ភ្នំពេញ៖មិនមែនព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ ,ពេជ្រ សោភា និងមាស សុខសោភា ទេ ប៉ុន្ដែតារាដែលចេញ ច្រៀងលក់សំបុត្របន្ទាប់ពីឱក សុគន្ធកញ្ញា នោះគឺនាងពេជ្រ សូលីកា ដែលមានការគាំទ្រដោយក្រុមហ៊ុនស្រា បៀរមួយ ។សូលីកា ដែលកាលច្រៀងនៅហាងបុប្ផាជាយដែន និងក្លិបRock នាងច្រៀងភាគច្រើនជាបទរបស់ឱក សុគន្ធកញ្ញា និងមាស សុខសោភា នោះស្រាប់តែពេលនេះត្រូវបានគេដាក់លក់សំបុត្រVIP មើលការច្រៀងសម្ដែងរបស់នាងនៅថ្ងៃទី២២ ខែ២ នោះតម្លៃដល់ទៅ១៤៩ ដុល្លារ ពោលគឺខ្ពស់ជាងសុគន្ធកញ្ញា ដែលច្រៀងនៅកោះពេជ្រ ថ្ងៃទី១៤ ខែ៩ ដែលសំបុត្រVIP មានតម្លៃត្រឹមតែ១០០ដុល្លារ ប៉ុណ្ណោះ ។ប៉ុន្ដែយ៉ាងណាមជ្ឈដ្ឋានមហា ជនមើលឃើញថាគេមិនអាចយកកេរ្ដិ៍ឈ្មោះពេជ្រ សូលីកា ដែលទើបល្បី២បទ ទៅប្រៀងធៀបជាមួយឱក សុគន្ធកញ្ញា ដែលល្បីល្បាញរាប់រយបទមកហើយនោះបានទេ តែការកំណត់តម្លៃសំបុត្រ គឺនៅលើក្រុមហ៊ុនអ្នករៀបចំការប្រគុំតន្រ្ដីនោះជាអ្នកកំណត់មិនមែននាងសូលីកា ឡើយ ។តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះតារាល្បីៗជាច្រើនដួងដែលកេរ្ដិ៍ឈ្មោះប្រហាក់ប្រហែលសុគន្ធកញ្ញា ដែរបែជាខាងSponsor នោះមើលរំលងហើយជ្រើសរើសនាងគង់ ស្រីពេជ្រ ច្រៀងលក់សំបុត្រ នៅអ៊ីអន៣ ទៅវិញ ។
មុនឡើងឆាកធំច្រៀងលក់សំបុត្រនោះនាងពេជ្រ សូលីកា បានប្រកាសថាសម្រាប់ឆ្នាំ២០២៤ នាងទទួលបានគេជួលទៅច្រៀង(Event )ដល់ទៅ៩៩កម្មវិធីផ្សេងគ្នា ដែលចំនួននេះបើទូទាត់តម្លៃខ្លួននាងច្រៀងនាពេលបច្ចុប្បន្នស៊ីថ្លៃជាង៣ពាន់ដុល្លារក្នុង១កម្មវិធីនោះមានន័យថា១ឆ្នាំនាងរកប្រាក់ចំណូលបានជាង៣០ម៉ឺនដុល្លារ នេះមិនបញ្ចូលពីការថតស្ពតពាណិជ្ជកម្មផ្សេង២ឡើយ ។ ប៉ុន្ដែស្រីពេជ្រ ខុសពីសុគន្ធកញ្ញា ទាំងបទពិសោធន៍ច្រៀងនិងចំនួនបទចម្រៀងដែលល្បីលើទីផ្សារ ព្រោះពេលវេលានៃការចូលសិល្បៈខុសគ្នា ហើយទស្សនិកជនភាគច្រើនទើបតែចាប់អារម្មណ៍នាងក្រោយស្រីពេជ្រ ល្បី២បទគឺ«ថែការចងចាំ » និងបទ«បើអូនជួបគេ » ហេតុនេះហើយព្រឹត្តិការណ៍នោះបើតម្រូវឲ្យនាងច្រៀងម្នាក់ឯង ច្រើនបទនោះគេជឿថាទាល់តែសូលីកា ច្រៀងបទតារាល្បីៗផ្សេងៗទៀតដែលនាងធ្លាប់ច្រៀងមានពេជ្រ សោភា ,មាស សុខសោភា និងឱក សុគន្ធកញ្ញា ជាដើមទើបគ្រប់បទតម្រូវកម្មវិធី។
សូមបញ្ជាក់ថាពេជ្រ សូលីកា ក្រោយចែកផ្លូវអតីតប្ដីលោកគឹម ហាន ជាង២ឆ្នាំ និងបានដើរចេញពីហង្សមាសនោះអាជីពចម្រៀងនាងហក់ឡើងជាងមុនក្រោយចេញបទដែលសាច់រឿងជាស្នេហាពិតរបស់នាងប្រេះឆាស្នេ ហាកណ្ដាលផ្លូវនោះ នាំឲ្យFan ត្រូវចិត្តរហូតដល់ពេលខ្លះស្រក់ទឹកភ្នែកលើឆាកតន្រ្ដីទៀតផង ព្រោះនៅអាល័យស្នេហាចាស់ ។គេនៅមិនទាន់ដឹងថាតើលោកគឹម ហាន នឹងទិញសំបុត្រទៅមើលអតីតភរិយាខ្លួនច្រៀងដែរ ឬ អត់នោះទេ ខណៈដែលក្រោយចែកផ្លូវគ្នាថ្មីៗនោះគេធ្លាប់ឃើញលោកបណ្ដើរគូស្នេហ៍ថ្មីទៅមើលស្រីពេជ្រ ច្រៀងនៅក្លិបកម្សាន្ដទៀតផង។
អ្នកជំនាញសិល្បៈបានលើកឡើងថាពេជ្រ សូលីកា អាចនឹងត្រូវបានគេចាត់ទុកក្នុងចំណោមតារាស្រីលំដាប់ជូរមុខប្រសិនបើនាងច្រៀងលក់សំបុត្រនោះទទួលបានជោគជ័យ ហើយមានបទល្បីៗចេញជាបន្ដបន្ទាប់ទៀត។ប៉ុន្ដែបើស្រីពេជ្រ ល្បីត្រឹម២បទអត់មានអ្វីថ្មីៗផ្ទូះបន្ថែមនោះនាងអាចប្រឈមនៅទ្រឹង ឬធ្លាក់ទៅវិញជាមិនខាន ។
ទាក់ទងរឿងស្នេហាវិញស្រីពេជ្រ ដែលធ្លាក់ខ្លួនមេម៉ាយកូន១ជាង២ឆ្នាំ នេះគ្មានដំណឹងនាងត្រៀមភ្ជាប់ពាក្យឬរៀបការប្ដីថ្មីឡើយ បន្ទាប់ពីបង្ហាញស្នេហ៍ស្និតជាមួយបុរសកាត់ចិនមួយប្រាវតាមIG កាលពីឆ្នាំ២០២២ ហើយក៍ស្ងាត់ទៅវិញ ។ប៉ុន្ដែអ្នកមេម៉ាយលេងសម្រស់ឆើតឆាយ ជិះរថយន្ដRange Rover និងដេកខុនដូយ៉ាងកាលីពនោះមុននេះនាងត្រូវបានគេយកយន្ដហោះឯកជនដឹកនាងដើរលេងយ៉ាងរំភើយ ប៉ុន្ដែនាងមិនបង្ហើបថាម្ចាស់ Private Jet នោះជាអ្នកណាឡើយ ៕