្ធ និងនិស្សិតផ្នែក បុរាណវិទ្យាជាច្រើនរូប។
ក្រុមការងារជំនាញខាងកំណាយ បានឱ្យ ដឹងថា កំណាយស្រាវជ្រាវនៅស្ថានីយភូមិមូលជើងឯកនេះ គឺអនុវត្តគម្រោងដោយក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយ គណៈកម្មការយូណេស្កូជាតិកម្ពុជា សាលារាជធានីភ្នំពេញ និងរាជបណ្ឌិត្យសភាកម្ពុជា។
លោកជុច ភឿន រដ្ឋលេខាធិការក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ការ រៀបចំកំណាយនៅស្ថានីយភូមិមូលជើងឯក នាថ្ងៃនេះ គឺដើម្បីស្វែងរកសម្ភារៈប្រើប្រាស់ ពីសម័យបុរាណ ដែលបានបន្សល់ទុកតាំងពី សម័យមុនគ្រិស្តសករាជ ពីព្រោះទីតាំងនេះ ត្រូវបានអ្នកជំនាញខាងបុរាណវិទ្យា អះអាង ថា ជាចំណុចកណ្តាលមួយ ដែលមេទ័ពខ្មែរធំៗ មិនត្រឹមតែបោះទីតាំងនៅប៉ុណ្ណោះទេ ថែមទាំង បានផលិតនូវសម្ភារៈជាច្រើន សម្រាប់ប្រើ-ប្រាស់ក្នុងស្រុក និងនាំចេញទៅក្រៅស្រុក។ រីឯវត្ថុទាំងអស់នេះ គឺជាស្នាដៃរបស់បុព្វបុរស ខ្មែរបន្សល់ទុក។
លោករដ្ឋលេខាធិការបានបន្តថា ការធ្វើ កំណាយនៅថ្ងៃនេះ គឺក្នុងគោលបំណងដើម្បី ប្រមែប្រមូលវត្ថុបុរាណទាំងនោះយកមកថែរក្សាទុកជាទ្រព្យសម្បត្តិជាតិ និងទុកបង្ហាញ ឱ្យកូនខ្មែរជំនាន់ក្រោយ ឱ្យបានយល់ដឹង និង បានស្គាល់ ព្រោះសម្ភារៈទាំងអស់នោះ គឺជា ការសម្គាល់នូវដួងព្រលឹង អត្តសញ្ញាណរបស់ ជាតិខ្មែរ ដែលកូនខ្មែរគ្រប់រូបគ្រប់ជំនាន់ ត្រូវ តែថែរក្សាការពារឱ្យបានជាដាច់ខាត៕