Friday, January 10, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឪស្លាប់១ឆ្នាំ កូនរៀបចំបន្ទប់ ឃើញកាំ.../ភ្លើង

ឪស្លាប់១ឆ្នាំ កូនរៀបចំបន្ទប់ ឃើញកាំ…/ភ្លើង

ខេត្តកណ្តាល ៖ ស្ត្រីម្នាក់ បានចូលរៀបចំបន្ទប់ ក្រោយពីឪពុកស្លាប់អស់រយៈពេលជិត ១ឆ្នាំ ស្រាប់តែប្រទះ ឃើញ គ្រាប់អាវុធយុទ្ធភណ្ឌជាច្រើន នៅក្រោមគ្រែ ក្នុងបន្ទប់ឪពុក បិទទ្វារចោលអស់ច្រើនខែ ធ្វើឱ្យភ័យស្លន់ស្លោ ប្រញាប់រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច ចុះទៅពិនិត្យ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ នៅចំណុចភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល។

ម្ចាស់ផ្ទះ មានឈ្មោះសំ ស៊ីនួន ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។

តាមការបំភ្លឺពីស្ត្រីម្ចាស់ផ្ទះ បានរៀបរាប់ប្រាប់ថា បន្ទប់ដែលប្រទះឃើញគ្រាប់អាវុធយុទ្ធភណ្ឌ ជាបន្ទប់របស់ឪពុក ឈ្មោះសំ វណ្ណា ភេទប្រុស អតីតយោធាស្រុកអង្គស្នួល ដែលបានឈប់ពីការងារ ហើយបានស្លាប់កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ដោយរោគាពាធ។ ក្រោយពីឪពុកស្លាប់ទៅ បន្ទប់ខាងលើ ត្រូវបានបិទទ្វារ ចាក់សោ ទុកចោល អស់របស់ពេលជិត ១ឆ្នាំទៅហើយ ទើបតែនៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ គាត់គិតចង់រៀបចំបន្ទប់ឡើងវិញ ស្រាប់តែប្រទះឃើញគ្រាប់កាំភ្លើង រួចរាយការណ៍ទៅអាជ្ញាធរសមត្ថកិច្ចតែម្តង។

ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងសមត្ថកិច្ចអាវុធហត្ថ អាជ្ញាធរស៊ីម៉ាក់ អាជ្ញាធរមូលដ្ឋាន និងម្ចាស់ផ្ទះ បានចុះទៅពិនិត្យគ្រឿងផ្ទុះជាក់ស្តែង ឃើញមានគ្រាប់បែកដៃ ចំនួន៣គ្រាប់។ គ្រាប់មីនខ្យល់ 72A ១គ្រាប់។ គីបអគ្គិសនី ចំនួន៧។ គីបធម្មតា ចំនួន៥។ គីបគ្រាប់បែកដៃ ចំនួន៧០។ ម្សៅ TNT ៤,៥ដុំ  ស្មើនឹង ៤៥០ក្រាម។ អាវុធម៉ាក M15 ចំនួន១ដើម។ អាវុធ ម៉ាក M19 ចំនួន១ដើម។ បង់៨ (មានគ្រាប់ក្នុងបង់២បង់)។ គ្រាប់ AK ចំនួន៦៩គ្រាប់ និងគ្រាប់ M15 ចំនួន៣២គ្រាប់។

ក្រោយពីពិនិត្យរួច អាជ្ញាធរបានប្រគល់គ្រាប់បែក គ្រាប់មីន ម្សៅ TNT ជូនទៅអង្គភាពស៊ីម៉ាក់។  ចំណែកគ្រាប់កាំភ្លើង អាវុធ ប្រគល់ជូននគរបាលស្រុកអង្គស្នួល ដើម្បីយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព៕

RELATED ARTICLES