Sunday, December 29, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប.../ណ្តេញស្ត្រីថៃ២នាក់ ស៊ីឈ្នួ---/លពពោះ

ប…/ណ្តេញស្ត្រីថៃ២នាក់ ស៊ីឈ្នួ—/លពពោះ

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សហការជាមួយសមត្ថកិច្ចជំនាញ បានបញ្ជូនស្ត្រីជនជាតិថៃ ចំនួន ៤នាក់ ទៅប្រទេសខ្លួនវិញ កាលពីវេលាម៉ោង ៩និង៤៥នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។

តាមប្រភពសមត្ថកិច្ច បានបញ្ជាក់ថា ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានសហការជាមួយកម្លាំងទីស្នាក់ការត្រៀមបណ្តេញចេញខេត្តសៀមរាប នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយក ដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកអនុសេនីយ៍ឯក ស៊ុម សុធី ឋានៈនាយរងផ្នែក ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេស នូវជនជាតិថៃ ចំនួន៤នាក់ (ភេទស្រី) ក្នុងនោះទារិកា ចំនួន២នាក់ ពាក់ព័ន្ធបទល្មើសលក់ដូរមនុស្ស និងមានគោលដៅក្នុងរូបភាពស៊ីឈ្នួលពពោះ។ យោងតាមបញ្ជាលោកឧត្តមសេនីយ៍ត្រី ប្រធាននាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃ ខាងលើ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រថាប់ត្រា ហាមចូលប្រទេស រយៈពេល៣ឆ្នាំ បន្ទាប់មក ប្រគល់ជូនលោកអនុសេនីយ៍ឯក SURAPOS KRUATANAKUL ឋានៈនាយរងផ្នែកប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តនីតិវិធីបន្ត៕

RELATED ARTICLES