ខេត្តតាកែវ ៖ ប្តីប្រពន្ធមួយគូ រស់នៅជាមួយគ្នាមិនចុះសម្រុងឡើយ តែងជួបរឿងរ៉ាវ ខ្វែងគំនិត ឈ្លោះប្រកែកគ្នាជាញឹកញាប់ លុះ ចុងក្រោយ បុរសជាប្តីទប់កំហឹងមិនបាន ក៏ទាញ អង្កត់អុសវាយប្រពន្ធ បណ្តាលឱ្យរងរបួសបែក ក្បាលហូរឈាម បង្កឱ្យមានការភ្ញាក់ផ្អើលដល់ អ្នកជិតខាង កាលពីវេលាម៉ោង៣ និង២០ នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅត្រង់ចំណុច ទីសត្តឃាត ស្ថិតនៅក្នុងភូមិដីក្រហម ឃុំព្រៃ រំដេង ស្រុកគិរីវង់។
បុរសជាប្តី ដែលរើសអង្កត់អុសវាយប្រពន្ធ បែកក្បាលហូរឈាមនេះ មានឈ្មោះសំ គឹមហាវ ភេទប្រុស អាយុ៤៤ឆ្នាំ។ រីឯប្រពន្ធឈ្មោះគង់ សំណាង អាយុ៤១ឆ្នាំ អ្នកទាំង២រស់នៅក្នុងផ្ទះ កន្លែងកើតហេតុជាមួយគ្នា។
តាមប្រភពីកន្លែងកើតហេតុ បានឱ្យដឹងថា ប្តីប្រពន្ធ១គូនេះ តាំងពីចាប់ដៃគ្នាមករួមរស់ មានសេចក្តីសុខសុភមង្គល បានតែគ្រាដំបូងទេ ក្រោយមក តែងមានការខ្វែងគំនិតគ្នាជួបរឿង រ៉ាវឈ្លោះប្រកែកគ្នា បែកជាអូរហូរជាស្ទឹងជា ញឹកញាប់ ពេលខ្លះងើបឈ្លោះគ្នានៅពាក់កណ្តាលយប់ក៏មានដែរ រំខានដល់អ្នកជិតខាង រកពេលដេកពួនមិនបានឡើយ តែយ៉ាងណា អ្នកទាំង២ បានត្រឹមឈ្លោះគ្នាពាក្យសម្តីប៉ុណ្ណោះ មិនដែលប្រើអំពើហិង្សាឡើយ។
ប្រភពដែលបន្តថា នៅមុនពេលកើតហេតុ គេឮសំឡេងប្តីប្រពន្ធ១គូនេះ ឈ្លោះប្រកែកគ្នា យ៉ាងតឹងសរសៃកដាក់គ្នា ប៉ុន្តែ គ្មានអ្នកណាចាប់ អារម្មណ៍ទេ ព្រោះពួកគេតែងឈ្លោះគ្នាជាអា ជីពទៅហើយ។ លុះមួយសន្ទុះក្រោយមក ស្រាប់ តែឮស្ត្រីជាប្រពន្ធស្រែកទ្រហោយំ ត្រូវបុរសជា ប្តីទាញអង្កត់អុស វាយបែកក្បាលហូរឈាម បាត់ទៅហើយ ទើបអ្នករស់នៅជិតខាងជួយ ដឹកស្ត្រីរងគ្រោះ បញ្ជូនទៅមន្ទីរពេទ្យដើម្បី ព្យាបាលមុខរបួស និងទូរស័ព្ទរាយការណ៍ប្រាប់ សមត្ថកិច្ចជួយ អន្តរាគមន៍ចុះចាប់ឃាត់ខ្លួនបុរស ជាប្តីតែម្តង។
លោកវរសេនីយ៍ទោ យុគ សារ៉ាត់ អធិការ នគរបាលស្រុកគិរីវង់ បានឱ្យដឹងថា ក្រោយទទួល បានសេចក្តីរាយការណ៍ មានករណីប្រើអំពើ ហិង្សាក្នុងគ្រួសារ កម្លាំងសមត្ថកិច្ចចុះទៅអន្ត រាគមន៍ចាប់ឃាត់ខ្លួនបុរសជាប្តី នាំមកកាន់ អធិការដ្ឋាននគរបាលស្រុកគិរីវង់ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្ត ចាត់ការតាមផ្លូវច្បាប់បន្ត៕ កុយ សាគឿន