កូរ៉េខាងត្បូង ៖ ប្រធានាធិបតីកូរ៉េខាងត្បូង ដែលត្រូវបានដកតំណែង ត្រូវបានចាប់ខ្លួន ប៉ុន្មានម៉ោងបន្ទាប់ពីអ្នកគាំទ្ររបស់គាត់ បានប៉ះទង្គិចជាមួយប៉ូលិស ខណៈដែលមន្រ្តីបានឡោមព័ទ្ធផ្ទះរបស់គាត់ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីចាប់ខ្លួនគាត់។
តាមប្រភពបណ្តាញព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ថា ការចាប់ខ្លួនប្រធា នាធិ បតីកូរ៉េខាងត្បូង លោកយុន សឹកយឹល (Yoon Seok Yeol) ធ្វើឡើងបន្ទាប់ពីអ្នកគាំទ្រលោកប្រធានាធិបតីបានប្រឈមមុខដាក់គ្នាជាមួយប៉ូលិស នៅពេលដែលមន្រ្តីព្យាយាមឃាត់ខ្លួននាយករដ្ឋមន្ត្រីដែលត្រូវបានដកតំ ណែង។
អាជ្ញាធរដែលកំពុងស៊ើបអង្កេតលើលោកយុន សឹកយឹល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ទី ស្នាក់ការកណ្តាលស៊ើបអង្កេតរួម បានអនុវត្តដីកាចាប់ខ្លួនប្រធានាធិបតី យុន សឹកយឹល នៅថ្ងៃទីទី១៥ ខែមករា វេលាម៉ោង ១០:៣៣នាទីព្រឹក” ។
មន្ត្រីប៉ូលិស និងអ្នកស៊ើបអង្កេត រាប់រយនាក់ មកពីការិយាល័យស៊ើបអង្កេតអំពើពុករលួយបានបើកផ្លូវទៅកាន់ គេហដ្ឋានរបស់ប្រធានាធិបតី នៅព្រឹកព្រលឹមថ្ងៃពុធ ទី១៥ ខែមករា ដោយបានកាត់របងលួសបន្លា និងជញ្ជាំងតាមបរិវេណមួយចំនួន ដើម្បីទៅដល់គេហដ្ឋាន។
មេធាវីរបស់លោក យុន សឹកយឹល បានប្រកាសនៅព្រឹកថ្ងៃពុធ ទី១៥ មករា ថាលោកប្រធានាធិបតី បានយល់ ព្រមនិយាយទៅកាន់ក្រុមអ្នកស៊ើបអង្កេត ហើយថាគាត់បានសម្រេចចិត្តចាកចេញពីលំនៅឋាន ដើម្បីការពារឧបទ្ទវហេតុធ្ងន់ធ្ងរ ។
គួរបញ្ជាក់ថា លោកប្រធានាធិបតី យុន សឹកយឹល ត្រូវបានចោទប្រកាន់ថាបានធ្វើឱ្យប្រទេសកូរ៉េខាងត្បូង ធ្លាក់ចូលទៅក្នុងភាពវឹកវរផ្នែកនយោបាយ កាលពីខែមុន ជុំវិញការប៉ុនប៉ងរបស់គាត់ក្នុងការប្រកាសប្រើច្បាប់អាជ្ញាសឹក ដែលបង្កឱ្យមានភាពចលាចលនយោបាយដែលគ្របដណ្តប់លើសេដ្ឋកិច្ចក្នុងប្រទេសធំជាងគេទីបួន របស់អាស៊ី និងជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក នេះ។
ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ មនុស្សរាប់ពាន់នាក់ បានតវ៉ានៅខាងក្រៅខ្លោងទ្វាររបស់លោកប្រធា នាធិបតី យុន សឹកយឹល ប្រឆាំងនឹងដីកាចាប់ខ្លួនលោកយុន សឹកយឹល៕