Sunday, January 19, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្ត្រីឈឺ.../ពោះ ទៅពេទ្យមិនទាន់ កើ---/តកូនលើទូក

ស្ត្រីឈឺ…/ពោះ ទៅពេទ្យមិនទាន់ កើ—/តកូនលើទូក

ខេត្តរតនគិរី ៖ ស្ត្រីមានផ្ទៃពោះម្នាក់ រស់នៅក្នុងក្រុមគ្រួសារដែលមានជីវភាពក្រីក្រ នៅស្រុកវ៉ើនសៃ ខេត្តរតនគិរី បានឈឺពោះសម្រាលកូន ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនតាមទូក សំដៅទៅមន្ទីរពេទ្យ តែទៅមិនទាន់ដល់ផង ក៏សម្រាលកូននៅលើទូកតែម្តង និងត្រូវបានក្រុមគ្រូពេទ្យជួយអន្តរាគមន៍ដោយជោគជ័យ និងបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពភ្លាមៗ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅចំណុចលើផ្ទៃទន្លេ ស្ថិតក្នុងឃុំហាត់ប៉ក់ ស្រុកវ៉ើនសៃ។

ស្ត្រីដែលសម្រាលកូននៅលើទូក មានឈ្មោះវ៉ាន់ នី អាយុ៣១ឆ្នាំ មុខរបរកសិករ មានប្តីឈ្មោះបឿន កី អាយុ២៩ឆ្នាំ មុខរបរកសិករ និងមានលំនៅក្នុងឃុំហាត់ប៉ក់ ស្រុកវ៉ើនសៃ។ ចំណែកកូនតូចដែលទើបនឹងសម្រាលនៅលើទូកនោះ គឺជាកូនស្រី។

លោកវេជ្ជបណ្ឌិត អេង គុណវុឌ្ឍ ប្រធានការិយាល័យជំងឺឆ្លងនិងចាក់ថ្នាំបង្ការ នៃមន្ទីរសុខាភិបាលខេត្តរតនគិរី បានបញ្ជាក់ប្រាប់កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ថា ដោយមានការណែនាំពីលោកជា សានិត ប្រ ធានមន្ទីរសុខាភិបាលខេត្តរតនគិរី ឱ្យក្រុមគ្រូពេទ្យ តាមមណ្ឌលសុខភាព ប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ក្នុងការជួយអន្តរាគមន៍ប្រជាពលរដ្ឋដែលជួបប្រទះជំងឺផ្សេងៗ ដូច្នេះស្ត្រីឆ្លងទន្លេខាងលើ ត្រូវបានជួយសង្គ្រោះបានទាន់ពេលវេលា។

បើតាមលោកគ្រូពេទ្យ សែន រដ្ឋា ប្រធានមណ្ឌលសុខភាពហាត់ប៉ក់ ប្រាប់ឱ្យដឹងថា ស្ត្រីដែលឆ្លងទន្លេលើទូក និងទារិកា ពេលនេះមានសុខភាពល្អប្រសើរ ក្រោមការមើលថែពីក្រុមគ្រូពេទ្យ។ លោកបន្តថា គ្រួសារខាងលើនេះ មានជីវភាពទីទល់ក្រ ដូច្នេះសូមអំពាវនាវសប្បុរសជន ជួយឧបត្ថម្ភគ្រួសារពួកគាត់ផង៕

RELATED ARTICLES