ភ្នំពេញ៖លោកចា រិទ្ធី បានរៀបមង្គលការកូនស្រីពៅរបស់លោកកញ្ញាចា ដាវីន ជាមួយកូនកំលោះលោកហុក ឡុងសៀ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ដែលរៀបចំនៅមជ្ឈមណ្ឌុលសន្និបាត និងពិព័ណអន្ដរជាតិ ជ្រោយចង្វារ (CCIC) អគារD ។ គេឃើញពិធីអាពាហ៍ ពិពាហ៍ របស់កូនស្រីលោកចា រិទ្ធី ធ្វើទៅតាមបែបប្រពៃណីខ្មែរផង បែបចិនផង ហើយកូនប្រសាររបស់លោករិទ្ធី ក៍ជាកូនចៅកាត់ចិន ដែលពិធីនោះរៀបចំលំដាប់អភិជនមានការតាំងផ្កាយ៉ាងប្រណិតនៅសាលពិធី ។ប៉ុន្ដែ លើហ្វេសបុករបស់លោកចា រិទ្ធី មិនមានបង្ហោះពិធីមង្គលការកូនស្រីរបស់លោកទេគិតត្រឹមរសៀលថ្ងៃទី១៣ ខែ១ ។
សូមបញ្ជាក់ថាកញ្ញាចា ដាវីន កូនពៅលោកចា រិទ្ធី បានបញ្ចប់ការសិក្សារថ្នាក់ បរិញ្ញា ប័ត្រ ផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅសាកលវិទ្យាល័យAUPP កាលពីឆ្នាំ២០២២ ដែលលោករិទ្ធី ថាកូនជាកែវភ្នែករបស់លោក។ដោយឡែកកូនប្រសាររបស់លោករិទ្ធី គឺលោកហុក ឡុងសៀ នោះតាមព័តមានថាលោកជាកូនអ្នកជំនួញធំម្នាក់។ អ្វីដែលគួរឲ្យកត់សម្គាល់នៅថ្ងៃការកូនស្រីនេះលោកចា រិទ្ធី គេបែជាចាប់អារម្មណ៍លោកច្រើនថាសម្រស់នៅតែក្មេងជាងវ័យ រហូតមានអ្នកខ្លះនិយាយលេងសើចថាស្មានតែលោករិទ្ធី នៅកំលោះ ឬគេមិននឹកស្មានថាលោកមានកូនធំដល់វ័យរៀបការបែបនេះទៀតផង ។
លោកចា រិទ្ធី មានវ័យក្បែ៦០ឆ្នាំ ជាអ្នកជំនួញរកស៊ីបើកផ្នែកសណ្ឋាគារ និងផ្ទះសំណាក់ជាច្រើនឆ្នាំនោះមានកូន២នាក់គឺកូនទី១ប្រុសឈ្មោះចា សេរីវុឌ្ឍ ដែលបានបញ្ចប់សិក្សាថ្នាក់អនុបណ្ឌិត ផ្នែកទំនាក់ទំនងអន្ដរជាតិនៅសាកលវិទ្យាល័យDEAKIN ប្រទេសអូស្រា្ដលី ហើយក៍បានរៀបការប្រពន្ធនៅខ្មែរកាលពីឆ្នាំមុនផងដែរ ។ប៉ុន្ដែទាំងមង្គលការកូនប្រុសស្រី គេមិនដែលឃើញលោករិទ្ធី បង្ហោះនៅលើហ្វេសបុករបស់លោកដូចតារាល្បីៗមួយចំនួនទៀតការកូនដែរឡើយ ពោលគឺលោកចូលចិត្តប្រើជីវិតឯកជនដោយស្ងប់ស្ងាត់។តែរឿងថាលោកមានស្រីក្មេងៗសាច់សខ្ចីជាសង្សារនោះនៅតែល្បីល្បាញរហូតមកដល់សព្វថ្ងៃ ខណៈដែលលោកបានចាត់ទុកភរិយាថាជា«ព្រះ» ព្រោះទោះជាមានព័តមានថាលោកពាក់ព័ន្ធជាមួយតារា ឬស្រីណា ក៍ប្រពន្ធលោកមិនក្វល់ឡើយ៕