Tuesday, January 21, 2025
Homeតារាខ្មែរតារាសម្តែងលោក សឿន វីតា ៖ក្លាយជា BA ក្រុមហ៊ុនធំមួយ ទាំងខ្លួននៅជាប់បំណុល១៣៧០០០ដុល្លារ

តារាសម្តែងលោក សឿន វីតា ៖ក្លាយជា BA ក្រុមហ៊ុនធំមួយ ទាំងខ្លួននៅជាប់បំណុល១៣៧០០០ដុល្លារ

ភ្នំពេញ៖ តារាសម្តែងលោក សឿន វីតា ល្បីមានជីវិតក្រោមសូន្យកំពុងជាប់បំណុលវ័ណ្ឌកររហូដល់ជាង២០ម៉ឺនដុល្លារបានទម្លាយរឿងពិតរបស់លោកឱ្យដឹងថា ពេលឈឺម្តងៗគ្មានលុយទៅពេទ្យ ហើយវេទនាខ្លាំងនោះគឺ សុខភាពទ្រុឌទ្រោមខ្លាំង ពិបាកធ្វើការងារ ស្ទើរតែនឹងអស់ជីវិតទៅហើយ។ ប៉ុន្តែចេះសំណាងល្អនៅមានបងប្អូនមហាជន សប្បុសរជនជួយចេញថ្លៃពេទ្យ ហើយអ្វីពិសេសមានមនុស្សសំខាន់រកផលិតផលបំប៉នត្រូវ កុំអីលោកវិសនឹងអស់ជីវិតទៅហើយ។ 

ការទម្លាយបែបនេះ របស់លោក សឿន វីតា ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសមាគមសម្ព័ន្ធសារ ព័ត៌មានឯករាជ្យ និង សមាគមសហព័ន្ធបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈកម្ពុជា និង ក្រុមហ៊ុន សារាសាហ្វី  កាលពីថ្ងៃទី២០ ខែមករា ឆ្នា២០២៥ នៅអាគាររាជបណ្ឌិតសភាកម្ពុជានៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ បានធ្វើការប្រកាសសមភាពក្រុមហ៊ុនចំនួន៤ ផ្សេងទៀតមកពីវិស័យខុសៗ និងបូករួមជាមួយការប្រកាសទូតសុឆន្ទៈ តំណាងក្រុមហ៊ុន  សារាសាហ្វី ដែលរូបលោក សឿន វីតា ផ្ទាល់មួយរូបផងដែរ ក្រោមវត្តមានអ្នកចូលរួមប្រមាណ១០០នាក់។

លោក សឿន វីតា បានបញ្ជាក់ឱ្យដឹងថា ក្នុងអំឡុងពេលឆ្នាំ២០២៤នេះ លោកខំប្រឹងធ្វើការងារឡាយតាមហ្វេសប៊ុកលក់ឥវ៉ាន់ផង និងខំប្រឹងម្ហូបលក់ទាំងថ្ងៃ ទាំងយប់ ដោយមិនបានដេកពួនគ្រប់គ្រាន់ឡើយ ស្ទើរតែមួយថ្ងៃ២៤ម៉ោង លោកអាចសម្រាកបានយ៉ាងច្រើន ២ទៅ៣ម៉ោងប៉ុណ្ណោះ មានថ្ងៃខ្លះ លោកគេងបានត្រឹម១ម៉ោងក៏មាន ព្រោះចង់ឆាប់រកលុយបានខ្លះដោះស្រាយជីវិភាព និងពិសេសរឿងដោះស្រាយបំណុលរបស់លោកជាង២០ម៉ឺនដុល្លារ ចាប់តាំងពីជំនាន់កូវិដ។

អ្វីដែលស្តាប់ហើយពិតជាភ្ញាក់ផ្អើលខ្លាំងនោះគឺ តារាសម្តែងប្រុសល្បីដើរតួកាច និងធ្លាប់មានជីវិតហ៊ឺរហារសល់ទ្រព្យសម្បត្តិច្រើននោះ បានទម្លាយឱ្យដឹងថា អំឡុងពេលខំធ្វើការងារលក់ដូរនោះ សុខភាពរបស់លោកក៏ទ្រុឌ ទ្រោមខ្លាំងជាបន្តបន្ទាប់ ងាកទៅរកពេទ្យ ងាកទៅរកគេជួយ ស្ទើរតែម្តងៗពិបាកខ្លាំង និងចង់ផុសដង្ហើមម្តង ព្រោះតែមានជម្ងឺប្រចាំកាយផង ខំប្រឹងធ្វើការរកលុយសងគេងផង ស្ទើរតែដាច់ខ្យល់ម្តងៗទៅហើយ។

លោក សឿន វីតា បានប្រាប់ថា ជម្ងឺប្រចាំថ្ងៃរបស់លោក មិនមែនតិច ត្រឹមមួយជំងឺឬពីឬឡើយ គឺ មានរហូល់ជម្ងឺ៥មុខ ដូចជា ទី១. ជម្ងឺក្រពះ ទី២. ជម្ងឺសន្លាក់ ទី៣. ឡើងជាតិអាស៊ីត ទី៤. ជម្ងឺលើសឈាម និងទី៥. ខ្លាញ់ក្នុងសរសៃឈាម។ កត្តាជម្ងឺទាំង៥មុខហើយ ដែលធ្វើឱ្យលោកប្រឹងធ្វើការងារ ស្របពេលតម្រូវឱ្យខំរកលុយដើម្បីសងគេឯង ជាពិសេសនោះ ឈឺដល់ថ្នាក់ដួលសន្លប់ទៅពេទ្យម្តងៗ និងគ្មានលុយបង់ថ្លៃព្យាបាលទៀតផង។ ប៉ុន្តែក្រោយមកលោកត្រូវបានបងប្រុសចិត្តធម៌ លោក គុយ សារ៉ាត់ ប្រធានក្រុមហ៊ុន សារាសាហ្វី ផ្តល់ផលិតផលអាហារបំប៉នសុខភាព បេតានូទ្រី (BETANUTRI) ប្រើរយៈពេលជាង២ខែមកហើយ ទទួលបានផលល្អ ជំងឺខាងលើកនេះ ល្អប្រសើរវិញ លែងសង្គ្រោះបន្ទាន់ដូចពីមុនទៀតហើយ។ 

 លោកសឿន វីតា ដែលលក្លាយទៅជាទូតសុឆន្ទៈ(BA )របស់ក្រុមហ៊ុនសារា សាហ្វី ​ គឺផលិតផលអាហារបំប៉ន សុខភាពបេតានូទ្រី (Betanutri )បានឲ្យដឹងថាលោករីករាយចំពោះការផ្ដល់ឱកាសពីក្រុមហ៊ុនខាងលើឲ្យលោកធ្វើជាអ្នកតំណាងផលិតផលមួយនេះ។លោកថាតួនាទីរបស់លោកគឺនឹងផ្សព្វផ្សាយ និងចែកចាយផលិតផលនេះដោយប្រាប់ពីវិធីប្រើប្រាស់ ព្រោះលោកមានជំនាញនេះដោយធ្លាប់លក់អាហារបំប៉ន ៥ឆ្នាំមកហើយ ។ចំណែកទាក់ទងរឿងបំណុលនោះលោកថារយៈពេលជិត១ឆ្នាំនេះលោកដោះបំណុលបានទឹកប្រាក់ចំនួន៩១០០០ដុល្លារ ពីបំណុលសរុបចំនួន២២៨០០០ដុល្លារ ។ចំណែកលុយដែលនៅសល់ចំនួន១៣៧០០០ដុល្លារលោកដាក់គោលដៅថានឹងដោះឲ្យរួចរាល់ក្នុងរយៈពេល១ឆ្នាំទៀត ឲ្យតែមុខរបរលោកមានអតិថិជនគាំទ្រដូចរាល់ថ្ងៃ៕

RELATED ARTICLES