ភ្នំពេញ៖សុខ ស្រីនាង បានផ្អាកសកម្មភាពនៅលើបណា្ដញសង្គមសាជាថ្មីម្ដងទៀតនារយៈពេល៦ខែ ចុង ក្រោ យនេះ ដែលគេគ្មានការផុសរូបថ្មី ឬឡើងឆាកតន្រ្ដីឡើយ ខុសពីតារារួមអាជីពទោះជាពួកគេដើរកម្សាន្ដ ឬធ្វើការ ងារសិល្បៈមានបញ្ចេញសកម្មភាពនៅលើហ្វេសបុក ឬតិកតុកគ្រប់ពេល ។នេះគឺជាការបាត់មុខជាលើកទី២ របស់ស្រីនាង ខណៈដែលកាលពីឆ្នាំ២០២៣ នាងលាក់ខ្លួនពេញ១ឆ្នាំពោលគឺតាំងពីខែមេសា ឆ្នាំ២០២៣ ដល់ខែមេសា ឆ្នាំ២០២៤ ទើបព្រមចេញមុខមួយភ្លែតនៅថ្ងៃមង្គលការប្អូនប្រុសនាង ហើយនៅថ្ងៃខែ៦ ឆ្នាំ២០២៤ បង្ហាញខ្លួននៅសួនច្បារបុរីប៉េង ហួត(បឹងស្នោ)ក៍បាត់មុខរហូតមកដល់ពេលនេះតែម្ដង ។យ៉ាងណាការបាត់ខ្លួនលើកនេះស្រីនាង កាន់តែបញ្ជាក់ច្បាស់ថាអាជីពចម្រៀងរបស់ស្រីនាង ហាក់កាន់ខើចទៅៗ ព្រោះនាងផ្អាកឡើងឆាកតន្រ្ដីជិត៤ឆ្នាំមកហើយ ដោយគ្មានហេតុផលច្បាស់លាស់ ខណៈដែលដំណឹងថានាងមានគូស្នេហ៍ ដាក់សម្ពាធមិនឲ្យលេងសិល្បៈនោះកាន់តែរីកសាយភាយ បើទោះជាមុននេះDirector ហង្សមាសលោកEko Vak Song បានចេញមុខការពារស្រីនាង ថានាងគ្មានពេលច្រៀងរាំព្រោះជាប់រកស៊ីក្ដី ប៉ុន្ដែរឿងនេះមិនអាចបញ្ឈប់អតីតតារាហង្សមាសរូបនេះជុំវិញគេង្ស័យថានាងមានគូស្នេហាជាមន្រ្ដីធំហួងហែងនោះបានទេ ។
សុខ ស្រីនាង បានផ្អាកច្រៀងសម្ដែងតាំងពីមុនផ្ទុះកូវីត នាដើមខែមីនា ឆ្នាំ២០២១ បើទោះជាពេលនោះតម្លៃខ្លួននាងច្រៀង១កម្មវិធីស៊ីថ្លៃជាង១ពាន់ដុល្លារក្ដី តែនាងមិនអាល័យអាជីពចាស់ដែលបានតស៊ូអស់រយៈពេល១៧ឆ្នាំមកហើយនោះទេ ។អ្នកមេម៉ាយរូបស្រស់សោភា រូបនេះក៍ជាប់ឯតទគ្គកម្ម រឿងលាក់គូស្នេហ៍ថ្មីបានយូជាងគេផងដែរ ព្រោះតាងពីលែងប្ដីលោកស៊ី សុវត្ថិ ឆ្នាំ២០១០ រហូតមកដល់ពេលនេះនាងមិនដែលបង្ហាញម្ចាស់ស្នេហា ថ្មីជាង១៤ឆ្នាំមកហើយ ។ស្រីនាង ក៍មិនដែលចេញមុខបកស្រាយដោយផ្ទាល់រឿងថានាងមានគូស្នេហាជាមន្រ្ដីធំ ឬស្រីតាមស្រលាញ់ច្រើនជាងប្រុសដែរ ខណៈដែលមុនលាក់មុខនេះនាងក៍ចេញទៅដើរលេងនៅបរទេសជាញឹកញាប់ ប៉ុន្ដែអត់បញ្ចេញថារួមដំណើរជាមួយអ្នកណាឡើយ ។
មជ្ឈដ្ឋានមហាជនលើកឡើងថាតារាស្រីស្អាតៗឲ្យតែកំពុងល្បីសុខៗបាត់ខ្លួនពីសិល្បៈ ភាគច្រើនគឺពួកគេរងសម្ពាធពីគូស្នេហ៍ ហើយតិចណាស់ដែលត្រូវគេសុខចិត្តដោះលែងមកវិញ លើកលែងតែបុរសនោះអស់ចិត្ត ឬត្រូវប្រពន្ធដើមអូសទៅវិញទើបអាចទៅរួច ។ចំពោះករណីស្រីនាង វិញវាមិនមែនជារឿងសាមញ្ញពេកនោះទេដែលនាងអារកប្រាក់ចំណូលពីអាជីពចម្រៀងបានសែនដុល្លារក្នុង១ឆ្នាំៗ ហើយកំពុងតែឡើងកូដស្រាប់តែដក ខ្លួនថយទៅវិញដោយគ្មានមូលហេតុបែបនេះ។ប្រសិនបើនាងនៅតែព្យាយាមគេចវែសពីការសម្ភាសន៍របស់អ្នកកាសែត មិនព្រមចេញមុខទម្លាយពីការបោះបង់អាជីពចម្រៀងនេះតទៅទៀតនោះអ្នកមេម៉ាយសម្រស់គួរឲ្យក្នក់ក្នាញ់រូបនេះមិនអាចលាងជម្រះមន្ទិលគេថានាងត្រូវគូស្នេហ៍ចងជើងនោះបានឡើយ ។
ក្រៅពីសុខ ស្រីនាង តារាដែលកំពុងតែមានទីផ្សារសិល្បៈហើយដកខ្លួនចេញពីអាជីពចាស់ជាសម្ងាត់នោះមានដូចជាអ្នកនាងនឿន ចាន់ធឿន ,Vj អាណូ,គីម ហួរ និងតេង លក្ខិណា ជាដើម ។ទស្សនិកជនលើកឡើងថាគេពិបាកសន្និដ្ឋានថាគូស្នេហ៍លាក់មុខរបស់ស្រីនាង ជាប្រុស ឬស្រី ព្រោះការបោះចោលអាជីពចម្រៀងរបស់នាងកើតមានក្រោយពីនាងចាប់ដៃឱក សុគន្ធកញ្ញា ច្រៀងចម្រៀងជាខ្សែរឿង«ស្នេហាខ្ញុំផ្លូវ២» ដែលនាងលេងជាស្រីស្រលាញ់ភេទដូចគ្នា (Lesbian ) ទើបធ្វើឲ្យស្រីៗស្រលាញ់ស្រីជ្រួលជ្រើម ប្រជែងគ្នាស្នេហានាង ។តែតាមអ្នកដឹកនាំហង្សមាសបង្ហើបថាស្រីនាង ស្រលាញ់ស្រីតែក្នុងរឿងទេ បើនៅក្រៅឆាកនាងស្រលាញ់ប្រុស ហេតុនេះគេជឿថានាងឈប់ច្រៀងមិនមែនមកពីការធុញទ្រាន់ស្រីតាមច្រើនពេកនោះឡើយ ។
គេចាំមើលថាតើសុខ ស្រីនាង ហ៊ានរៀបការជាលើកទី២ ជាចំហ ដើម្បីជម្រះមន្ទិលសង្ស័យថានាងកំពុងជាប់ ទ្រុងស្នេហ៍មន្រ្ដីធំនោះ ឬអត់ ?