Monday, January 13, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមពលរដ្ឋ២០០នាក់ ត.../វ៉ាសុំចុះបញ្ជីដីធ្លី

ពលរដ្ឋ២០០នាក់ ត…/វ៉ាសុំចុះបញ្ជីដីធ្លី

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋជាង២០០នាក់ តំណាង៦៩០គ្រួសារ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានប្រមូលផ្តុំគ្នានៅ បរិវេណវត្តទំនប់ក ក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត្រ ក្រុងប៉ោយប៉ែត ធ្វើការតវ៉ាសុំឱ្យចុះបញ្ជីដីធ្លីជូនពួកគាត់ ក្រោយអាជ្ញាធរ និងភូមិបាល ផ្អាកការវាស់វែងដោយជាប់បណ្តឹងរក្សាការពារអតីតទ័ពជើងគោក ។

តំណាងប្រជាពលរដ្ឋ បានបញ្ជាក់ប្រាប់ថា ប្រជាពលរដ្ឋលើគ្នាតវ៉ានៅបរិវេណវត្តទំនប់៥ ជាង២០០នាក់ តំណាងឱ្យប្រជាពលរដ្ឋទូទាំង ភូមិទំនប់ក៥ មានចំនួន៦៩០គ្រួសារ បានតវ៉ាសុំអោយអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធជួយអន្ត រាគមន៍សុំឱ្យចុះបញ្ជីដីធ្លី និងធ្វើការវាស់វែងក្បាលចេញ ជាកម្មសិទ្ធិ ក្រោយក្រុមការងារចុះបញ្ជីភូមិបាលក្រុងប៉ោយប៉ែត និងអាជ្ញាធរភូមិ-សង្កាត់ត្រូវបានផ្អាកថា ជាប់បណ្តឹងរក្សាការពារអតីតកងទ័ព ជើងគោក ព្រោះដីមានលំដៅឋានប្រជាពលរដ្ឋរស់នៅយូរឆ្នាំមានដំណាំកសិផល។

លោកឈុន ស៊្រាង មេភូមិទំនប់ក៥ បានប្រាប់ថា ក្រោយប្រជុំទទួលការណែនាំពីលោកចៅសង្កាត់ប៉ោយប៉ែតហើយ បានហៅតំណាង ប្រជាពលរដ្ឋជួបពិភាក្សា ស្នាក់ការភូមិទំនប់ក៥ ក្រោយក្រុមការងារត្រូវចុះបញ្ជីដីធ្លី និងវាស់វែងនៅថ្ងៃទី០៩ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅភូមិទំនប់ក៥ ហើយត្រូវបានជាប់បណ្តឹងរក្សាការពារដីអតីតកងទ័ពជើងគោកចំនួន៦៣គ្រួសារ ដើម្បីជួបជុំប្រជាពលរដ្ឋពិភាក្សាផ្តិតមេដៃ សុំអន្តរាគមន៍ពីថ្នាក់ដឹកនាំរកដំណោះស្រាយបញ្ចប់វិវាធដីធ្លី ហើយក្រុមការងារភូមិបាលចុះបញ្ជីដីធ្លី និងធ្វើការវាស់វែងអោយបានឆាប់។

លោកភោគ លន់ ចៅសង្កាត់ប៉ោយប៉ែត បានបញ្ជាក់ថា ក្រោយក្រុមការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋសង្កាត់ ប៉ោយប៉ែត ដែលភូមិនៅសេសសល់ ហើយមានភូមិទំនប់ក៥ ដែលត្រូវចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋតែភូមិបាលក្រុងប៉ោយប៉ែត បានទទួលបណ្តឹង រក្សាការពារពីអតីតទ័ពជើងគោកចំនួន៦៣គ្រួសារ ពេលនេះអាជ្ញាធរសង្កាត់ប៉ោយប៉ែតបានរាយការណ៍ជូនរដ្ឋបាលក្រុងប៉ោយប៉ែត ដើម្បីរក ដំណោះស្រាយជូនប្រជាពលរដ្ឋបញ្ចប់អោយបានឆាប់ធ្វើការវាស់វែងជូនប្រជាពលរដ្ឋរស់នៅជាក់ស្តែង។

លោកផឿក បាន អភិបាលរងក្រុងប៉ោយប៉ែតបានបញ្ជាក់ថា ក្រោយទទួលព័ត៌មានប្រជាពលរដ្ឋជាង២០០នាក់ ធ្វើការតវ៉ានៅបរិវេណ វត្តទំនប់ក៥ ក្រោយអាជ្ញាធរភូមិក្រុមការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធបានផ្អាកការវាស់វែង ក្រោយជាប់បណ្តឹងរក្សារបស់អតីតកងទ័ព ជើងគោក ដែលត្រូវបានអង្គភាពបែងចែកជូន ក្រោយជួបពិភាក្សាមន្ត្រីពាក់ព័ន្ធ កាត់ដោះស្រាយបញ្ចប់ ត្រូវកាត់ឆ្វៀលជាក់ស្តែង បែងចែកជូន បញ្ចប់ទំនាស់។

លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ និងជាមេបញ្ជាការទិសទី១ បន្ទាយមាន ជ័យ បានប្រាប់ថា បណ្តឹង រក្សាការពាររបស់អតីតកងទ័ពជើងគោក ដែលត្រូវបានអង្គភាពបែងចែកជូនកងទ័ពជើងគោកចំនួន៦៣គ្រួសារ ភូមិសាស្ត្រក្រុងប៉ោយប៉ែត គឺមាន រយៈពេលយូរមកហើយ ក្បែរព្រំដែនដែលជាប់ពាក់ព័ន្ធជាមួយប្រជាពលរដ្ឋ គឺមិនពាក់ព័ន្ធជាមួយលោកនោះទេ ក្នុងនាមលោកជាមេបញ្ជាការ ទិសទី១ បន្ទា យមានជ័យ ជួយសម្របសម្រួលរកដំណោះស្រាយជូនប្រជាពលរដ្ឋហើយបានរាយការណ៍ជូនថ្នាក់លើ ដើម្បីដោះស្រាយបញ្ចប់ វិវាទដីធ្លី និងឱ្យក្រុមការងារធ្វើការចុះបញ្ជីដីធ្លីវាស់វែងជូនប្រជាពលរដ្ឋឱ្យបានឆាប់៕

RELATED ARTICLES