Saturday, January 11, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនក្រមុំសុំទៅហូបបង្អែម បា.../ត់២០ថ្ងៃ ឪប្តឹ---/ងប៉ូលិស

កូនក្រមុំសុំទៅហូបបង្អែម បា…/ត់២០ថ្ងៃ ឪប្តឹ—/ងប៉ូលិស

ភ្នំពេញ ៖ ក្មេងស្រីវ័យជំទង់រូបស្រស់ម្នាក់ បានសុំឪពុកម្តាយចេញទៅហូបបង្អែម រួចបាត់ខ្លួន មិនឃើញត្រឡប់មកផ្ទះវិញសោះ ធ្វើឱ្យក្រុមគ្រួសារភ័យបារម្ភចេញតាមរកអស់រយៈពេលប្រមាណ២០ថ្ងៃមកហើយ នៅតែគ្មានដំណឹង ទើបប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍តាមរកកូនស្រីរបស់ខ្លួន។

ក្មេងស្រីដែលបាត់ខ្លួន មានឈ្មោះរី វ៉ារីន អាយុ១៣ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ ក្មេងស្រី រូបនេះ បានបាត់ខ្លួនចេញពីផ្ទះ តាំងពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ មកម៉្លេះ រហូតមកដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ នៅមិនទាន់ឃើញត្រឡប់មកផ្ទះវិញនៅឡើយ។

យោងតាមប្រភពពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹង កាលពីរសៀល ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ថា អាណាព្យាបាលបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ ខណ្ឌទួលគោក ដើម្បីស្វែងរកកូនស្រីឈ្មោះ រី វ៉ារីន អាយុ១៣ឆ្នាំ មុខរបរសិស្ស ដែលបានចេញពីផ្ទះទៅហូបបង្អែមមុខផ្សារទួលគោក កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៤ វេលាម៉ោងប្រហែល១១ៈ៣០នាទីព្រឹក ហើយមិនឃើញត្រឡប់មកផ្ទះវិញ។

បើសិនបងប្អូនប្រជាពលរដ្ឋបានឃើញក្មេងស្រីដូចមានភិនភាគក្នុងរូបនេះ សូមជួយផ្តល់ព័ត៌មានដល់ក្រុមគ្រួសារគាត់ តាមរយៈលេខទូរស័ព្ទ 086 54 56 89 ៕

RELATED ARTICLES