Saturday, January 11, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃា.../ត់ខ្លួន៧នាក់ លេងចា---/ក់ខ្លាឃ្លោក

ឃា…/ត់ខ្លួន៧នាក់ លេងចា—/ក់ខ្លាឃ្លោក

ខេត្តបាត់ដំបង ៖ មនុស្សប្រុសស្រី ១ក្រុម តែងប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង (ចាក់ខ្លាឃ្លោក) យ៉ាងព ពាក់ពពូន សឹងតែរាល់ថ្ងៃ រហូតដល់ភ្លេចបាយភ្លេចទឹក ទីបំផុតត្រូវបានកម្លាំងសមត្ថកិច្ចឆ្មក់ចុះបង្ក្រាប ដោយឃាត់ខ្លួនចំនួន៧នាក់។

ការចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់នេះ បានធ្វើឡើង កាលពីល្ងាចថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ នៅចំណុចភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ។

ក្រុមអ្នកញៀនល្បែងខ្លាឃ្លោកទាំង៧នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះឆោម ស៊ ភេទ ស្រី អាយុ៤៧ឆ្នាំ មានលំនៅ ភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ។ ទី២-ឈ្មោះវុន វីរៈ ភេទស្រី អាយុ៤៧ឆ្នាំ មានលំនៅ ភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ។ ទី៣-ឈ្មោះអឿន ចាន់ ភេទស្រី អាយុ៦២ឆ្នាំ មានលំនៅ ភូមិ ករ ហាល ឃុំពាមឯក ស្រុកឯកភ្នំ។ ទី៤-ឈ្មោះរស្មី ផានិត ភេទប្រុស អាយុ២៥ឆ្នាំ មានលំនៅ ភូមិព្រៃដាច់ ឃុំអូរតាគី ស្រុកថ្មគោល។ ទី៥-ឈ្មោះទួត សាវី ភេទស្រី អាយុ៤៣ឆ្នាំ មានលំនៅ ភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ។ ទី៦-ឈ្មោះ កែវ កុម្ភៈ ភេទស្រី អាយុ៤១ឆ្នាំ មានលំនៅ ភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ និងទី៧-ឈ្មោះវេ គឹមហាន ភេទប្រុស អាយុ៦៣ឆ្នាំ មានលំនៅ ភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ។

ចំពោះវត្ថុតាងដកហូតបាន រួមមាន កន្រាលចាក់ខ្លាឃ្លោក ចំនួន១ផ្ទាំង គ្រាប់ខ្លាឃ្លោក ចំនួន៣គ្រាប់ និងចាន គម្របសម្រាប់ក្រឡុក ចំនួន២។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងផ្នែកព្រហ្មទណ្ឌ សហការជាមួយកម្លាំងអន្តរាគមន៏ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឯក នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ដឹកនាំដោយលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកឯកភ្នំ កាលពីល្ងាចថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ បានចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ខ្លាឃ្លោក) ១លើក នៅចំណុចភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ដោយក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៧នាក់ ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួន រួចនាំមកកាន់អធិការដ្ឋាន នគរបាលស្រុកឯកភ្នំ ដើម្បីសាកសួរ។

ក្រោយនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង៧នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំ និងកិច្ចសន្យា បញ្ឈប់សកម្មភាពនេះបន្តទៀត រួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ៕

RELATED ARTICLES