ខេត្តកណ្តាល៖អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជូនខ្លួនលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេ បញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងនាយចំណង់ ស៊ិន សុវណ្ណារិទ្ធ ជំនួយការការិយាល័យគ្រឿងញៀនខេត្ត ទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីផ្តន្ទាទោសតាម ផ្លូវច្បាប់។
រហូតមកដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ក្រោយបញ្ជូនទៅដល់សាលាដំបូងខេត្តកណ្តាល តំណាងលោកស្រី ជួន សុបញ្ញា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានបញ្ចប់ការសាកសួរ ដោយសម្រេចចោទ ប្រកាន់ ចំនួន៤បទល្មើស រួមមាន ទី១-ស៊ីសំណូក ទី២- រំលោភអំណាច ទី៣-ប្រើប្រាស់ស្លាកលេខសម្គាល់យានជំនិះក្លែងក្លាយ និងទី៤-សូកប៉ាន់។
មន្ត្រីសាលាដំបូងខេត្តកណ្តាល បានបញ្ជាក់ប្រាប់ថា បន្ទាប់ពីតំណាងអយ្យការសម្រេចចោទប្រកាន់ហើយនោះ នៅពេលនេះលោកសោ សុភា ចៅក្រមស៊ើបសួរ កំពុងបន្តសាកសួរ។
គួររំលឹកថា អង្គភាពប្រឆាំងអំពើពុករលួយ បានរកឃើញលោកវរសេនីយ៍ឯក ង៉េត ចាន់ធី មេបញ្ជាការរងកង រាជអាវុធហត្ថ ខេត្តតាកែវ និងនាយចំណង់ ស៊ិន សុវណ្ណារិទ្ធ ជំនួយការការិយាល័យគ្រឿងញៀនខេត្ត ពាក់ព័ន្ធការទទួលសំណូកជាថ្នូរនឹងការមិនបង្ក្រាបបទល្មើស គ្រឿងញៀន៧គីឡូក្រាម និងល្បែងស៊ីសងខុសច្បាប់ ព្រមទាំងធ្វើឱ្យបែកការសម្ងាត់ក្នុងការស៊ើបអង្កេត។
នាយអាវុធហត្ថខេត្តតាកែវ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ កន្លងទៅ រកឃើញ២នាក់ពាក់ព័ន្ធបទល្មើស ស៊ីសំណូក (ទទួលប្រាក់ជាថ្នូរនឹងការមិនបង្ក្រាប បទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុស ច្បាប់ និងធ្វើឱ្យបែកការសម្ងាត់ក្នុងការស៊ើបអង្កេត) បញ្ជូនទៅទៅអង្គភាពប្រឆាំងអំពើពុករលួយ។
ដោយឡែក ម្នាក់ទៀតអនុសេនីយ៍ទោ លុយ សារ៉ុម ហៅ លុយ សារុំ នាយសេនាធិការមូលដ្ឋានកងរាជអា វុធហត្ថស្រុកត្រាំកក់ មិនពាក់ព័ន្ធនឹងបទល្មើសស៊ីសំណូក ប៉ុន្តែបុគ្គលនេះគ្មានការទទួលខុសត្រូវចំពោះតួនាទី ភារកិច្ច បានបញ្ជួនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តតាកែវវិញ ដើម្បីអនុវត្តវិន័យទណ្ឌកម្ម។
ដើមចមដែលនាំឱ្យមានការឃាត់ខ្លួននេះ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនេះថា នៅ អំឡុងដើមខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថ ខេត្តកណ្តាល និងកម្លាំងជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការស៊ើប អង្កេតករណីឃាតកម្ម នៅក្រុងអរិយក្សត្រ ខេត្តកណ្តាល ក៏បានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៤នាក់ ពាក់ព័ន្ធនឹងការធ្វើទារុណកម្ម អំពើឃោរឃៅរហូតដល់ស្លាប់ និងពាក់ព័ន្ធនឹងអំពើចែកចាយ ជួញដូរគ្រឿងញៀនដោយខុសច្បាប់។
មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តកណ្តាល បានចាប់យកវត្ថុតាងគ្រឿងញៀនចំនួនប្រមាណ៧គីឡូក្រាម្ប អាវុធវែងកែច្នៃ ចំនួន១ដើម អាវុធខ្លី ចំនួន១ដើម កាំភ្លើងបាញ់សត្វចំនួន១ដើម សម្ភារៈពាក់ព័ន្ធនឹងគ្រឿងញៀនមួយចំនួន និងជនសង្ស័យទាំង៤នាក់ កសាងសំណុំ រឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល។ ដោយផ្អែកលើការស្រាវជ្រាវ និងស្តាប់ចម្លើយជនសង្ស័យ មន្ត្រីនគរបាលយុត្តិធម៌ នៃកង រាជអាវុធហត្ថ បានសុំគោលការណ៍ដឹកនាំពីនាយឧត្តមសេនីយ៍ មេបញ្ជការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បន្តអនុវត្តនីតិវិធី ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងឈានដល់ធ្វើការឃាត់ខ្លួននាយទាហាន នៃកងរាជអាវុធហត្ថខេត្តតា កែវចំនួន៣រូប។
នាយអាវុធហត្ថខេត្តតាកែវទាំង៣នាក់ខាងលើ ត្រូវបានឃាត់ខ្លួនដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តម សេនីយ៍ សៅ សុខា អគ្គមេ បញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើប្រទេស កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥។ អាវុធហត្ថដែលត្រូវបានយកទៅសួរនាំ ទី១-វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធ ហត្ថខេត្ត ទី២-អនុសេនីយ៍ទោ លុយ សារុំ នាយសេនាធិការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកត្រាំកក់ និងទី៣-អនុសេនីយ៍ត្រី ស៊ិន សុវណ្ណារិទ្ធ តួនាទីជំនួយការការិយាល័យគ្រឿងញៀនខេត្ត៕