Wednesday, July 9, 2025
Homeព័ត៌មានជាតិស្ទាវ​ស្រវឹង ខឹង​ចាស់ថា​មើល​ងាយ ទាញ​កាំ​បិត​កាប់​រយះ​មុខ

ស្ទាវ​ស្រវឹង ខឹង​ចាស់ថា​មើល​ងាយ ទាញ​កាំ​បិត​កាប់​រយះ​មុខ

ខេត្តព្រៃវែង ៖ បុរស២នាក់ បានផឹកស៊ីក្នុងវង់ជាមួយគ្នា លុះក្រោយពេលស្រវឹងធ្លាក់ ភ្នែក ក៏កើតមានជម្លោះតឹងសរសៃកដាក់គ្នា ដោយ ភាគីម្ខាងមានវ័យចាស់ជាងបានចោទប្រកាន់ ថា ភាគីម្ខាងជាក្មេងមើលងាយខ្លួន រហូតធ្វើ ឱ្យភាគីក្មេងស្ទាវទប់កំហឹងមិនបាន ក៏ស្ទុះទៅ ទាញកាំបិតប៉័ងតោក កាប់ប្រហារបុរសរងគ្រោះ បណ្តាលឱ្យរយះមុខរងរបួសធ្ងន់ កាលពីវេលា ម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិព្នៀត ឃុំស្វាយជ្រំ ស្រុកមេសាង។

ជនដៃដល់ដែលផឹកស្រវឹងខឹងបុរសចំណាស់ ថា ខ្លួននិយាយមើលងាយក៏ទាញកាំបិតកាប់ ប្រហារគូទំនាស់រយះមុខនោះ មានឈ្មោះយ៉ាង ហេង អាយុ២៦ឆ្នាំ មុខរបរកសិករ មានលំនៅ ក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះគី ប៉ុក អាយុ៤៥ឆ្នាំ មុខបររកសិករ មានលំនៅក្នុងភូមិជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនបង្កហេតុ បានអង្គុយផឹកស៊ីជុំគ្នា នៅផ្ទះ បុរសចំណាស់ឈ្មោះចាប គី អាយុ៧០ ឆ្នាំ។ លុះក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក រៀងៗខ្លួន ជនរងគ្រោះនិងជនបង្កក៏បានទាក់ ពាក្យសម្តីគ្នា ហើយជនរងគ្រោះ ក៏ចាប់ផ្តើម ប្រកាន់ខឹងថា ជនបង្កហេតុមានអាយុក្មេងជាង និយាយមើលងាយខ្លួនជាមនុស្សចាស់ ទើប កើតជាជម្លោះតឹងសរសៃកដាក់គ្នា រហូតដល់ ភាគីជនបង្កហេតុទប់កំហឹងមិនជាប់ ក៏ទាញ កាំបិតប៉័ងតោកាប់ប្រហារទៅលើជនរងគ្រោះ ចំខាងលើ ត្របកភ្នែកខាងឆ្វេងប្រវែង៣សង់ទីម៉ែត្រ មុតយ៉ាងជ្រៅ ព្រមទាំងជាំក្រោមភ្នែក ខាងឆ្វេង១កន្លែងទៀតផង។

ក្រោយកើហេតុ ជនរងគ្រោះត្រូវបានក្រុម គ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុក មេសាង ដើម្បីសង្គ្រោះ។ ចំណែកជនបង្កត្រូវ បានសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំទៅសាកសួរ រួចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី

RELATED ARTICLES