Sunday, January 12, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទៅធ្វើពលករនៅជប៉ុន បាន២ខែ គេបញ្ជូនមកស្រុកវិញ ច.../ងកស្លា---/ប់

ទៅធ្វើពលករនៅជប៉ុន បាន២ខែ គេបញ្ជូនមកស្រុកវិញ ច…/ងកស្លា—/ប់

ខេត្តកណ្តាល ៖ បុរសម្នាក់ បានចេញទៅធ្វើការនៅប្រទេសជប៉ុន បាន២ខែ ត្រូវបានគេបញ្ជូនត្រឡប់មកស្រុកវិញ ដោយសារកើតមានជំងឺក្រពះ ពោះវៀនធ្ងន់ធ្ងរ និងត្រូវបានឪពុកម្តាយនាំទៅពេទ្យព្យាបាលដែរ តែមិនបានធូរស្បើយ និងថែមទាំងវិវត្តទៅជាមានជំងឺសរសៃប្រសាទថែមទៀតផង លុះក្រោយមក ឪពុកម្តាយបាននាំទៅព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី បានធូរស្រាលបន្តិច ស្រាប់តែអាការជំងឺចាប់ផ្តើមធ្វើទុក្ខជាថ្មី ធ្វើឱ្យកូនប្រុសចេះតែត្អូញថាលែងចង់រស់ លុះឆ្លៀតពេលឪពុកម្តាយមិននៅផ្ទះ ក៏ចងកសម្លាប់ខ្លួនតែម្តង។

ករណីចងកសម្លាប់ខ្លួននេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិក្រងស្វាយ ឃុំស្វាយអំពា ស្រុកមុខកំពូល។

បុរសដែលចងកសម្លាប់ខ្លួន មានឈ្មោះកេង គីមហុង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិក្រងស្វាយ ឃុំស្វាយអំពា ស្រុកមុខកំពូល។ ចំពោះវត្ថុតាងបន្សល់ទុក ខ្សែនីឡុង ពណ៌សចាស់ ចំនួន១ខ្សែ។

តាមការបំភ្លឺរបស់ឈ្មោះកេង ប៉ឹប និងឈ្មោះគង់ គីមអេង ដែលត្រូវជាឪពុកម្តាយបង្កើតរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កាលពីអំឡុងឆ្នាំ២០២២ កូនប្រុសរបស់គាត់ ឈ្មោះកេង គីមហុង (ជនរងគ្រោះ) បានទៅធ្វើកម្មករនៅប្រទេសជប៉ុន រយៈពេល២ខែ បន្ទាប់មកត្រូវបានក្រុមហ៊ុនបញ្ជូនមកប្រទេសកម្ពុជា វិញ ដោយសារតែកូនប្រុសគាត់បានកើតមានជំងឺក្រពះពោះវៀន ធ្ងន់ធ្ងរ។

ឪពុកម្តាយជនរងគ្រោះ បន្តថា ក្រោយពេលមករស់នៅផ្ទះវិញ ពួកគាត់ជាឪពុកម្តាយបាននាំកូនប្រុស ទៅព្យា បាលជំងឺដែរ តែមិនបានធូរស្បើយឡើយ  ចេះតែធ្ងន់ធ្ងរទៅៗ ដោយដេកក៏មិនបាន នោមញឹក និងមានសភាពរវើរវាយ និយាយស្តីសើចតែម្នាក់ឯង រហូតដល់មានជំងឺ សរសៃប្រសាទ ថែមទៀតផង។ លុះដល់ខែសីហា ឆ្នាំ២០២៤ ពួកគាត់បាននាំកូនប្រុសទៅព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី បន្តទៀត ហើយគ្រូពេទ្យបានបើកថ្នាំឱ្យលេបជាប្រចាំ ហើយមួយរយៈក្រោយនេះ កូនប្រុសគាត់ ហាក់មានសភាពធូរស្បើយឡើងវិញខ្លះហើយ។

ឪពុកម្តាយជនរងគ្រោះ បានបន្ថែមថា ស្រាប់តែមកដល់ដើមខែមករា ឆ្នាំ២០២៥ ជំងឺរបស់កូនប្រុសគាត់ ចាប់ផ្តើមមានសភាពធ្ងន់ធ្ងរឡើងវិញ ដោយនោមញឹក តែពេលខ្លះនោមចេញ ពេលខ្លះក៏អត់ចេញ ធ្វើឱ្យជនរងគ្រោះឈឺក្នុងខ្លួន ពិបាកទ្រាំ ធ្លាប់បានព្រលយពាក្យប្រាប់ពួកគាត់ជាឪពុកម្តាយថា “ពិបាកទ្រាំណាស់ ចង់តែសម្លាប់ខ្លួនទេ”។

រហូតមកដល់វេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ ម្តាយជនរងគ្រោះបានចេញទៅលក់ត្រីឆ្អើរ នៅផ្សារព្រែកអញ្ចាញ ដូចសព្វដង លុះព្រឹកព្រលឹមឡើង ឪពុកបានជិះម៉ូតូទៅលេងផ្ទះអ្នកជិតខាងបាត់ទៀត ដោយទុកឱ្យជនរងគ្រោះនៅផ្ទះម្នាក់ឯង រហូតដល់វេលាម៉ោង៧ព្រឹក ថ្ងៃដដែល ម្តាយនិងឪពុកជន រងគ្រោះ បានត្រឡប់មកផ្ទះវិញ ស្រាប់តែឃើញជនរងគ្រោះបានចងកស្លាប់នៅក្នុងបន្ទប់ដេក ដោយប្រើខ្សែនីឡុង ចងជាប់ទៅនឹងធ្នឹមដែកចម្រឹងដំបូល ឃើញដូច្នេះឪពុកម្តាយជនរងគ្រោះ បានស្រែកហៅអ្នកភូមិ ឱ្យមកជួយ និង បានរាយការណ៍ជូនសមត្ថកិច្ចតែម្តង។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអំពា អាជ្ញាធរ និងគ្រូពេទ្យបង្អែក ចុះមកពិនិត្យសពជនរងគ្រោះ ឃើញថា សពជនរងគ្រោះមានស្នាមជាំលើរង្វង់ក រាងជាអក្សរ U នៅចុងប្រដាប់ភេទ មានវត្ថុរាវស្អិត (ទឹកកាម) ក្រៅពីស្លាកស្នាមខាងលើ មិនមានស្លាកស្នាមអ្វីផ្សេងទៀតគួរឱ្យកត់សម្គាល់ឡើយ។ 

តាមការសន្និដ្ឋានរបស់គ្រូពេទ្យ និងសមត្ថកិច្ចជំនាញ ជនរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនប្រា កដមែន។  

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES