Wednesday, January 15, 2025
Homeតារាខ្មែរខេមរៈ សិរីមន្ដៈ កាន់តែស្មោះស្ម័គ្រថៅកែ

ខេមរៈ សិរីមន្ដៈ កាន់តែស្មោះស្ម័គ្រថៅកែ

ភ្នំពេញ៖ខេមរៈ សិរីមន្ដ បែជាលេចមុខយូកាបូបខ្មៅ ឈរក្បែថៅកែខ្លួនកាលពីថ្ងៃទី៩ ខែ១២ នៅព្រលានយន្ដ ហោះប្រទេសសិង្ហបុរី ដើម្បីឲ្យម្ចាស់លោកតទល់ជាមួយអតីតឧកញ៉ាហេង សិទ្ធី ដែល​ណាត់​លោកជួបគ្នានៅទីក្រុងអ៊ីស្ដាន់ប៊ុល ប្រទេសតួគី ថ្ងៃទី១០ ខែ១ ។ទោះ​ជា​សិរីមន្ដ ស្លៀក​ពាក់​ឈុតខ្មៅ ពាក់ម៉ាស់ខ្មៅក៍គេនៅតែស្គាល់ថាជាលោកដែលមើល​ទៅ​ប្រៀប​ដូចជាអង្គរក្ស​របស់ថៅកែលោកតែម្ដង ។Fan ជាច្រើនឲ្យយោបល់សិរីមន្ដ លើហ្វេសបុកថា​តារាចម្រៀងរូបនេះ​ថាគួរតែបញ្ឈប់សកម្មភាពនោះទៅ ព្រោះលោកទើបតែមានការគាំទ្រជាថ្មី ប៉ុន្ដែលោកថៃ មិនមាន​យោបល់អ្វីទាំងអស់ ។ការអមដំណើរថៅកែទៅតតាំងជាមួយគូរទំនាស់​ដល់ក្រៅស្រុករបស់​លោកថៃ នាពេលនេះក្រៅពីបង្ហាញពីភាពក្លាហាននោះវាក៍សញ្ញា​បញ្ជាក់​ថា​តារាកូន៣រូបនេះ​កាន់តែ​មានភក្ដីភាពចំពោះម្ចាស់របស់ខ្លួនដោយមិនខ្លាចប្រឈម​ដូចកា​ល​ពីខែ៨ ឆ្នាំ២០២២ ដែល​លោក​​​ចេញមុខការពារថៅកែញឹកពេក និងថាអត់ស្គាល់ឧកញ៉ាៗដែល​កាប់បំផ្លាញព្រៃឈើ​នោះនាំឲ្យ​មានអ្នកលេងហ្វេសបុកការរិះគន់លើលោកថៃ ដូចទឹកបាក់​ទំ​នប់​រហូតដល់អតីតតារាហង្សមាសរូបនេះចេញ​បទ​អីក៍មានគេជេរ និងប្រមាថលើ​បណ្ដាញ​សង្គមទៀតផង ។ប៉ុន្ដែនៅពេលលោកថៃ ងាកមកចេញបទស្លូវ​បទ«ដាច់ឆ្នាំសល់អ្វីខ្លះ ?» និងបទ«គេងលើភ្លើង» នោះមានការគាំទ្រគួរសមឡើងវិញ ហើយ​មានការលើកឡើងថាប្រ​សិន​​បើលោកថៃ ចេញបទប្រភេទនេះឲ្យបានច្រើន និងលែង​ចេញមុខ​ពាំងថៅកែនោះ​ច្បាស់​ជាឡើងខ្លាំងដូចមុនជាមិនខាន តែពេលនេះលោកថៃ បែជាកាន់តែ​ស្មោះ​​ស័គ្រជាមួយ​លោក​ថៅកែខ្លួនទ្វេដងទៅវិញ ។

សូមបញ្ជាក់ថាតារាកូន៣ខេមរៈ សិរីមន្ដ បានជ្រកនៅGalaxy ជិត២ឆ្នាំហើយដែល​ពេលនេះលោកកំពុងតែអុកឡុកទីផ្សារចម្រៀងជាងគេនៅផលិតកម្មថ្មីដែលធ្វើឲ្យតារាប្រុសៗរួមទ្រនុំពិបាកទប់ទល់ លើកលែងតែព្រាប សុវត្ថិ ម្នាក់ប៉ុណ្ណោះដែលលោកថៃ មិនអាច​វ៉ា​បាន ខណៈថៅកែក៍មិនបណ្ដោយឲ្យលោកសុវត្ថិ នៅក្រោមលោកថៃ ដែរ ព្រោះខ្លាចផ្ទុះ​សង្រ្គាម​​​​«ភ្នំ១ ខ្លា២» ។

 ទោះជាខេមរៈ សិរីមន្ដ មិនមែនជាស្ដេចត្រាញ់នៅGalaxy ដោយសារតែមាន​លោក​ព្រាប​ សុវត្ថិ ពាំងផ្លូវក៍ដោយ ប៉ុន្ដែលោក​ថៃ នៅសល់កុងត្រាលលកទី១ជាង៣ឆ្នាំទៀតក្នុងដៃ  ខណៈ​ដែលលោកសុវត្ថិ មិនទាន់ចុះកុងត្រាថ្មីបើទោះជាលោកត្រូវផុតកិច្ចសន្យាលើក​ទី១​នៅ​ខែ៨ ខាងមុខនេះក៍ដោយ ដែលបញ្ជាក់ថាលោកថៃ និងក្លាយជាតារាប្រុសឈាន​មុខគេភ្លាមឲ្យ​តែលោកសុវត្ថិ មិនតកុងត្រាថ្មី ។តែរឿងនោះអាចមានភាគរយទាបបំផុតព្រោះថាលោកសុវត្ថិ មានកូនប្រុស២នាក់នៅGalaxy អីចឹងតំណាក់កាលនេះលោកមិនទៅច្រៀងនៅផលិតកម្មណា​ផ្សេងក្រៅពី​ទ្រនុំ​នេះឡើយ អីចឹងលោកថៃ នៅតែបន្ដមិនអាចជិះសេះលែងដៃបានដដែល ។

 អ្នកជំនាញសិល្បៈបានលើកឡើងថាខេមរៈ សិរីមន្ដ មានប្រៀបជាងព្រាប សុវត្ថិ តែ១​គត់​នោះគឺមានបងប្រុស ខ្លួនជាអ្នកនិពន្ធបទចម្រៀងឲ្យច្រៀង ដែលមានន័យថាលោកខេមរៈ ភារុណ មិនបណ្ដោយឲ្យថៃ ធ្លាក់ទេ ព្រោះមួយចំណែកនៃភាពល្បីល្បាញរបស់លោកសិរីមន្ដ នា​ពេលនេះដោយសារតែមានការជ្រោមជ្រែងពី​បងប្រុសខ្លួនជាអ្នកសរសរ​បទចម្រៀង​ឲ្យ​ច្រៀង ។ចំណែកលោកព្រាប សុវត្ថិ ដែលត្រូវបានមនុស្សជំនិតលោកទម្លាយថាអតីតតារា​ហង្សមាសរូបនេះសល់ទ្រព្យខ្ទង់៣០លានដុល្លារតាំងពីឆ្នាំ២០២០ នោះលោកមិនបន្ធូដៃ​ពី​អាជីព​ចម្រៀងទេ ទោះជាមានអាយុបងលោកថៃ ដល់ទៅ១០ឆ្នាំក្ដី ប៉ុន្ដែ«ខ្ញីចាស់ កាន់តែហឹរ» ។

 យ៉ាងណាគេចាំមើលថានៅឆ្នាំ២០២៥ នេះខេមរៈ សិរីមន្ដ និងព្រាប សុវត្ថិ ថៅកែនឹង​លើក​​១​ណា​ជាង ?

RELATED ARTICLES