Saturday, January 11, 2025
Homeព័ត៌មានអន្តរជាតិភ្លើងឆេះព្រៃនៅឡូសអែនចេឡេស ឆេះ---/ផ្ទះរាប់ម៉ឺនខ្នង មនុស្សស្លា.../ប់កើនដល់១០នាក់

ភ្លើងឆេះព្រៃនៅឡូសអែនចេឡេស ឆេះ—/ផ្ទះរាប់ម៉ឺនខ្នង មនុស្សស្លា…/ប់កើនដល់១០នាក់

សហរដ្ឋអាមេរិក ៖ មន្ត្រីអាមេរិក បានបង្ហាញចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃ នៅទីក្រុងឡូសអែនចេឡេស (Los Angeles) រដ្ឋកាលីហ្វ័រញ៉ា ចំនួនមនុស្សស្លាប់ បានកើនឡើងដល់ ១០នាក់ ខណៈដែលភ្លើងឆេះព្រៃ បានរាលដាលដល់ ៥ទីតាំង នៅជុំវិញទីក្រុងឡូសអែនចេឡេស និងឆេះផ្ទអស់រាប់ម៉ឺនខ្នង ។

តាមប្រភព Reuters បានរាយការណ៍នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ថា មន្ត្រីអាមេរិក បង្ហាញថា ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃ នៅរដ្ឋកាលីហ្វ័រញ៉ា បានកើនឡើងដល់ ១០នាក់  ដែលជាចំនួនទ្វេដងនៃចំនួនដែលបានប្រកាសកាលពីប៉ុន្មានម៉ោងមុន។ គ្រូពេទ្យកោសល្យវិច័យ បាននិយាយថា អដ្ឋិធាតុជនរងគ្រោះ ត្រូវបានកំណត់អត្តសញ្ញាណ។

មន្ត្រីផ្នែកកោសល្យវិច័យ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២៥ ថា “ការកំណត់អត្តសញ្ញាណសាកសព អាចចំណាយពេលច្រើនសប្តាហ៍។ នេះក៏ព្រោះតែការិយា ល័យកោសល្យវិច័យ មិនអាចកំណត់អត្តសញ្ញាណបានគ្រប់ទីកន្លែងដែលអ្នកស្លាប់ត្រូវបានគេរកឃើញ។ ដោយសារស្ថានភាពភ្លើងឆេះព្រៃ និងបញ្ហាសុវត្ថិភាព ពេលនេះសមត្ថកិច្ចយើងកំពុងធ្វើការជូនដំណឹងដល់សាច់ញាតិសព ទៅតាមច្បាប់។ រហូតមកដល់ពេលនេះ មានភ្លើងឆេះព្រៃសកម្ម ចំនួន ៥ទីតាំង រួមទាំងនៅ សង្កាត់ប៉ាស៊ីហ្វិក ប៉ាលីសេដស៍ (Pacific Palisades) សង្កាត់សានតា ម៉ូនីកា (Santa Monica)  សង្កាត់អ៊ីតុន (Eaton) និងសង្កាត់ម៉ាលីប៊ូ ( Malibu) ភាគខាងលិចនៃទីក្រុងឡូសអែនចេឡេស (Los Angeles) ផ្ទៃដីចំនួន ៥០ ៦០០រ៉ៃ ត្រូវបានឆេះនៅក្នុងតំបន់ប៉ាស៊ីហ្វិក ប៉ាលីសេដស៍ ដោយពេលនេះភ្លើងបានគ្រប់គ្រងបាន ៦ភាគរយហើយ ។ ចំណែកនៅតំបន់អ៊ីតុន បានឆេះចំនួន ៣៥ ៤២០រ៉ៃ ។ នៅតំបន់ហឺសថ៍ (Hurst) ភ្លើងបានឆេះអស់ ២១៣៧រ៉ៃ ។ ចំណែកនៅតំបន់ San Fernando Valley ភ្លើងបានឆេះប្រហែល ១០០០រ៉ៃ ហើយថ្មីៗបំផុតគឺនៅតំបន់ខេណ្ណេត (Kenneth) ភ្លើងបានឆេះអស់ ២៤០០រ៉ៃ។ ករណីភ្លើងឆេះព្រៃនេះ ត្រូវបានចាត់ទុកថាជាករណីអគ្គិភ័យដ៍៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រទីក្រុងឡូសអែនចេឡេស (Los Angeles)។

បើរាប់តែភ្លើងឆេះព្រៃធំៗពីរកន្លែង គឺនៅតំបន់ប៉ាស៊ីហ្វិក ប៉ាលីសេដស៍ និងតំបន់អ៊ីតុន មានផ្ទះជាង ១០ ០០០ខ្នង និងអគារផ្សេងទៀត ត្រូវបានបំផ្លាញ។ អាជ្ញាធរបានបញ្ជាឱ្យជម្លៀសមនុស្សចំនួន ១៨០ ០០០នាក់ ខណៈដែលមនុស្ស ២០០ ០០០នាក់ផ្សេងទៀត ត្រូវបានព្រមានឱ្យបង្កើនការប្រុងប្រយ័ត្ន។

ចៅសង្កាត់ Los Angeles County រ៉ូបឺត លូណា (Robert Luna) បាននិយាយថា ការចូលទៅកាន់តំបន់រងគ្រោះជាច្រើន មិនមានសុវត្ថិភាព ហើយចំនួនអ្នកស្លាប់ អាចបន្តកើនឡើង ខណៈដែលមានសេចក្តីរាយ ការណ៍ថា បុរសម្នាក់ ត្រូវបានឃាត់ខ្លួន ដោយសង្ស័យថា ជាអ្នកផ្តើមបង្កហេតុឲ្យភ្លើងឆេះព្រៃ ពីតំបន់ខេណ្ណេត (Kenneth) ព្រំដែនរវាងសង្កាត់ឡូសអែនចេឡេស (Los Angeles) និង Ventura County ។ ជាមួយគ្នានេះ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យ ២០នាក់ ដែលលួចសម្ភារពីផ្ទះដែលរងការខូចខាតដោយអគ្គិភ័យ។

យោងតាម AccuWeather ដែលជាគេហទំព័រព្យាករណ៍អាកាសធាតុ ការខូចខាត និងការខាតបង់សេដ្ឋកិច្ច បានប៉ាន់ស្មានថា ការខូចខាតដោយសារអគ្គិភ័យនេះ មានទំហំ ១៣៥ ០០០ ទៅ ១៥០ ០០០ ពាន់លានដុល្លារអាមេរិក។

ចំណែកនាយកដ្ឋានកែប្រែ រដ្ឋកាលីហ្វ័រញ៉ា បានបង្ហាញថា អ្នកទោសជិត ៨០០នាក់ ត្រូវបានផ្ទេរចេញពីតំបន់កើតហេត និងមនុស្សជាង ៤៧០០នាក់ កំពុងធ្វើការដើម្បីពន្លត់ភ្លើងឆេះព្រៃដែលជាផ្នែកនៃគម្រោងស្ម័គ្រចិត្ត៕

RELATED ARTICLES