Monday, January 27, 2025
Homeតារាខ្មែរហ៊ិន ច័ន្ទនីរ័ត្នៈ ឡើងគីឡូបន្ដិច ក្រោយបានប្ដី១៣ខែ

ហ៊ិន ច័ន្ទនីរ័ត្នៈ ឡើងគីឡូបន្ដិច ក្រោយបានប្ដី១៣ខែ

ភ្នំពេញ៖ហ៊ិន ច័ន្ទនីរ័ត្ន ឡើងគីឡូជាងមុនបន្ដិច ដែលអ្នកខ្លះថានាងចាប់ផ្ដើមបែកសាច់ ក្រោយ​មាន​ស្វាមី​ជាង​១៣ខែ ។ប៉ុន្ដែសម្រស់នាងនៅតែគួរឲ្យក្នក់ក្នាញ់ដដែល តាមរយៈការធ្វើMC ជា​មួយ​លោកជា សុវណ្ណារិទ្ធ របស់ក្រុមហ៊ុនAgency មួយចំនួនកាលពីពេលថ្មីៗនេះ បើទោះ​ជា​មាន​ព្រ​លឹង​ជាងមុនក្ដី ។អ្វីដែលគួរឲ្យកត់សម្គាល់នោះច័ន្ទនីរ័ត្ន បង្ហាញពីក្ដីសុខក្នុងជីវិត​ខ្លាំង​ណាស់ បន្ទាប់​ពីក្លាយទៅជាភរិយាស្របច្បាប់របស់លោកឌី ពេជ្រ ជាង១ឆ្នាំនេះ ។ប៉ុន្ដែ​គម្រោ​ង​ដែល​​នាង​ចង់បានកូនដំបូងនៅឆ្នាំរោងនោះបានបរាជ័យ ព្រោះនីរ័ត្ន មិនទាន់បំពេញបំណង​ប្ដី​តាម​រយៈការពពោះកូនទី១បានទេ ។

 ហ៊ិន ច័ន្ទនីរ័ត្ន មិនអាចទាក់ទងបានទេកាលពីរសៀលថ្ងៃ២៤ ខែ១ ព្រោះលេខធ្លាប់ប្រើ​តេ​លែងចូល។តែគេកត់សម្គាល់ថាសកម្មភាពសិល្បៈរបស់​នាងគឺដូចមានការព្យាករណ៍​ពី​មុន​មែន ព្រោះ​ពេល​​នេះនាងនៅបន្ដតែអាជីពពិធីការិនីតែមួយច្រក ប៉ុណ្ណោះ ពោលគឺតាំងពី​មាន​ប្ដីមកនីរ័ត្ន មិន​​បានបង្ហាញសកម្មភាពថតរឿង​និងMV ថ្មី​ឡើយ ដែលអាចនឹងឈានទៅ​បញ្ចប់​អាជីព​ចាស់​ទៀតផង បើទោះជាគ្មានដំណឹងពីការហួងហែងរបស់ប្ដីនាងក្ដី ។

សូមរំលឹកថាហ៊ិន ច័ន្ទនីរ័ត្ន ទើបបានធ្វើខួបអាពាហ៍ ពិពាហ៍ គម្រប់១ឆ្នាំកាលពីថ្ងៃទី២២ ខែ១២ ឆ្នាំ២០២៤ ខណៈដែលបច្ចុប្បន្ននាងទៅកម្មវិធីអ្នកសិល្បៈតារាភាគ​ច្រើនហៅនាងថា​ជា​«ជំទាវ » និងចាត់ទុករូបនាងថាជានារីមានសំណាងម្នាក់ទៀតផង។តែនីរ័ត្ន មិនទាន់បញ្ចេញ​ការ​​​បើកអាជីវកម្មផ្ទាល់ខ្លួនទ្រង់ទ្រាយធំដូចតារាមានប្រពន្ធជាអ្នកធំមួយចំនួនឡើយ គឺនាង​លក់តែអ៊ឺវ៉ាន់តាមOnline ធម្មតា បើទោះជាប្ដីនាងជាបុរសមានទ្រព្យស្ដុក អាច​បំពេញ​បំ​ណង​នាងគ្រប់បែបយ៉ាងក៍ដោយ ។

ហ៊ិន ច័ន្ទនីរ័ត្ន ក្រោយបិទបញ្ចប់រឿងគេថានាងជាតារាមិនសមប្រកបរឿងស្នេហា​ជាង​១ឆ្នាំនេះ នាងនៅតែបន្ដអាជីពMC នៅប៉ុស្ដិ៍បាយ័នធម្មតា ដោយថែមទាំងមានការ​គាំទ្រពី​ស្វាមី​​នាងទៀតផង ។ប៉ុន្ដែច័ន្ទនីរ័ត្ន ខុសពីពេលនៅលីវ ពោលគឺគេជឿថាការថតភាព​យន្ដដែលមាន​ឈុតស្នេហាជាមួយតារាប្រុសនាងនឹងត្រូវបញ្ចប់បើទោះជាបានតម្លៃប៉ុន្មានក៍ដោយ ពោលគឺ​អាច​​​​នៅបន្ដតែការថតរឿងបែបប្រវត្តិសាស្រ្ដប៉ុណ្ណោះ។

  ប្រភពបានឲ្យដឹងថានៅឆ្នាំ២០២៥ នេះហ៊ិន ច័ន្ទនីរ័ត្ន ក្រៅពីសម្លឹងមើលអាជីវកម្មក្រៅ​សិល្បៈនោះផែនការណ៍ធំដែលនាងប៉ងគឺការយកកូនង៉ាទី១ ឲ្យខាងតែបាន ដើម្បីឲ្យចំណង​ស្នេ​ហា​កាន់តែរឹងមាំ បើទោះជានាងបានចាត់ទុកកូនស្រីប្ដីដូចជាកូននាងបង្កើតក្ដី តែមិត្តភក្ដិ​នាង​សឹងគ្រប់គ្នាជម្រុញឲ្យតែនាងយកកូនតាំងពីក្រោយរៀបការម្លេះ ខណៈដែលនីរ័ត្ន ផ្ទាល់ក៍​ធ្លាប់ក៍បង្ហាញសញ្ញាចង់បានកូនដល់ទៅ៣ តាមរយៈការធ្វើតេស្ដឧបករណ៍អេឡិចត្រូនិក​នៅ​ថ្ងៃ​​ដែលនាងនិងស្វាមីបានទៅចុះអេតាស៊ីវិល កាលពីខែ១ឆ្នាំ២០២៤ ។តែមិនមែនតែ​ច័ន្ទ​នីរ័ត្ន ម្នាក់ទេដែលបរាជ័យយកកូននៅឆ្នាំ២០២៤ ពោលគឺលី ម៉ារីណា ,គង់ សុជាតិ ,នៅ សុនិ​តា និងសុវត្ថិឌី ធារិកា ជាដើមសុទ្ធតែខកចិត្តរឿងមិនអាចពពោះនេះដូចគ្នា ។

 Fan លើកឡើងថាហ៊ិន ច័ន្ទនីរ័ត្ន បើហ៊ានតែបណ្ដោយឲ្យឡើងគីឡូជាងនេះទៀត​នោះ​ច្បាស់ពិ​បាករក្សារតំណែង​ក្នុងអាជីពសិល្បៈជាមិនខាន ហេតុនេះគេជឿថាដើម្បីចងជើងប្ដី កុំឲ្យប្រែប្រួលចិត្ត និងមានលំនឹងក្នុងសិល្បៈនីរ័ត្ន នឹងមិនបណ្ដោយឲ្យឡើងទម្ងន់ជ្រុល រហូត​ខូចរាងរៅអស់ទេ ពោលគឺនឹងថែរាងឲ្យនៅស្វែលដូចតារាមួយចំនួនទៀតដែល​មានស្វាមី​ហើយ​តែ​​សម្រស់មិនសូវប្រែប្រួលមានពេជ្រ សូលីកា ,សុគន្ធ និសា និងសារ៉ាយ សក្ខណា ជាដើមនោះមិនខាន៕

RELATED ARTICLES